ក្រុមអ្នកសង្គ្រោះ កាលពីថ្ងៃអង្គារ បានកាយរកមើលអ្នករស់រាន នៅក្នុងគំនរអគារបែកបាក់នៅរដ្ឋ Tennessee ភាគខាងត្បូងសហរដ្ឋអាមេរិក ដែលត្រូវបានបំផ្លិចបំផ្លាញដោយព្យុះកំបុតត្បូងដ៏កម្រមួយក្នុងរដូវទឹកកក ដែលបានគួចកាត់ទីក្រុង Nashville ដោយសម្លាប់មនុស្ស២៤នាក់។
អភិបាលរដ្ឋ Tennessee លោក Bill Lee ថ្លែងថា៖ «វាជាថ្ងៃដ៏គួរឲ្យសោកសង្រេងមួយនៅក្នុងរដ្ឋរបស់យើង»។
ពលរដ្ឋនៅតំបន់ក្រុង Nashville មានពេលតិចតួចប៉ុណ្ណោះដើម្បីរត់រកកន្លែងជ្រកកោណនៅពេលព្យុះកំបុតត្បូងនេះ បានបោកបក់ កាលពីរលងអាធ្រាត្រយប់ថ្ងៃច័ន្ទចូលព្រឹកថ្ងៃអង្គារ។
ក្រោយថ្ងៃរះ គេឃើញទីក្រុងមួយរងការខ្ទេចខ្ទាំយ៉ាងខ្លាំង ដោយមានអគារខ្ទេចខ្ទាំ និងផ្លូវថ្នល់ គ្របដោយដើមឈើនិងខ្សែភ្លើងរលំ និងរថយន្តខ្ទេចខ្ទាំ។
ការិយាល័យបោះឆ្នោតមួយចំនួនក៏ត្រូវខូចខាតដែរ ប៉ុន្តែតុលាការបានបញ្ជាឲ្យការិយាល័យមួយចំនួននៅបើកលើសម៉ោង សម្រាប់ការឲ្យអ្នកបោះឆ្នោតអាចចូលរួមបោះឆ្នោតបឋម Super Tuesday កាលបីថ្ងៃអង្គារ។
លោកប្រធានធិបតី Donald Trump បានសម្តែងនូវការចូលរួមរំលែកទុក្ខដល់ជនរងគ្រោះពីព្យុះកំបុតត្បូងនេះ ហើយបានសន្យាថានឹងផ្តល់ជំនួយថវិកាសហព័ន្ធ៕