ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​កម្ពុជា​បញ្ចេញ​ក្រុម​​កណ្តុរ​ថ្មី​ដើម្បី​ហិត​រក​មីន


រូបឯកសារ៖ រូបភាពដែលផ្សព្វផ្សាយដោយមូលនិធិ PDSA កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០នេះ បង្ហាញនូវ​សត្វកណ្តុរឈ្មោះម៉ាហ្គាវ៉ា (Magawa) ស៊ីចំណី បន្ទាប់ពីបានហិតគ្រាប់មីននៅក្នុងតំបន់​មួយ​ក្នុងប្រទេសកម្ពុជា។

ប្រទេស​កម្ពុជា​បាន​បញ្ចេញ​ក្រុម​កណ្តុរ​ជំនាន់ថ្មីដើម្បី​ហិត​រក​មីន​នៅ​ក្នុង​ប្រទេស​នេះ​ដែល​ត្រូវ​បាន​ញាំញី​ដោយ​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ។​ សត្វ​កណ្តុរ​យក្ស​ប្រភេទ​អាហ្វ្រិក​ចំនួន​២០​ក្បាល​ត្រូវ​បាន​នាំ​មក​ពី​ប្រទេស​តង់សានី ​ហើយ​បាន​ទទួល​ការ​បង្ហាត់​យ៉ាង​ខ្លាំង។​

អ្នកស្រី​ សូ ម៉ាឡែន​ អ្នកគ្រប់គ្រង​កណ្តុរ​ ​ប្រាប់ទីភ្នាក់ងារ​ព័ត៌មាន​ Reuters ​នៅ​ខេត្ត​ព្រះវិហារ​ថា​ កណ្តុរ​ទាំង​អស់នោះ​ងាយ​ស្រួល​ធ្វើការ​ជា​មួយ​ ហើយ​ពួក​វា​មិន​ប្រកាន់​អ្នក​គ្រប់គ្រង​វា​ទេ​ ហើយ​សំខាន់​បំផុត​ពួក​គេ​មិន​ខាំ​ទេ។​

ដោយសារ​សង្គ្រាម​ស៊ីវិល​ជាច្រើន​ទសវត្សរ៍ កម្ពុជា​គឺ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​មីន​ច្រើន​ជាង​គេ​បំផុត​នៅ​លើ​ពិភព​លោក​ដែល​មាន​ផ្ទៃដី​ជាង​១.០០០​គីឡូម៉ែត្រ​ក្រឡានៅ​តែ​មាន​មីន​នៅ​ឡើយ។​

កម្ពុជាស្ថិត​ក្នុង​ចំណោម​ប្រទេស​មាន​អត្រា​មនុស្ស​ពិការ​ដោយសារ​គ្រាប់​មីននិង​គ្រាប់​មិន​ទាន់ផ្ទុះ​ច្រើន​បំផុត​ គឺមាន​ចំនួន​ជាង​៤​ម៉ឺន​នាក់។​

ការ​ដាក់​ពង្រាយ​ក្រុម​កណ្តុរ​ថ្មី​នេះ​កើត​មាន​ឡើងនេះ ​បន្ទាប់​ពីក្រុម​កណ្តុរ​ចាស់ៗ​ ​ដែល​ក្នុងនោះ​ ក៏​មាន​កណ្តុរ​មួយ​ឈ្មោះ​ Magawa​ បាន​ចូល​និវត្តន៍ ​ក្នុង​ពេល​ថ្មីៗ​នេះ ​ក្រោយពី​បាន​ហិត​រក​ឃើញ​មីន​ចំនួន​៧១​គ្រាប់​ និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ចំនួន​៣៨​គ្រាប់ ​កំឡុង​ពេល​ធ្វើការ​រយៈ​ពេល​៥​ឆ្នាំ​នេះ​ និង​បាន​មេដាយ​មាស​កាល​ឆ្នាំ​ទៅ៕

XS
SM
MD
LG