ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​អ្នក​បោះឆ្នោត​អាមេរិក​ត្រូវ​បាន​ព្រមាន​អំពី​ប្រតិបត្តិការ​ជ្រៀតជ្រែក​របស់​បរទេស


អ្នក​បោះឆ្នោត Caucus អង្គុយ​នៅ​ក្នុង​ផ្នែក​របស់​លោក Biden ខណៈដែល​សន្លឹក​ឆ្នោត Caucus កំពុង​ត្រូវ​បាន​គេ​រាប់​នៅ​មជ្ឈមណ្ឌល Knapp Center នៅ​បរិវេណ​សាកលវិទ្យាល័យ Drake University នៅ​ក្នុង​ក្រុង Des Moines រដ្ឋ Iowa កាលពី​ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០។

មន្ត្រី​សន្តិសុខ​និង​ចារកម្ម​សហរដ្ឋ​អាមេរិក​បាន​ព្រមាន​ក្រុម​អ្នក​បោះឆ្នោតឲ្យ​ត្រៀមខ្លួន​ចំពោះ​លទ្ធភាព​នៃ​តួ​អង្គ​បរទេស​ដែល​នឹង​ព្យាយាម​បញ្ជុះបញ្ជូល​ទស្សនៈ​របស់​ពួក​គេ​ ខណៈ​ដែល​ពួក​គេ​ប្រុងប្រៀប​ចូល​រួម​ការ​បោះឆ្នោត​បឋម​សំខាន់ៗ។

ការ​ព្រមានមាននៅ​មួយ​ថ្ងៃ​មុន​ការបោះឆ្នោត​ការ​បោះឆ្នោត​បឋម​ជ្រើស​រើស​បេក្ខជន​ប្រធានាធិបតី​ព្រមៗ​គ្នា ​នៅ​រដ្ឋ​ចំនួន​១៤ ឬ​ហៅថា Super Tuesday និង​ក្រោយ​ពី មាន​ការ​ធ្លាយ​ព័ត៌មាន​សម្ងាត់​ក្នុង​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ ដែល​បង្ហាញ​ថា រុស្ស៊ី ជា​ពិសេស បាន​ព្យាយាម​បង្កើន​ឥទ្ធិពលជ្រៀតជ្រែក​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​នៅ​ឆ្នាំ​នេះ។

ការ​ព្រមាន​នេះ​បាន​ចេញ​ពី​មេដឹកនាំ​នៃ​ក្រសួង​ការបរទេស ក្រសួង​ការពារជាតិ ក្រសួង​សន្តិសុខមាតុភូមិ និង​ក្រសួង​យុត្តិធម៌ ដោយ​ទីភ្នាក់ងារ​ស៊ើប​អង្កេត​សហព័ន្ធ​ FBI ថា ខ្លួន​និង​ទីភ្នាក់ងារ​រដ្ឋ​ផ្សេង​ទៀត​នឹង​ត្រៀម​ខ្លួន​ចំពោះ​រាល់​ការ​ជ្រៀតជ្រែក​ដែល​នឹង​អាច​កើត​ឡើង។

ក្នុង​ប៉ុន្មាន​សប្តាហ៍​នេះ មាន​ការ​បារម្ភ​ខ្លាំង​អំពី​ការ​ជ្រៀតជ្រៀក​របស់​បរទេស​ទៅ​ក្នុង​ការ​បោះឆ្នោត​សហរដ្ឋ​អាមេរិក ក្រោយ​ពី​ការ​រាយការណ៍​ថា ប្រទេស​រុស្ស៊ី​កំពុង​ព្យាយាម​ជួយ​ដល់​យុទ្ធនាការ​បោះឆ្នោត​របស់​ទាំង​លោក​ប្រធានាធិបតី Donald Trump និង​បេក្ខជនមួយ​រូប​ពី​គណបក្ស​ប្រជាធិបតេយ្យ​គឺលោក Bernie Sanders សមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ Vermont៕

XS
SM
MD
LG