ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួងសុខាភិបាលក្រើនរំឭកពលរដ្ឋឱ្យប្រុងប្រយ័ត្ន ក្រោយរកឃើញអ្នកឆ្លងវីរុសកូវីដបំប្លែងថ្មី Omicron JN.1


រូបឯកសារ៖ ស្ត្រីម្នាក់ធ្វើតេស្ត​កូវីដ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២២។
រូបឯកសារ៖ ស្ត្រីម្នាក់ធ្វើតេស្ត​កូវីដ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២២។

ក្រសួង​សុខាភិបាល​កម្ពុជា​បាន​ក្រើន​រំឭក​ប្រជា​ពល​រដ្ឋ​ឱ្យ​យក​ចិត្ត​ទុក​ដាក់​និង​ប្រុង​ប្រយ័ត្ន​ បន្ទាប់​ពី​ក្រសួង​បាន​រក​ឃើញ​ករណី​ឆ្លង​វីរុស​បំប្លែង​ថ្មី ​ប្រភេទ​ Omricron JN.1 ​ចំនួន​ ៤ ​ករណី​ កាល​ពី​ពេល​ថ្មីៗ​នេះ។​ នេះ​បើ​យោង​តាមសេចក្តី​ប្រកាស​ព័ត៌​មាន​របស់​ក្រសួង​សុខាភិបាល​ កាល​ពី​ថ្ងៃ​ទី​ ២៨​ ខែ​ធ្នូ​ ឆ្នាំ ​២០២៣។​

សេចក្តីប្រកាសនេះ​បាន​ឲ្យ​ដឹងថា វិទ្យា​ស្ថាន​ប៉ាស្ទ័រ​កម្ពុជា​បង្ហាញ​ពី​ការ​រក​ឃើញ​វីរុស​បំប្លែង​ថ្មី​ប្រភេទ​ Omicron JN.1​ ចំនួន ​៤​ ករណី​ ហើយ​បច្ចុប្បន្ន​នេះ​អ្នក​ជំងឺ​ទាំង ​៤ ​នាក់​ បាន​ទទួល​ការ​ព្យាបាល​ជា​សះ​ស្បើយ​ទាំង​អស់​គ្នា ​ប៉ុន្តែ​ពួកគេ​បន្ត​ធ្វើ​ចត្តា​ឡីស័ក​នៅ​តាម​ផ្ទះ​រៀងៗ​ខ្លួន។​

ក្រសួង​សុខាភិបាល​បញ្ជាក់​ថា៖​ «តាម​ចំណាត់​ថ្នាក់​របស់​អង្គការ​សុខភាព​ពិភពលោក ​(WHO)​ បាន​បញ្ជាក់​អំពី​វីរុស​បំប្លែង​ថ្មី​ប្រភេទ​ Omicron JN.1​ នេះ ​មិន​សូវមាន​សភាព​ធ្ងន់ធ្ងរ​ទេ ​គឺជា​វីរុស​បំប្លែង​ថ្មី​ដែល​ជា​ប្រភេទ​ចាប់​អារម្មណ៍ ​VOI ​( Variant of Interest)​ មិន​មែន​ជា​វីរុស​បំប្លែង​ថ្មី​ដែល​ជា​ប្រភេទ​ព្រួយ​បារម្ភ VOC​ (Variant of Concern) នោះ​ទេ»។​

បើ​តាម​ក្រសួង​សុខាភិបាល​ វិធាន​ការ​ក្នុង​ការ​បង្ការ​វីរុស​បំប្លែង​ប្រភេទ​ថ្មី​នេះ ​មាន​ដូច​ជា​ការ​ពាក់​ម៉ាស​ ការ​លាង​ដៃ​ជាមួយ​សាប៊ូ​ ឬ​ជែល ​មិន​ត្រូវ​ចូល​រួម​ជាមួយ​ព្រឹត្តិ​ការណ៍​ដែល​មាន​មនុស្ស​ច្រើន​ បន្ត​ការ​ទៅ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​១៩​ ឱ្យ​បាន​គ្រប់​ដូស​ និង​ទៅ​ពិនិត្យ​ព្យាបាល​ជំងឺ​នៅ​មន្ទីរ​ពេទ្យ ​បើ​សិន​ជា​រក​ឃើញ​ថា​ ខ្លួន​មាន​ផ្ទុក​នូវ​វីរុស​កូវីដ​១៩​ នេះ៕

XS
SM
MD
LG