ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន សាទរ​ជំនួប​រវាង​មេដឹកនាំ​កូរ៉េ​ទាំង​ពីរ ខណៈ​រង់​ចាំ​មើល​ជំនួប​រវាង​មេដឹកនាំ​កូរ៉េ​ខាងជើង​និង​អាមេរិក​នៅ​ខែ​ក្រោយ


លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមសម្ពោធផ្លូវជាតិលេខ១ ដែលត្រូវបានសាងសង់ឡើងដោយជំនួយពីប្រទេសជប៉ុន នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមសម្ពោធផ្លូវជាតិលេខ១ ដែលត្រូវបានសាងសង់ឡើងដោយជំនួយពីប្រទេសជប៉ុន នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨។

ក្នុង​ជំនួប​ដ៏​គួរ​ឱ្យ​សារទរ​មួយ​កាល​ពី​ចុង​ខែ​មេសា​កន្លង​ទៅ​ កូរ៉េ​ទំាង​ពីរ​បាន​យល់​ព្រម​បញ្ចប់​ជម្លោះ​នៅ​ឧបទ្វីប​កូរ៉េ​ដែល​អូស​បន្លាយ​ជាង​៤​ទសវត្សរ៍។​

នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ បាន​សារទរ​ចំពោះ​កិច្ច​ចរចា​ដ៏​មាន​ប្រសិទ្ធ​ភាពរ​វាង​ប្រទេស​កូរ៉េ​ទាំង​ពីរ ​ដែល​ឈាន​ដល់​ដំណើរការ​នៃ​ការ​បញ្ចប់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​ដ៏​រ៉ាំរ៉ៃ​របស់​កូរ៉េ​ខាង​ជើង។ លោក​ក៏​នឹង​រង់​ចាំ​មើល​ជំនួប​របស់​ប្រធានា​ធិបតី​អាមេរិក​លោក Donald Trump (ដូណាល់ ត្រាំ) និង​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោកKim Jon Un (គីម ជុងអ៊ុន) នៅ​សិង្ហបុរី​នា​ខែ​ខាង​មុខ​ផង​ដែរ។

ថ្លែង​ទៅ​កាន់​អ្នក​ចូល​រួម​ក្នុង​កម្មវិធី​សម្ពោធ​ឱ្យ​ប្រើប្រាស់​អាគារ​ក្នុង​មន្ទីរ​ពេទ្យ​កុមារជាតិ​ក្នុង​ក្រុង​ភ្នំពេញ​ដែល​ជា​ជំនួយ​របស់​កូរ៉េ​ខាងត្បូង​ លោក​ ហ៊ុន សែន​ បញ្ជាក់​ក្នុង​ន័យ​ដើម​ថា៖​

​«ប៉ុន្មាន​អាទិត្យ​មុន​នេះ​ មាន​ជំនួប​ដ៏​ល្អ​ជា​ប្រវត្តិសាស្ត្រ​រវាង​ប្រធានាធិបតី​ Moon Jae-in​ ​របស់​កូរ៉េ​ខាង​ត្បូង​ជាមួយ​នឹង​មេដឹកនាំ​កូរ៉េ​ខាង​ជើង​ គីម ជុងអ៊ុន​ ដែល​នេះ​គឺ​ជា​ការ​អំណរ​សាទរ​របស់​ប្រជា​ជន​កម្ពុជា​រំពឹង​ថា​ សភាព​ការណ៍​នៅ​ឧបទ្វីប​កូរ៉េ​នឹង​ទទួល​បាន​ការ​រីកចម្រើន​បន្ត​ទៅ​ទៀត»។

​ការ​លើក​ឡើង​របស់​នាយក​រដ្ឋ​មន្ត្រី​ខ្មែរ​ ធ្វើ​ឡើង​មិន​ប៉ុន្មាន​សប្តាហ៍​ក្រោយ​ពី​ជំនួប​ដ៏​ជោគជ័យ​មួយ​រវាង​ថ្នាក់​ដឹក​នាំ​នៃ​ប្រទេស​កូរ៉េ​ទាំង​ពីរ​គឺ​លោក ​Moon Jae-in ​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​ និង​ប្រធានាធិបតី​កូរ៉េ​ខាង​ជើង​លោក គីម ជុងអ៊ុន។

​ក្នុង​ជំនួប​ដ៏​គួរ​ឱ្យ​សារទរ​មួយ​កាល​ពី​ចុង​ខែ​មេសា​កន្លង​ទៅ​ កូរ៉េ​ទំាង​ពីរ​បាន​យល់​ព្រម​បញ្ចប់​ជម្លោះ​នៅ​ឧបទ្វីប​កូរ៉េ​ដែល​អូស​បន្លាយ​ជាង​៤​ទសវត្សរ៍។​ ជាមួយ​នឹង​ជោគជ័យ​នៃ​ជំនួប​របស់​កូរ៉េ​ទាំងពីរ​ ក៏​មាន​ការ​ដោះលែង​អ្នកទោស​អាមេរិក​ដើម​កំណើត​កូរ៉េ​បីរូប​ដែល​រដ្ឋាភិបាល​លោក​ គីម ជុងអ៊ុន ​បាន​ចាប់​ឃុំ​ខ្លួន។

​នៅ​ឯ​ជំនួប​លើក​ទី១ ​ក្នុង​រយៈពេល​ជាង​១០​ឆ្នាំ​ចុង​ក្រោយ​នេះ ប្រធានា​ធិបតី​កូរ៉េ​ខាង​ជើង​លោក​ គីម ជុងអ៊ុន ក៏​បាន​យល់​ព្រម​បោះបង់​ចោល​កម្មវិធី​ និង​ផ្អាក​ការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​ផង​ដែរ។

​យ៉ាង​ណា​ក៏​ដោយ​ នៅ​ក្នុង​ជំនួប​មួយ​កាលពី​ថ្ងៃ​សុក្រ​ រដ្ឋមន្ត្រី​ការ​បរទេស​របស់​សហរដ្ឋ​អាមេរិក​ និង​កូរ៉េ​ខាងត្បូង​បាន​ឯកភាព​ថា​ ការ​បំបាត់​កម្មវិធី​អាវុធ​របស់​កូរ៉េ​ខាង​ជើង​ត្រូវ​ទាមទារ​ឱ្យ​មាន​ការ​បញ្ជាក់​ឱ្យ​បាន​ច្បាស់​ពី​កូរ៉េខាង​ជើង​ជា​មុនសិន​ មុន​នឹង​ឈាន​ដល់​ការ​ដក​ទណ្ឌកម្ម​នានា​ប្រឆំាង​នឹង​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង។

​ក្នុង​សន្និសីទ​រួម​គ្នា​មួយ​ជា​មួយរដ្ឋមន្ត្រី​ការបរទេស​កូរ៉េខាងត្បូង​លោកស្រី​ Kang Kyung-wha​ នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន លោក​ Mike Pompeo​ រដ្ឋ​មន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក​បាន​មាន​ប្រសាសន៍​ថា៖​

​«សហរដ្ឋ​អាមេរិក​និង​សាធារណរដ្ឋ​កូរ៉េ​ប្តេជ្ញា​ធ្វើ​ឲ្យ​បាន​សម្រេច​នូវ​ការ​លុប​បំបាត់​អាវុធនុយ​ក្លេអ៊ែរ​ជា​អចិន្ត្រៃយ៍ ​ដែល​អាច​បញ្ជាក់​បាន​និង​មិនអាច​កើត​ឡើង​វិញ​សារ​ជា​ថ្មី​លើ​ឧបទ្វីប​កូរ៉េ»។​

​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ ដូណាល់ ត្រាំ និងប្រធានា​ធិបតី​កូរ៉េខាង​ជើងលោក​ គីម ជុងអ៊ុន គ្រោង​នឹង​ណាត់​ជួបគ្នា​ជា​លើក​ទី១​នៅ​ថ្ងៃ​ទី១២​ខែ​មិថុនា​ខាងមុខ​នៅ​ក្នុង​ប្រទេស​សិង្ហបុរី។

​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ នៃ​កម្ពុជា​បញ្ជាក់​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ លោក​ទន្ទឹង​រង់​ចាំ​មើល​កិច្ច​ជំនួប​នោះ​មក​ដល់​ និង​រង់ចាំ​មើល​លទ្ធផល​ថ្មីៗ​បន្ថែម​ទៀត។​

​«ហើយ​យើង​ក៏​កំពុង​រងចាំ​មើល​ជំនួប​ជាប្រវត្តិសាស្ត្រ​ ដែល​នឹង​អាច​កើត​មាន​រវាង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ជាមួយ​នឹង​មេដឹក​នាំ​កូរ៉េខាង​ជើង​ដែល​បច្ចុប្បន្ន​នេះ​ហាក់​ដូច​ជា​ត្រូវ​បាន​រៀបចំ​រួច​ជា​ស្រេច​ហើយ​នៅ​ប្រទេស​សិង្ហបុរី»។

​ការ​លើក​ឡើង​ដូច្នោះ​របស់​លោក​ ហ៊ុន សែន ​ធ្វើ​ឡើង​បន្ទាប់​ពី​លោក​បញ្ជាក់​ពី​ជំហរ​កម្ពុជា​ ក្នុង​ការ​រក្សា​ចំណង​ការ​ទូត​រវាង​ប្រទេស​កូរ៉េ​ទាំងពីរ ​និង​កម្ពុជា ​ឱ្យ​មាន​តុល្យភាព។​

បន្ទាប់​ពី​សាទរ​ដល់​ដំណើរ​ជា​វិជ្ជមាន​ដើម្បី​ឈាន​ដល់​បញ្ចប់​ជម្លោះ​នៅ​ឧបទ្វីប​កូរ៉េ​ លោក​ ហ៊ុន សែន ​ក៏​បាន​ថ្លែង​ប្រាប់​ឯកអគ្គរដ្ឋ​ទូត​កូរ៉េខា​ងត្បូង​ដែល​ចូលរួម​ក្នុង​កម្មវិធី​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ ឱ្យជួយផ្តល់​ជំនួញ​បន្ថែម​ទៀត​ដល់​កម្ពុជា​ដើម្បី​ឱ្យ​មាន​តុល្យភាព​ដូច​សមមិត្ត​ចិន​និង​ប្រទេស​ជប៉ុន៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG