ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយករដ្ឋមន្ត្រី​ស៊ុយអែត​​ត្រូវ​បណ្តេញ​ចេញ​​ពី​តំណែង​ដោយ​ការ​បោះឆ្នោត​មិន​ទុកចិត្ត​ក្នុង​សភា​ជា​លើក​ទី១


នាយក​រដ្ឋមន្ត្រី​​ស៊ុយអែត​លោក​ Stefan Lofven (កណ្តាល)​ ដើរ​ចេញ​ក្រោយ​ការបោះឆ្នោត​ដក​​សេចក្តី​​ទុក​ចិត្ត​ក្នុង​សភា​ស៊ុយអែត​នៅ​រាជធានី​​ស្តុកខុល កាល​ពី​ថ្ងៃ​ទី​២១ ខែ​មិថុនា ឆ្នាំ​២០២១។
នាយក​រដ្ឋមន្ត្រី​​ស៊ុយអែត​លោក​ Stefan Lofven (កណ្តាល)​ ដើរ​ចេញ​ក្រោយ​ការបោះឆ្នោត​ដក​​សេចក្តី​​ទុក​ចិត្ត​ក្នុង​សភា​ស៊ុយអែត​នៅ​រាជធានី​​ស្តុកខុល កាល​ពី​ថ្ងៃ​ទី​២១ ខែ​មិថុនា ឆ្នាំ​២០២១។

សភា​ប្រទេស​ស៊ុយអែត​បាន​បោះឆ្នោត​បណ្តេញ​នាយក​រដ្ឋមន្ត្រី​លោក​ Stefan Lofven នៅ​ក្នុង​ការ បោះឆ្នោត​ដក​ការ​ទុក​ចិត្ត​កាល​ពី​ថ្ងៃចន្ទ​ដោយ​ផ្តល់​ឲ្យ​មេដឹកនាំ​គណបក្ស​សង្គម​ប្រជាធិបតេយ្យ​រូប​នេះ​មួយ​សប្តាហ៍​ដើម្បី​ចុះចេញ​ពី​តំណែង​និង​ប្រគល់​ឲ្យ​ប្រធាន​សភា​នូវ​ការងារ​ដើម្បី​ស្វែងរក​បង្កើត​រដ្ឋាភិបាល​ថ្មី​ឬ​ឲ្យ​មាន​ការ​បោះឆ្នោត​មុន​ពេល​កំណត់។

ក្រុមគណបក្ស​ប្រជាធិបតេយ្យ​ជាតិ​និយម​ស៊ុយអែត​បាន​ក្តោបក្តាប់​ឱកាស​អំពាវនាវ​ឲ្យ​មាន​ការបោះឆ្នោត​កាលពី​សប្តាហ៍​មុន​បន្ទាប់ពី​អតីត​គណបក្ស​កុម្មុយនីស្ត​ឆ្វេង​និយម​បាន​ដក​ការគាំទ្រ​របស់​ខ្លួន​ដល់​រដ្ឋាភិបាល​កណ្តាល​ឆ្វេង​និយមលើ​ផែនការ​បន្ធូរបន្ថយ​ការ​ត្រួតត្រា​ថ្លៃ ឈ្នួល​លើ​អគារ Apartment ដែល​សាងសង់​ថ្មី។

ដោយ​ការ​ជាប់គាំង​សភា គេ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ថា តើប្រធាន​រដ្ឋសភា​អាច​បង្កើត​រដ្ឋាភិបាល​ថ្មី​យ៉ាង​ដូចម្តេច​ទេ ខណៈ​ដែល​ការស្ទង់​មតិ​បង្ហាញ​ថា​ក្រុម​កណ្តាល​ឆ្វេង​និយម​និង​កណ្តាល​ស្តាំ​និយម​នៅ​មាន​តុល្យភាព​ស្មើ​គ្នា​ដែល​មាន​ន័យ​ថា​ការ​បោះឆ្នោត​លើក​ទី២ អាច​មាន​ភាព​មិន​ច្បាស់​លាស់៕

XS
SM
MD
LG