ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Joe Biden ឈ្នះការបោះឆ្នោតបេក្ខជនប្រធានាធិបតីបក្សប្រជាធិបតេយ្យនៅរដ្ឋ South Carolina


ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក Joe Biden អតីតអនុប្រធានាធិបតីបានឈ្នះការបោះឆ្នោតបឋមនៅរដ្ឋ South Carolina ដែលជាការបោះឆ្នោតដ៏សំខាន់ក្នុងការទទួលបានការតែងតាំងជាបេក្ខជនប្រធានាធិបតីរបស់គណបក្សប្រជាធិបតេយ្យ។ លោក Biden និយាយថា លោកអាចបង្កើតសម្ព័ន្ធភាពជាតិដើម្បីយកឈ្នះលោកប្រធានាធិបតីដូណាល់ត្រាំ ប៉ុន្តែលោកប្រឈមមុខនឹងការប្រកួតប្រជែងដ៏ស្វិតស្វាញនៅក្នុងការបោះឆ្នោតព្រមៗគ្នាក្នុងរដ្ឋចំនួន១៤នៅសប្តាហ៍នេះដែលគេហៅថា Super Tuesday។ លោក Mike O’Sullivan រាយការណ៍ថា ការប្រកួតប្រជែងកាន់តែមានសភាពតឹងតែងបន្ទាប់ពីលោក Tom Steyer ដែលជាពាណិជ្ជករបានដកបេក្ខភាពរបស់លោកកាលពីល្ងាចថ្ងៃសៅរ៍ ហើយលោក Pete Buttigieg ដែលជាអតីតអភិបាលក្រុងSouth Bend រដ្ឋ Indiana បានដកបេក្ខភាពកាលពីថ្ងៃអាទិត្យ។ លោកពិន ស៊ីសុវណ្ណជូនសេចក្តីប្រែសម្រួល៕

XS
SM
MD
LG