ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​ស៊ីរី​រាប់លាន​នាក់​នៅ​ភាគ​ពាយព្យ​ខេត្ត ​Idlib ​ប្រឈម​នឹង​មហន្តរាយ​មនុស្សធម៌


រូបភាព​នេះ​បង្ហាញ​ឱ្យ​ឃើញ​ពី​កាំភ្លើង​ស្វ័យប្រវត្តិ​របស់​តួកគី​កំពុង​ធ្វើ​ការ​បាញ់​ប្រហារ​ទៅ​លើ​គោលដៅ​ក្នុង​ខេត្ត Idlib នេះ​បើ​យោង​តាម​រដ្ឋមន្ត្រី​ការពារ​ប្រទេស​តួកគី។
រូបភាព​នេះ​បង្ហាញ​ឱ្យ​ឃើញ​ពី​កាំភ្លើង​ស្វ័យប្រវត្តិ​របស់​តួកគី​កំពុង​ធ្វើ​ការ​បាញ់​ប្រហារ​ទៅ​លើ​គោលដៅ​ក្នុង​ខេត្ត Idlib នេះ​បើ​យោង​តាម​រដ្ឋមន្ត្រី​ការពារ​ប្រទេស​តួកគី។

ក្រុម​អ្នក​ស៊ើប​អង្កេត​អសប​និយាយ​ថា​ជន​ស៊ីវិល​រាប់លាន​នាក់​ក្នុង​ខេត្ត​ Idlib ​ដែល​ស្ថិត ក្រោម​ការ​ហ៊ុមព័ទ្ធ​ដោយ​កង​កម្លាំង​ស៊ីរី​ដែល​គាំទ្រ​ដោយ​រុស្ស៉ី ​និង​ក្រុម​ភេរវករ​គ្រប់ គ្រង​តំបន់​នោះ​ កំពុង​ប្រឈម​នឹង​មហន្តរាយ​មនុស្សធម៌។​ ពួកគេ​កំពុង​ត្រូវការ​ជំនួយ សង្គ្រោះ​បន្ទាន់។​ គណៈ​កម្មការ​អន្តរជាតិ​ស៊ើប​អង្កេត​បញ្ហា​ស៊ីរី​ដោយ​ឯករាជ្យ​បាន ចេញ​របាយ​ការណ៍​ចុង​ក្រោយ​មួយ​ដែល​គ្រប​ដណ្តប់​ពេល​វេលា​ចាប់​ពីថ្ងៃ​ទី១១ ​ខែ​កក្កដា​ ដល់​ថ្ងៃទី​១០ ​ខែ​មករា ​ដោយ​បាន​រក​ឃើញ​ថា​ក្រុម​យោធា ​កំពុង​វាយ​ប្រហារ​ដ៏ ស្រួច​ស្រាល់​លើ​កង​កម្លាំង​ស៊ីរី​ដែល​គាំទ្រ​ដោយ​រុស្ស៉ី​ដើម្បី​គ្រប់គ្រង​ខេត្ត ​Idlib ​ពីក្រុម ភេរករ ​Hay’at Tahris al-Sham ​ដែល​បាន​នាំ​ទៅ​រក​ការ​ព្រាត់​ប្រាស់​ខ្ចាត់​ខ្ចាយ កម្រិត​ខ្ពស់​មិន​ធ្លាប់​មាន។

ក្នុង​ចំណោម​ពលរដ្ឋ​៣​លាន​នាក់​ដែល​ជាប់​គាំង​ក្នុង​ខេត្ត ​Idlib ​មាន​ចំនួន​ប្រមាណ ១លាន​នាក់​ដែល​បាន​រត់គេច​ខ្លួន​ពីផ្ទះ​សម្បែង​របស់​ពួក​គេ។

របាយ​ការណ៍​បាន​ចោទ​ប្រកាន់​រុស្ស៉ី​ទំនង​ជា​ពាក់ព័ន្ធ​នឹង​បទ​ល្មើស​ឧក្រិដ្ឋកម្ម​សង្គ្រាម​ចំពោះ​ការ​ទម្លាក់​គ្រាប់​បែក​លើ​ទីផ្សារ​កាល​ពី​ខែ​កក្កដា ​ដោយ​បាន​សម្លាប់​មនុស្ស​៤៣ នាក់​ហើយ​នឹង​ម្តង​ទៀត​នៅ​ថ្ងៃ​ទី១៦​ ខែសីហា​ បាន​សម្លាប់​មនុស្ស​២០​នាក់​ក្នុង​ទីធ្លា មួយ​មាន​មនុស្ស​គេច​ពីផ្ទះ​សម្បែង​ស្នាក់​នៅ ​ដែល​រួមមាន​ក្មេង​៦នាក់​ផង​ដែរ។​ រុស្ស៉ី បដិសេធ​ថា​នោះ​មិនមែន​ជា​យន្ត​ហោះ​ខ្លួន​ទេ៕

XS
SM
MD
LG