ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​ជប៉ុន​គ្រោង​​ផ្តល់​វ៉ាក់សាំង​ចំនួន​៦លាន​ដូស​ដល់​កោះតៃវ៉ាន់​និង​​បណ្តា​ប្រទេស​នៅ​​អាស៊ី​អាគ្នេយ៍​


រូប​ឯកសារ៖ ឥវ៉ាន់​ត្រូវ​គេ​លើក​ដាក់​ចូល​យន្តហោះ​​​របស់​ក្រុមហ៊ុន​អាកាសចរណ៍​​ជប៉ុន Japan Airlines ដែល​​ចត​នៅ​អាកាសយានដ្ឋាន Narita ប្រទេស​ជប៉ុ​ន​កាល​ពី​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០២១ ហើយ​ដែល​ត្រូវ​ដឹក​វ៉ាក់សាំង​ AstraZeneca ជា​អំណោយ​របស់​រដ្ឋាភិបាល​ជប៉ុន​ទៅ​ឱ្យ​កោះ​តៃវ៉ាន់។
រូប​ឯកសារ៖ ឥវ៉ាន់​ត្រូវ​គេ​លើក​ដាក់​ចូល​យន្តហោះ​​​របស់​ក្រុមហ៊ុន​អាកាសចរណ៍​​ជប៉ុន Japan Airlines ដែល​​ចត​នៅ​អាកាសយានដ្ឋាន Narita ប្រទេស​ជប៉ុ​ន​កាល​ពី​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០២១ ហើយ​ដែល​ត្រូវ​ដឹក​វ៉ាក់សាំង​ AstraZeneca ជា​អំណោយ​របស់​រដ្ឋាភិបាល​ជប៉ុន​ទៅ​ឱ្យ​កោះ​តៃវ៉ាន់។

ប្រទេស​ជប៉ុន​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ​ថា​ខ្លួន​នឹង​ផ្តល់​វ៉ាក់សាំង​បង្ការ​កូវីដ១៩​របស់​ក្រុមហ៊ុន​AstraZeneca​ ចំនួន​២លាន​ដូស​បន្ថែម​ទៀត​ដល់​កោះតៃវ៉ាន់​និង​វៀតណាម​ហើយ​នឹង​មាន​ការ​រៀបចំ​ផ្តល់​ឲ្យ​ប្រទេស​ថៃ​ម៉ាឡេស៊ី ​ឥណ្ឌូណេស៊ី​និង​ហ្វីលីពីន​ដោយ​ប្រទេស​នីមួយៗទទួល​បាន​ចំនួន១លាន​ដូស។​នេះបើតាមទីភ្នាក់ងារព័ត៌មាន​ Reuters។​

ជំនួយ​ដោយ​ផ្ទាល់​ដែល​នឹង​ជួយ​ឲ្យ​ប្រទេស​ជប៉ុនបង្កើន​ឥទ្ធិពល​ការទូត​នៅ​ក្នុង​តំបន់​អាស៊ី នេះ​កើត​មាន​ឡើង​នៅ​ពេល​ដែល​ប្រទេស​អ្នក​មាន​បាន​ខិតខំ​ផ្តល់​វ៉ាក់សាំង​កាន់តែ​ច្រើន​ឡើង​ដល់​កម្មវិធី​COVAX​ របស់​អង្គការ​សុខភាព​ពិភពលោក​ដើម្បី​បំពេញ​ការ​ខ្វះខាត​ចំនួន​២០០​លាន​ដូស។​

រដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន​លោក ​Toshimitsu Motegi​ បាន​និយាយ​ថា​ជប៉ុន​នឹង​ចាប់ផ្តើម​ផ្គត់ផ្គង់​វ៉ាក់សាំង​ចំនួន​១១​លាន​ដូស​នៅ​ក្នុង​តំបន់​នានា​រួមទាំង​តំបន់​អាស៊ី​អាគ្នេយ៍​តំបន់​អាស៊ី​ភាគ​នីរតី​និង​បណ្តា​កោះ​នៅ​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​តាម​រយៈ​កម្មវិធី​ COVAX ​រួម​គ្នាដោយ​ចាប់​ពី​ពាក់​កណ្តាល​ខែ​កក្កដា​ទៅ។​ជប៉ុន​បាន​សន្យា​ផ្តល់​ប្រាក់​ចំនួន​១​ពាន់​លាន​ដុល្លារ​និង​វ៉ាក់សាំង​ចំនួន​៣០​លាន​ដូស​ដល់​កម្មវិធី​COVAX ​ហើយ​បាន​និយាយថានៅ​ខែ​នេះ​ការ​ដឹក​ជញ្ជូន​ដោយ​ផ្ទាល់​របស់​ខ្លួន​ទៅកាន់​ប្រទេស​ជិត​ខាង​នៅ​អាស៊ី​កំពុងរៀបចំ​ឡើង​ក្រៅ​ពី​កម្មវិធី ​COVAX​ ដើម្បី​បង្កើន​ល្បឿន​នៃ​ការ​ផ្គត់ផ្គង់។

នៅ​ដើម​ខែ​នេះ​ជប៉ុន​បានផ្តល់​វ៉ាក់សាំង​ចំនួន​ជាង​១,២ដូស​ដល់​កោះ​តៃវ៉ាន់​បន្ទាប់​មកគឺ​សហរដ្ឋ​អាមេរិក​ដែល​ផ្តល់​២,៥លានដូស​ដល់ដែន​កោះនេះ​ដែល​ចិន​ចាត់ទុក​ថា​ជា​ដែនដី​របស់​ខ្លួន។​ប្រទេស​លីទុយអានី​ (Lithuania)​ ក៏​កំពុង​ផ្តល់​វ៉ាក់សាំង​ចំនួន​២​ម៉ឺន​ដូស​ដល់​កោះ​តៃវ៉ាន់​ដែរ។​កោះ​តៃវ៉ាន់​បាន​ចោទ​ប្រកាន់​ប្រទេស​ចិន​ពី​ការ​រារាំង​មិន​ឲ្យ​ខ្លួន​ទទួល​បាន​វ៉ាក់សាំង​ពី​បរទេស​ប៉ុន្តែ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​បដិសេធ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG