យុទ្ធនាការបោះឆ្នោតគណបក្សសង្គ្រោះជាតិក្នុងថ្ងៃដំបូងមានសភាពអឹកធឹក
Your browser doesn’t support HTML5
យុទ្ធនាការបោះឆ្នោតជ្រើសរើសសមាជិកសភាឆ្នាំ២០១៣នេះបានចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍ នៅពេលគណបក្សនយោបាយឃោនារកសំឡេងឆ្នោតពីអ្នកបោះឆ្នោតប្រមាណ៩លាននាក់។
យុទ្ធនាការគណបក្សប្រជាជនកម្ពុជាមានអ្នកគាំទ្រចូលរួមប្រហែលមួយម៉ឺននាក់ ធ្វើយុទ្ធការចេញពីភ្នំពេញហើយបំបែកទៅតាមខេត្ត។
គណបក្សសង្គ្រោះជាតិធ្វើយុទ្ធនាការនៅក្រុងតាខ្មៅ ខេត្តកណ្តាល ជិតគេហដ្ឋានរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
សម្រាប់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យមានអ្នកគាំទ្រប្រហែលមួយពាន់នាក់ដែលភាគច្រើនជាយុវជន។
ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនេះនឹងធ្វើឡើងនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ក្រោយពីយុទ្ធនាការរយៈពេល១ខែដែលចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍នេះ។ លោកហេង រស្មីរាយការណ៍ពីភ្នំពេញ៕