អាណាព្យាបាល និងអ្នកជំនាញលើវិស័យអប់រំស្នើគ្រឹះស្ថានសិក្សាទាំងអស់មានការពង្រឹងវិន័យបន្ថែមទៀត និងដាក់កំហិតលើសិស្សណាដែលប្រព្រឹត្តហិង្សាដាក់គ្នា ដើម្បីធានាបរិយាកាសល្អក្នុងការសិក្សា។
បើតាមការសិក្សារបស់មជ្ឈមណ្ឌលឯកសារកម្ពុជា អ្នករស់រានម្នាក់ក្នុងចំណោម៤នាក់នៅបន្តរងផលប៉ះពាល់ផ្នែកសុខភាពផ្លូវចិត្ត ដោយសារបទពិសោធន៍ឆ្លងកាត់ក្នុងរបបខ្មែរក្រហម ចាប់ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ដែលប្រជាពលរដ្ឋយ៉ាងតិច១លាន៧សែនបានស្លាប់ក្នុងរបបនោះ។
សេចក្តីប្រកាសនេះបានឲ្យដឹងថា វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបង្ហាញពីការរកឃើញវីរុសបំប្លែងថ្មីប្រភេទ Omicron JN.1 ចំនួន ៤ ករណី ហើយបច្ចុប្បន្ននេះអ្នកជំងឺទាំង ៤ នាក់ បានទទួលការព្យាបាលជាសះស្បើយទាំងអស់គ្នា ប៉ុន្តែពួកគេបន្តធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន។
សំឡេងឬវត្តមានរបស់ស្រ្តីនៅក្នុងអត្ថបទសារព័ត៌មាន នៅមានចំនួនតិចនៅឡើយ បើធៀបនឹងបុរស។ នេះបើយោងតាមការស្រាវជ្រាវថ្មីមួយរបស់អង្គការយូណេស្កូប្រចាំនៅកម្ពុជាចេញផ្សាយកាលពីថ្ងៃទី១២ ខែធ្នូ។
សេចក្តីព្រាងច្បាប់នេះជាឯកសារគោលមួយ ដើម្បីអាចឈានទៅបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិមួយនៅកម្ពុជា ដែលអង្គការសង្គមស៊ីវិលចង់ឃើញស្ថាប័នមួយនេះដំណើរការដោយឯករាជ្យ និងបម្រើផលប្រយោជន៍សិទ្ធិមនុស្សពិតប្រាកដ។
លោក អ៊ុង ប៊ុនអ៊ី នាយកនៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សាយ និងសារគមនាគមន៍ ហៅកាត់ថាDMCនៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រាប់វីអូអេថាចំនួនសិស្សដែលបានបញ្ចប់ការសិក្សានៅDMC ប្រមាណតែ១៥%ប៉ុណ្ណោះដែលចាប់យកអាជីពជាអ្នកសារព័ត៌មាន ហើយក្រៅពីនោះ ចាប់យកអាជីពជាអ្នកទំនាក់ទំនងសាធារណៈ និងផលិតករផ្នែកប្រព័ន្ធផ្សព្វផ្សាយ។
ក្រសួងបញ្ជាក់ថាស្រ្តីម្នាក់ អាយុ២១ឆ្នាំ រស់នៅក្នុងភូមិត្រពាំងឫស្សី ឃុំដំណាក់សុក្រំ ស្រុកដងទង់ ខេត្តកំពត បានឆ្លងជំងឺផ្តាសាយបក្សី ហើយត្រូវបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត
ក្រុមកូដករក្រុមហ៊ុនណាហ្គាវើលដ៍ នៅថ្ងៃព្រហស្បតិ៍នេះ បានព្យាយាមដាក់ញត្តិសុំអន្តរាគមន៍ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដើម្បីទាមទារឱ្យដោះលែងមេដឹកនាំសហជីព និងផ្តល់ដំណោះស្រាយការងារ ដែលពួកគេត្រូវបានបញ្ឈប់ពីការងារប៉ុន្មានឆ្នាំមកហើយ។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានចេញផ្សាយរបាយការណ៍ថ្មីមួយ ដោយរកឃើញថាស្ថានភាពសេរីភាពនៃការបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងសិទ្ធិទទួលព័ត៌មានសម្រាប់សាធារណជននៅតែបន្តរងការគាបសង្កត់ និងរឹតត្បិតក្នុងឆ្នាំ២០២៣នេះ។
