ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​ OECD​ នៅ​បារាំង​ថា​សេដ្ឋកិច្ច​ពិភព​លោក​ធ្លាក់ចុះ​ខ្លាំង​ដោយ​ជំងឺ​កូរ៉ូណា


នេះ​ជា​ស្លាកសញ្ញា​របស់អង្គការ​សម្រាប់ កិច្ចសហ​ប្រតិបត្តិការ​សេដ្ឋកិច្ច​និង​ការ​អភិវឌ្ឍ ​OECD។
នេះ​ជា​ស្លាកសញ្ញា​របស់អង្គការ​សម្រាប់ កិច្ចសហ​ប្រតិបត្តិការ​សេដ្ឋកិច្ច​និង​ការ​អភិវឌ្ឍ ​OECD។

នៅ​ពេល​សហភាព​អឺរ៉ុប​ប្រកាស​អាសន្ន​កម្រិត​ខ្ពស់​នៃ​មេរោគ​កូរ៉ូណា​ អង្គការ​សម្រាប់ កិច្ចសហ​ប្រតិបត្តិការ​សេដ្ឋកិច្ច​និង​ការ​អភិវឌ្ឍ ​OECD​ ប្រចាំ​ប្រទេស​បារាំង​បាន​ទស្សន៍ទាយ​ថា​សេដ្ឋកិច្ច​ពិភពលោក​ នឹង​កើន​ឡើង​តែ​២.៤​ភាគរយ​ប៉ុណ្ណោះ​នៅឆ្នាំ​នេះ ​ដែល​នេះ​ជា​កំណើន​មាន​កម្រិត​ទាប​បំផុត​ក្នុង​រយៈពេល​ជាង​១ទសវត្សរ៍​កន្លង​ទៅ។ ​

អង្គការ នេះក៏​បាន​បញ្ជាក់​បន្ថែម​ថា​កំណើន​នេះ​នឹង​កាន់​តែ​ចុះ​ខ្លាំង​ថែម​ទៀត​ បើ​មេរោគ​កូរ៉ូណា​កាន់​តែ​រាត​ត្បាត​បន្ថែម​ទៀត​នៅក្នុង​តំបន់។​ ក្នុង​ប្រទេស​អាស៊ី​ អង្គការ ​OECD ​បាន ទស្សន៍ទាយ​ចំពោះ​ប្រទេស​ចិន​ដែល​ជា​មហា​អំណាច​សេដ្ឋកិច្ច​ទីពីរ ​ហើយ​ជា​កន្លែង​ផ្ទុះ​មេរោគ​កូរ៉ូណា​នេះ​ថា​ នឹង​រងការ​វាយ​ប្រហារ​ខ្លាំង​ជាង​គេ ​ដោយ​សេដ្ឋកិច្ច​កើន​តែ​ចំនួន ៤.៩ ​តែ​ប៉ុណ្ណោះ​ ដែល​នេះជា​កំណើន​ទាប​បំផុត​ក្នុង​រយៈពេល​៣០ ​ឆ្នាំ​ចុង​ក្រោយ។ ព័ត៌មាន​នេះ​មិនមែន​ជា​ដំណឹង​ល្អ​ទេ​សម្រាប់​សហភាព​អឺរ៉ុប។​

ប្លុក​អឺរ៉ុប​បាន​ប្រកាស ថា​មាន​ករណី​ឆ្លង​មេរោគ​កូរ៉ូណា​ដល់​ទៅ​២.១០០ ​នាក់​មក​ដល់​ពេល​នេះ ​ដែល​កើត​ឡើង​ក្នុង​ប្រទេស​ចំនួន​១៨ ​ក្នុង​ចំណោម​សហភាព​អឺរ៉ុប​ដែល​មាន​២៧​ប្រទេស ​ហើយ​បាន​សម្លាប់​ពលរដ្ឋ​ខ្លួន​ចំនួន​៣៨នាក់។​ នាយក​គណៈ​កម្មាការ​អឺរ៉ុប ​Ursula von der Leyen ​បាន​ថ្លែង​ថា ​ប្រទេស​ប៊ែលហ្ស៊ិក​បាន​បង្កើត​ក្រុម​សម្រាប់​ឆ្លើយតប​នឹង​មេរោគ​កូរ៉ូណា​ ដែល​បាន​ធ្វើឲ្យ​តំបន់​មាន​កម្រិត​គ្រោះ​ថ្នាក់​ខ្ពស់។ ​តែ​ស្នងការ​សហភាព​អឺរ៉ុប ផ្នែក​សេដ្ឋកិច្ច ​Paolo Gentiloni ​ថា​វាជា​រឿង​ឆាប់​ពេក​ក្នុងការ​វាយ​តម្លៃ​អំពី​ការ​ប៉ះ​ទង្គិច ដោយសារ​មេរោគ​កូរ៉ូណា​សម្រាប់​តំបន់​ទូទៅ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG