ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បញ្ហា​បច្ចេកទេស​ Server

Oops, as you can see, this is not what we wanted to show you! This URL has been sent to our support web team to the can look into it immediately. Our apologies.

សូម​ប្រើ​​ប្រអប់ «ស្វែង​រក‍» ខាង​លើ​ដើម្បី​​ស្វែង​រក​ពាក្យ​នេះ​នៅ​កន្លែង​ផ្សេង​ទៀត។

site logo site logo
ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​ទុក​ពេល​ឱ្យ​អង្គភាព​ប្រព័ន្ធផ្សាយ​៣ខែ ដើម្បី​ចុះ​បញ្ជី បើ​មិន​ចង់​ប្រឈម​ផ្លូវ​ច្បាប់


 រូបឯកសារ៖ អ្នក​សារព័ត៌មាន​ផ្តិតយកទិដ្ឋភាព​លោក​ កឹម​ សុខា ធ្វើ​ដំណើរ​ចេញ​ពីគេហដ្ឋាន​ទៅ​សាលា​រាជធានី​ភ្នំពេញ​​ ដើម្បី​ចូលរួម​សវនាការរបស់​លោក​ រាជធានី​ភ្នំពេញ​ ថ្ងៃ​ទី​១៩ ខែ​មករា​ ឆ្នាំ​២០២២។ (ហ៊ាន សុជាតា​/វីអូអេ)
រូបឯកសារ៖ អ្នក​សារព័ត៌មាន​ផ្តិតយកទិដ្ឋភាព​លោក​ កឹម​ សុខា ធ្វើ​ដំណើរ​ចេញ​ពីគេហដ្ឋាន​ទៅ​សាលា​រាជធានី​ភ្នំពេញ​​ ដើម្បី​ចូលរួម​សវនាការរបស់​លោក​ រាជធានី​ភ្នំពេញ​ ថ្ងៃ​ទី​១៩ ខែ​មករា​ ឆ្នាំ​២០២២។ (ហ៊ាន សុជាតា​/វីអូអេ)

រដ្ឋាភិបាល​សម្រេច​ឱ្យ​ម្ចាស់អង្គភាព​អាជីវកម្ម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​កំពុង​ដំណើរការ ដោយ​គ្មានអាជ្ញាបណ្ណ​ ត្រូវ​មក​ចុះ​ឈ្មោះ​ ដោយ​ទុក​រយៈ​ពេល​កំណត់​៣ខែ មុន​នឹងអនុវត្ត​តាម​ផ្លូវ​ច្បាប់។ នេះបើ​តាម​លិខិត​មួយ​ច្បាប់​ដែល​ចេញ​ដោយ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី ចុះ​ថ្ងៃទី​៣០ ខែតុលា​ ឆ្នាំ​២០២៣។

ទីស្តី​ការគណៈ​រដ្ឋមន្រ្តី​បញ្ជាក់​ក្នុង​លិខិត​ថា​ការ​ចេញ​សេចក្តី​ណែនាំ​នេះ​ធ្វើឡើង​ទៅ​តាម​សំណើ​របស់​ក្រសួង​ព័ត៌មាន ចុះ​ថ្ងៃទី​១២ ខែតុលា​ ឆ្នាំ​២០២៣។លិខិត​ដដែល​លើក​ឡើង​ថា​អង្គភាព​សារព័ត៌មាននិង​សមាគម​អ្នក​សារព័ត៌មាន ដែល​បាន​ចុះ​បញ្ជី​ហើយ​ ប៉ុន្តែ​មិន​ដំណើរ​ការ​ក្នុង​រយៈ​ពេល​១ឆ្នាំ​ ក៏​ត្រូវ​ដក​ហូត​អាជ្ញាបណ្ណដែរ និង​ទុក​ពេល​៣​ឆ្នាំ​សម្រាប់​ស្ថានីយ​ទូរទស្សន៍​ ដោយ​សារ​ប្រើ​ទុន​វិនិយោគច្រើន​ និង​ត្រូ​វ​សិក្សា​រយៈ​ពេល​យូរ។

លិខិត​របស់​ទី​ស្តី​ការ​គ​ណៈ​រដ្ឋ​មន្ត្រី បន្ថែម​ថា​បុគ្គល​ណា​ដែល​ធ្វើ​អាជីវកម្ម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ដោយ​គ្មានច្បាប់​អនុញ្ញាត​ ត្រូវ​ប្រឈម​មុខ​ចំពោះ​ច្បាប់ ខណៈ​ព្រមាន​ដក​ហូត​អាជ្ញាបណ្ណ​បញ្ឈប់​ការ​ធ្វើអាជីវកម្មជាស្ថាពរ ក្នុង​ករណី​បំពាន​ក៏ដូច​ជា​មិន​ព្រម​អនុវត្ត​តាម​ការណែនាំ​របស់​ក្រសួង​ព័ត៌មាន។