វេទិកានេះធ្វើឡើងដើម្បីជំរុញឱ្យមានការផ្លាស់ប្តូរគំនិត ព័ត៌មាន សិល្បៈ ភាសា និងទិដ្ឋភាពផ្សេងគា្នៗនៃវប្បធម៌ក្នុងចំណោមប្រជាជាតិ និងប្រជាជន ក៏ដូចជាជំរុញការយល់ដឹងរវាងគ្នាទៅវិញទៅមកសម្រាប់យុវជនកម្ពុជាផងដែរ។
សាស្រ្តាចារ្យផ្នែកប្រវត្តិសាស្ត្រនៅរាជធានីភ្នំពេញ លោក សំបូរ មាណ្ណារ៉ា ប្រាប់វីអូអេថា លោកមើលឃើញកត្តាចំនួន៣ ដែលជាបញ្ហាប្រឈមនេះ ទីមួយគឺបញ្ហាសេដ្ឋកិច្ចផ្ទាល់ខ្លួន ទីពីរទីផ្សារការងារ និងទីបីគឺការមិនយកចិត្តទុកដាក់អំពីសំណាក់សិស្សផ្ទាល់ខ្លួនក្នុងការសម្រេចចិត្តជ្រើសរើសជំនាញមួយ ដើម្បីបន្តការសិក្សា។
យុទ្ធនាការ #ShowMeYourTree ឬមានន័យថា បង្ហាញដើមឈើរបស់អ្នក ដែលធ្វើឡើងពីដើមខែតុលា ដល់ចុងខែវិច្ឆិកានេះ ព្យាយាមលើកកម្ពស់ការយល់ដឹងពីសារៈសំខាន់នៃធម្មជាតិ និងតួនាទីរបស់អ្នកការពារបរិស្ថាន តាមរយៈការបង្កើតមាតិកាក្នុងបណ្តាញសង្គមរបស់អ្នកធ្វើវីដេអូដំណើរកម្សាន្ត
លោក ណុប វី នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថាខេមបូចា ប្រាប់វីអូអេថាបច្ចុប្បន្នប្រជាពលរដ្ឋគ្រប់រូបបានចូលរួមចំណែកក្នុងការផ្សព្វផ្សាយព័ត៌មាន។
អ្នកជំនាញលើកឡើងថាចំនួនប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជាដែលទទួលចំណេះដឹងផ្នែកអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាននៅមានកម្រិត ខណៈចំនួនអ្នកប្រើប្រាស់បណ្តាញសង្គមកើនឡើងកាន់តែច្រើន។
ក្រសួងអប់រំបានចេញសេចក្តីណែនាំមួយ ដោយជំរុញឱ្យបង្កើនការត្រួតពិនិត្យការប្រើប្រាស់ទូរសព្ទនៅក្នុងថ្នាក់រៀន ដើម្បីបញ្ចៀសការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកនៅក្នុងម៉ោងសិក្សា ដែលមិនមានប្រយោជន៍សម្រាប់ការសិក្សារបស់សិស្សានុសិស្ស។
នៅក្នុងសេចក្តីថ្លែងការណ៍មួយចុះថ្ងៃទី២២ ខែតុលា អង្គការទាំងនោះបានស្នើឱ្យ បញ្ឈប់ការចោទប្រកាន់នយោបាយ ហើយអនុវត្តស្មារតីបង្រួបបង្រួមគ្នា។
ក្រសួងសុខាភិបាលណែនាំឱ្យប្រជាពលរដ្ឋអនុវត្តវិធានការការពារជំងឺឆ្លងភ្នែកក្រហម ដើម្បីបញ្ចៀសការរាលដាលបន្តពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតចូលក្នុងសហគមន៍។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបញ្ជាក់ទៀតថា ករណីភាគច្រើននៃជំងឺភ្នែកក្រហមស្ថិតក្នុងកម្រិតស្រាលតែប៉ុណ្ណោះ ដែលជាធម្មតាការឆ្លងជំងឺនេះនឹងជាសះស្បើយក្នុងរយៈពេលពី ៧ ទៅ ១៤ ថ្ងៃ។