Indonesia had 59 fatalities and 579 cases of COVID-19 infections as of Monday, according to the Indonesian Ministry of Health.
រូបភាពជុំវិញពិភពលោកថ្ងៃទី ២៤ ខែមីនា ២០២០ មានមកពីប្រទេសដូចជា អ៊ីរ៉ង់ ប៉ាឡេស្ទីន អង់គ្លេស កម្ពុជា ជប៉ុន ស៊ែប៊ី ប៉ាគីស្ថាន និងសហរដ្ឋអាមេរិក។
ប្រទេសអ៊ីតាលីដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតពីការផ្ទុះឡើងនៃការឆ្លងវីរុសកូរ៉ូណាថ្មី បានរាយការណ៍ថានៅថ្ងៃអង្គារជាថ្ងៃទីបីជាប់ៗគ្នាដែលការស្លាប់ប្រចាំថ្ងៃនិងការឆ្លងថ្មីបានធ្លាក់ចុះ។
សមាជិកសភាសហរដ្ឋអាមេរិកកំពុងប្រញាប់ប្រញាល់ដើម្បីបង្កើតកញ្ចប់ជួយសង្គ្រោះដ៏ធំមួយដើម្បីទ្រទ្រង់សេដ្ឋកិច្ចអាមេរិកដែលរងគ្រោះកាន់តែធ្ងន់ធ្ងរដោយសារការខិតខំដើម្បីទប់ស្កាត់ជំងឺកូវីដ១៩នេះ។
ការបាត់បង់សមត្ថភាពហិតក្លិនអាចជារោគសញ្ញាមួយដែលបង្ហាញថា អ្នកជំងឺមានផ្ទុកមេរោគកូរ៉ូណាថ្មី។ នេះបើយោងតាមការសិក្សាស្រាវជ្រាវថ្មីមួយនៅក្នុងចក្រភពអង់គ្លេស។
ទីក្រុងហូជីមិញ ប្រទេសវៀតណាម មានករណីឆ្លងជំងឺ COVID-19 ចំនួន ៣៩ ករណី ដែលភាគច្រើនគឺនាំមកពីទ្វីបអឺរ៉ុប។ កន្លងមក ទីក្រុងនេះបានបិទរោងភាពយន្ត ក្លឹបកម្សាន្ត បារ កន្លែងម៉ាស្សា និងហាងការ៉ាអូខេនានា តាំងពីការឆ្លងរាលដាលមេរោគនេះបានចាប់ផ្ដើមឡើង។
មេដឹកនាំខាងគណបក្សប្រជាធិបតេយ្យនៃព្រឹទ្ធសភាលោក Chuck Schumer និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកលោក Steven Mnuchin បាននិយាយថា ពួកគេសង្ឃឹមថាអាចសម្រេចបាននូវកិច្ចព្រមព្រៀងលើកញ្ចប់ថវិការសេដ្ឋកិច្ចក្នុងទឹកប្រាក់ ២ លានលានដុល្លារនៅថ្ងៃអង្គារនេះ។
Students in Singapore returned to school on Monday, bucking a global trend of coronavirus-driven closures and signaling that the quick crisis response maybe letting the nation and the economy return to normal earlier than others.
កម្មករចំណាកស្រុករាប់ពាន់នាក់មកពីប្រទេសឡាវ និងមីយ៉ាន់ម៉ាបាននៅប្រមូលផ្តុំគ្នានៅស្ថានីយរថយន្តដឹកអ្នកដំណើរ និងនៅចំណុចឆ្លងកាត់ព្រំដែនក្នុងប្រទេសថៃកាលពីថ្ងៃចន្ទដែលកំពុងបំពានសំណើឲ្យស្ថិតនៅក្នុងផ្ទះដើម្បីរារាំងការឆ្លងមេរោគកូរ៉ូណាដ៏កាចសាហាវ។
ទីភ្នាក់ងារព័ត៌មាន Reuters រាយការណ៍ថា អង្គការសហប្រជាជាតិនឹងបង្កើតមូលនិធិមួយដើម្បីរារាំងការរាលដាលនៃមេរោគកូរ៉ូណា និងជួយឧបត្ថម្ភការព្យាបាលអ្នកជំងឺនៅទូទាំងពិភពលោក។នេះតាមការបញ្ជាក់របស់ប្រទេសន័រវែសកាលពីថ្ងៃចន្ទម្សិលមិញ។
ពិភពលោកកំពុងត្រូវការប្រើប្រាស់ម៉ាស់មុខយ៉ាងច្រើន ខណៈមានការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩ ប៉ុន្តែប្រទេសចិនដែលជាអ្នកធ្លាប់ផលិតផ្គត់ផ្គង់នេះ ទំនងជាមិនអាចបំពេញតម្រូវការនេះបានទេ។
នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូអាបេ (Shinzo Abe) មានប្រសាសន៍ថាព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិករដូវក្ដៅទីក្រុងតូក្យូឆ្នាំ២០២០ អាចនឹងត្រូវពន្យារពេលប្រសិនបើព្រឹត្តិការណ៍នេះមិនអាចកើតឡើង «ពេញលេញ» ដោយសារតែការឆ្លងរាលដាលនៃវីរុសកូរ៉ូណាថ្មី។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កំពុងបញ្ជាឱ្យរដ្ឋាភិបាលសហព័ន្ធចេញថ្លៃចំណាយលើកិច្ចប្រឹងប្រែងជួយដោះស្រាយបញ្ហាមេរោគកូរ៉ូណា ដែលអនុវត្តដោយកងទ័ពបម្រុងថ្នាក់ជាតិ ដែលត្រូវបានបញ្ចេញយកទៅប្រើ ក្រោមការគ្រប់គ្រងរបស់អភិបាលរដ្ឋនានា។
Singapore has reported its first coronavirus-related fatalities, a 75-year-old woman and a 64-year-old man.
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បាននិយាយកាលពីថ្ងៃអាទិត្យម្សិលមិញថា ក្រុមហ៊ុនរថយន្តអាមេរិកាំង ៣ គឺក្រុមហ៊ុន General Motors ក្រុមហ៊ុន Ford Motor និង Tesla បានទទួលបទបញ្ជានៅក្នុងការផលិតឲ្យបានឆាប់នូវឧបករណ៍ជួយផ្លូវដង្ហើម។
ព្រឹទ្ធសភាសហរដ្ឋអាមេរិកនឹងបោះឆ្នោតម្ដងទៀតនៅថ្ងៃចន្ទនេះលើកញ្ចប់ថវិកាសេដ្ឋកិច្ចទ្រង់ទ្រាយធំក្នុងទឹកប្រាក់ ១.៨ លានលានដុល្លារ ដើម្បីបញ្ជូនថវិកាទៅឲ្យពលរដ្ឋអាមេរិកាំងភាគច្រើន និងអាជីវកម្មជាច្រើនដែលរងការប៉ះពាល់ធ្ងន់ធ្ងរដោយសារមេរោគកូរ៉ូណាថ្មីដ៏កាចសាហាវ។
អ្នកស្ម័គ្រចិត្តចូលរួមចំនួន ១០៨ នាក់ អាយុពី ១៨ ដល់ ៦០ ឆ្នាំ នឹងត្រូវទទួលការចាក់វ៉ាក់សាំងនេះដែលចែកចេញជា ៣ ក្រុម ដោយទទួលបានវ៉ាក់សាំងនេះក្នុងបរិមាណផ្សេងៗគ្នា។
ទីភ្នាក់ងារគ្រប់គ្រងស្បៀងអាហារនិងថ្នាំពេទ្យរបស់សហរដ្ឋអាមេរិក ដែលហៅកាត់ថា FDA បានអនុញ្ញាតលើការធ្វើតេស្តរកវីរុសកូរ៉ូណាថ្មីដែលអាចផ្ដល់លទ្ធផលក្នុងរយៈពេល ៤៥ នាទី។
រដ្ឋកាលីហ្វ័រញ៉ាដែលមានមនុស្ស៤០លាននាក់ បានស្ថិតនៅក្នុងការបិទទ្វារកាលពីថ្ងៃសុក្រ នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីដាក់មនុស្សឲ្យនៅដាច់ពីគ្នាដើម្បីបិទខ្ទប់ការរាលដាលដ៏ឆាប់រហ័សនៃមេរោគកូរ៉ូណា។
ព័ត៌មានផ្សេងទៀត