លិខិត​របស់​ទី​ស្តី​ការ​គ​ណៈ​រដ្ឋ​មន្ត្រី​បញ្ជាក់ក្នុង​ន័យ​ដើម​ថា៖«​អង្គភាព​ប្រព័ន្ធផ្សព្វផ្សាយ​ទាំង​អស់​ត្រូវ​គោរព និង​អនុវត្ត​តាម​ច្បាប់​ស្តី​ពី​របប​សារ​ព័ត៌​មាន​ និង​ក្រម​សីល​ធម៌​វិជ្ជា​ជីវៈ មិន​ព្រម​អនុវត្ត​តាម​ការ​ណែ​នាំ​ ក្រសួងព័​ត៌​មាន​ត្រូវ​ដក​ហូត​អាជ្ញា​បណ្ណ​ប​ញ្ឈ​ប់​ការ​ធ្វើ​អាជីវ​កម្ម​ជាស្ថាពរ»។

លោក​ ប៉ែន ​បូណា ​អ្នក​នាំ​ពាក្យ​រដ្ឋា​ភិបាល ប្រាប់​វីអូអេនៅ​ថ្ងៃ​អង្គារ​ថា​ការ​ចេញ​សេចក្តី​ប្រកាស​នេះ ជា​ការ​ធ្វើ​បច្ចុប្បន្ន​ភាព​រប​ស់​ស្ថានប័ន​សារព័ត៌មាន​ឡើង​វិញ ​ដើម្បី​ឱ្យ​ដឹង​ពី​ចំនួន​ស្ថាប័ន​សារព័ត៌មាន​ដែលកំពុង​ដំណើរការ​ក្នុង​ប្រទេស​កម្ពុជា។

លោក​ថ្លែង​ថា៖«​កន្លង​ទៅ​មាន​ស្ថាប័ន​សារព័ត៌​មាន​ច្រើន​បាន​សុំ​អាជ្ញា​បណ្ណ ក៏​ប៉ុន្តែ​ក៏​មាន​ស្ថា​ប័ន​មួយ​ចំនួន​នោះ​ក៏​មិន​ទាន់​បាន​មក​បន្ត​អាជ្ញា​បណ្ណ​ ឬ​ក៏​ផ្អាក​ដំណើរ​ការ​អី​យ៉ាង​ម៉េច គេ​ចង់​ដឹង ដើម្បី​ធ្វើ​បច្ចុប្បន្ន​ភាព​ឱ្យ​បាន​ជាក់​លាក់​តែ​ប៉ុណ្ណឹង​ទេ»។

លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន ប្រាប់វីអូអេតាមប្រព័ន្ធតេឡេក្រាមថា វាមានភាពចាំបាច់នៅក្នុងការធ្វេីបច្ចុប្បន្នភាពដេីម្បីដឹងពីចំនួនជាក់លាក់របស់អង្គភាពសារព័ត៌មាននិងស្ថានភាពប្រតិបត្តិការរបស់ពួកគេ។ លោកបញ្ជាក់ថា៖ «ដេីម្បីយេីងដឹងអំពីចំនួនក៏ដូចជាស្ថានភាពប្រតិបត្តិការរបស់អង្គភាពសារព័ត៌មាន អ្នកសារព័ត៌មាន យេីងដេីម្បីយេីងអាចរៀបចំជួយសម្របសម្រួល កិច្ចគាំពារសម្រាប់អង្គភាពសារព័ត៌មាន អ្នកសារព័ត៌មាននៅទូទាំងប្រទេសកម្ពុជា»។

លោក ណុប វី នាយក​ប្រតិបត្តិ​សមាគម​សម្ព័ន្ធ​អ្នក​សារ​ព័ត៌​មាន​កម្ពុជា​ ហៅ​កាត់​ថា​ខេមបូចា ប្រាប់​វីអូអេ​ថាបច្ចុប្បន្ន​ប្រជា​ពលរដ្ឋ​គ្រប់រូប​បាន​ចូល​រួម​ចំណែក​ក្នុង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​។ លោក​បន្ត​ថា​ប្រជាពលរដ្ឋ​អ្នកសារ​ព័ត៌មាន​ក៏​បាន​រួម​ចំណែក​ក្នុង​ការប្រមូល​ ស្វែងរក​ និង​ផ្សព្វផ្សាយ​ព័ត៌មាន​ផង​ដែរ។ លោក​បន្ថែម​ថា​ការ​តម្រូវ​ឱ្យ​ចុះ​ឈ្មោះ ​អាច​មាន​ផល​ប៉ះ​ពាល់​ខ្លះ​ទៅ​ដល់​ការ​អនុវត្ត​សិទិ្ធ​សេរីភាព​របស់​ប្រជា​ពលរដ្ឋ​ ប៉ុន្តែ​លោក​ថា​ជា​ធម្មតា​អ្នកសារព័ត៌មាន​ត្រូវ​តែមាន​ស្ថាប័ន​ចុះ​បញ្ជី​ត្រឹមត្រូវ ដើម្បី​ប្រកប​អាជីព​របស់​ខ្លួន។

លោក​ថ្លែង​ថា៖ «រឿង​ការ​អនុវត្ត​មិន​បាន​ត្រឹមត្រូវ​ ល្មើស​ក្រម​សីលធម៌​វិជ្ជាជីវៈ​ យើង​ឈាន​ទៅ​ដល់​ការ​ដក​អាជ្ញាបណ្ណ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ហ្នឹង ខ្ញុំ​គិត​ថា​វា​ជា​រឿង​មួយ​ដែល​ជាការ​គំរាម​គំហែង​វា​ធ្វើ​ឱ្យ​មាន​ផល​ប៉ះពាល់​ចំពោះ​ការអនុវត្ត​តួនាទី​របស់​អ្នក​សារ​ព័ត៌​មាន​ ពីព្រោះ​យើង​ដឹង​ហើយ​ថា​ខ្លះ​ជា​កំហុស​វិជ្ជាជីវៈ ជា​កំហុស​ក្រម​សីលធម៌​ទេ​ដែល​មិន​គួរ​ឈាន​ទៅ​ដល់​ការ​ដក​អាជ្ញាបណ្ណ​។ វា​លើក​លែង​តែ​វា​មាន​ការ​បំពាន​ធ្ងន់ធ្ងរ​»​។

លោក​បន្ថែម​ថាក្រសួងព័ត៌មាន​គួរ​តែ​មាន​គោលការណ៍​ណែនាំ​ឱ្យ​បាន​ច្បាស់​លាស់​ ទាក់ទងនឹង​កំហុស​ធ្ងន់ធ្ងរ​កម្រិត​ណា​ដែល​ឈាន​ទៅ​ដល់​ការ​ដក​អាជ្ញាបណ្ណ ទើប​វា​មិន​អាច​មាន​ផល​ប៉ះ​ពាល់​ទៅលើ​សេរីភាព​សារព័ត៌មាន។

កាលពី​ខែ​មេសា ឆ្នាំ​២០២៣ លោក ខៀវ កាញារីទ្ធ អតីត​រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​ធ្លាប់​ថ្លែង​ក្នុង​វេទិកា​សាធារណៈ​មួយ​ថា​សារព័ត៌មាន​បោះពុម្ព​ផ្សាយ​តាម​បែបប្រពៃណី​ដែល​រួមមាន​កាសែត ព្រឹត្តិបត្រ ទស្សនាវដ្តី​ដែល​ចុះ​បញ្ជីនៅ​ក្រសួងព័ត៌មាន មាន​ប្រមាណ​៦៦០អង្គភាព គេហទំព័រ និងទូរទស្សន៍​អនឡាញ ប្រមាណ​៨៨០​អង្គភាព វិទ្យុ​FM​ចំនួន​២២១ស្ថានីយ ទូរទស្សន៍ផ្សាយ​ផ្ទាល់​មាន​ចំនួន ១៩​ស្ថានីយ និងផ្សាយបន្ត ចំនួន​១៦៥​ស្ថានីយ។ ​ចំណែក​ទីភ្នាក់​ងារសារព័ត៌មាន​បរទេស និង​ការិយាល័យ តំណាង​វិទ្យុ​ទូរ​ទស្សន៍​បរទេស​ប្រចាំការអចិន្ត្រៃយ៍ មាន​ចំនួន​១៧អង្គភាព និង​សមាគម​សារព័ត៌មាន​សរុប​ចំនួន​៥១អង្គភាព៕

XS
SM
MD
LG