ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​អនុ​ប្រធានា​ធិបតី​លោក Joe Biden បាន​ទទួល​ការគាំទ្រ​សំខាន់ៗ​មុនការ​បោះឆ្នោតបឋម​ Super Tuesday


លោក Joe Biden ថ្លែង​នៅ​ក្នុង​ព្រឹត្តិការណ៍​យុទ្ធនាការ​មួយ​នៅ​សាកលវិទ្យាល័យ Texas Southern University នៅ​ក្នុង​ក្រុង Houston រដ្ឋ Texas សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី២ ខែមីនា ឆ្នាំ២០២០។

អតីត​អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ​បាន​ទទួល​ការ​គាំទ្រ​យ៉ាង​សំខាន់​ចំនួន៣​មកពី​អតីត​គូ​ប្រជែង​បេក្ខជន​ប្រធានា​ធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ដោយ​បាន​បន្ថែម​សន្ទុះយុទ្ធនាការ​បោះឆ្នោត​របស់​លោក​មុន​ការ​បោះឆ្នោតបឋម​នៅ​ក្នុង​រដ្ឋ​ជាង​១០​ដែល​ហៅថា​ Super Tuesday។

លោកស្រី Amy Klobuchar ​សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក ​បាន​បញ្ចប់​ការ​ប្រកួតប្រជែង​ដើម្បី​បាន​ទទួល​ការ​តែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​កាលពី​ថ្ងៃ​ចន្ទ​និង​រួម​ជាមួយ​លោក Beto O’Rourke អតីតតំណាង​រាស្រ្ត​រដ្ឋ​តិចសាស ​បាន​គាំទ្រ​លោក Biden ​នៅឯការ​ប្រជុំ​នយោបាយ​នៅ​ក្នុង​ទីក្រុង Dallas រដ្ឋ​តិចសាស។​ ការ​ដក​ខ្លួន​របស់​លោកស្រី Klobuchar ចេញពី​ការប្រកួត​ប្រជែង​បាន​កើត​មាន​ឡើងមួយ​ថ្ងៃ​បន្ទាប់​ពី​លោកPete Buttigieg បេក្ខជន​ប្រធានា​ធិបតីនិយមផ្លូវ​កណ្តាល​របស់​គណបក្ស​ប្រជាធិបតេយ្យ​និង​ជា​អតីត​អភិបាល​ក្រុង South Bend នៃ​រដ្ឋ Indiana បាន​បញ្ចប់​យុទ្ធនាការ​របស់​លោក។​ លោក​ក៏​បាន​ផ្តល់​ការគាំទ្រ​ដល់​លោក Biden កាល​ពី​ថ្ងៃ​ចន្ទ​ដែរ។

លោកស្រី Klobuchar មកពី​រដ្ឋ Minnesota កណ្តាល​ភាគ​ខាង​លិច បាន​ចាត់​ទុក​ខ្លួន​លោក​ស្រី​ជា​អ្នកប្រាកដ​និយម​នៅ​ក្នុង​ការ​តែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ ដោយ​ការ​អនុវត្ត​នូវ​តួនាទី​និយម​ផ្លូវកណ្តាល​លើ​បញ្ហា​ជា​ច្រើន រួម​មាន​ការ​ជំទាស់​ប្រឆាំង​ដល់​ការ​កាន់​កាប់​របស់​រដ្ឋាភិបាល​លើ​ការ​ធានារ៉ាប់រង​សុខភាព​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។

លោក Biden ​បាន​ទទួល​ជ័យ​ជម្នះ​ការបោះឆ្នោត​បឋម​លើក​ដំបូង​នៅក្នុងការ​បោះ​ឆ្នោត៣​ដងសម្រាប់​តំណែង​ប្រធានា​ធិបតី​កាល​ពី​ថ្ងៃ​សៅរ៍។ លោក​នឹង​ទទួល​ជ័យ​ជម្នះ​នៅ​ក្នុង​រដ្ឋ South Carolina។

ក្រៅពី​លោកស្រី Klobuchar និងលោក Buttigieg មហា​សេដ្ឋី​ខាង​បរិស្ថាន​លោក​ Tom Steyer ក៏​បាន​ដក​ខ្លួន​ចេញពីការ​ប្រកួតប្រជែង​បន្ទាប់​ពី​ការបង្ហាញ​នូវ​ការ​ទទួល​បាន​ការគាំទ្រ​យ៉ាង​ខ្លាំង​របស់​លោក​នៅ​ក្នុង​រដ្ឋ South Carolina៕

XS
SM
MD
LG