រូបភាពជុំវិញពិភពលោកថ្ងៃទី ០៣ ខែមីនា ឆ្នាំ២០២០ មានមកពីប្រទេសដូចជា ចិន សហរដ្ឋអាមេរិក អាល្លឺម៉ង់ តួកគី អ៊ីស្រាអែល និងអូទ្រីស។
រូបភាពជុំវិញពិភពលោក ០៣ មីនា ២០២០

១
ជនភៀសខ្លួនម្នាក់ប្រើភួយដើម្បីកម្តៅខ្លួននៅទីវាលមួយក្បែរទីក្រុង Edirne ក្បែរព្រំដែនប្រទេសក្រិកនិងតួកគី។

២
បុគ្គលិកម្នាក់ស្លៀកឈុតការពារដើម្បីការពារវីរុសកូរ៉ូណា COVID-19 នៅពេលដែលនាងកំពុងឃ្លាំមើលអតិថិជនក្នុងផ្សារទំនើបក្នុងទីក្រុងប៉េកាំង។

៣
ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ថ្លែងក្នុងការជួបជុំមួយនៅក្នុងទីក្រុង Charlotte រដ្ឋ North Carolina កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០។

៤
រថយន្ត Trabant ដែលតំណាងឲ្យប្រទេសអាល្លឺម៉ង់ភាគខាងកើត ត្រូវបានគេដាក់តាំងនៅលើក្នុងទីក្រុងបែរឡាំងអំឡុងកម្មវិធីសាធារណមួយនៅក្នុងសួនកម្សាន្ត។

៥
អគារមួយត្រូវបានខ្ទេចខ្ទីដោយសារតែព្យុះនៅក្នុងទីក្រុង Nashville រដ្ឋ Tennessee។

៦
នាយករដ្ឋមន្ត្រី Benjamin Netanyahu និងភរិយា Sara ថ្លែងទីកាន់អ្នកគាំទ្រអំឡុងយុទ្ធនាការរបស់គណបក្ស Likud ក្នុងទីក្រុង Tel Aviv បន្ទាប់ពីការបោះឆ្នោតត្រូវបានបញ្ចប់។

៧
កូនខ្លាឃ្មុំញី Finja ដើរក្នុងសួនសត្វ Schoenbrunn ក្នុងទីក្រុង Vienna ប្រទេសអូទ្រីស។

៨
និស្សិតមើលតាមបង្អួចមួយខណៈដែលបេក្ខជនប្រធានាធិបតីឆ្នាំ២០២០នៃគណបក្សប្រជាធិបតេយ្យ Elizabeth Warren មកបោះឆ្នោតនៅក្នុងថ្ងៃ Super Tuesday ក្នុងទីក្រុង Cambridge រដ្ឋ Massachusetts។

៩
សុនខមួយក្បាលពាក់ម៉ាសនៅតាមផ្លូវក្នុងទីក្រុង Shanghai ប្រទេសចិនដែលកំពុងផ្ទុះជំងឺឆ្លងវីរុសកូរ៉ូណាកាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០។