ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ីតាលី​ដែល​រងគ្រោះ​ធ្ងន់ធ្ងរ ចាប់ផ្តើម​ថយ​ចំនួន​អ្នក​ស្លាប់​ និង​ករណី​ឆ្លង​កូរ៉ូណា​ថ្មី


ការ​ធ្វើ​ពិធីបុណ្យ​សព​ដោយ​មិន​មាន​សាច់ញាតិ​នៅ​កន្លែង​បូជា​សព្វ Zogno ក្បែរ​ក្រុង Bergamo ប្រទេស​អ៊ីតាលី កាលពី​ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០។
ការ​ធ្វើ​ពិធីបុណ្យ​សព​ដោយ​មិន​មាន​សាច់ញាតិ​នៅ​កន្លែង​បូជា​សព្វ Zogno ក្បែរ​ក្រុង Bergamo ប្រទេស​អ៊ីតាលី កាលពី​ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០។

ប្រទេស​អ៊ីតាលី​ដែល​ទទួល​រងផលប៉ះពាល់​ធ្ងន់ធ្ងរ​បំផុត​ពីការ​ផ្ទុះ​ឡើង​នៃ​ការឆ្លង​វីរុស​កូរ៉ូណា​ថ្មី​ បាន​រាយការណ៍​ថា​នៅ​ថ្ងៃ​អង្គារ​ជា​ថ្ងៃ​ទី​បី​ជាប់ៗ​គ្នា​ដែល​ការ​ស្លាប់​ប្រចាំថ្ងៃ​និង​ការ​ឆ្លង​ថ្មី​បាន​ធ្លាក់​ចុះ។

ករណី​ស្លាប់​ចំនួន​៦០១​នាក់​ដែល​បានកត់ត្រា​នៅ​ថ្ងៃ​ចន្ទ​នៅតែ​ជា​តួលេខ​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ​ប៉ុន្តែ​នេះ​គឺជា​ការ​ប្រសើរ​ឡើង​យ៉ាង​ខ្លាំង​បើ​ធៀប​នឹង​ករណី​ស្លាប់​ជិត ៨០០ នាក់​កាល​ពី​ថ្ងៃ​សៅរ៍។

ប្រទេស​អ៊ីតាលី បាន​រាយការណ៍​ថា​មាន​អ្នក​ស្លាប់​ជាង ៦.០០០ នាក់​និង​មាន​ករណី​ឆ្លង​សរុប​ខ្ពស់​ជាង​គេ​ទី​២ បន្ទាប់​ពី​ប្រទេស​ចិន ។ ក្រុម​មន្ត្រី​បាន​ដាក់​ប្រទេស​ទាំងមូល​ឱ្យ​នៅ​ជាប់គាំង​កាលពី​ពីរ​សប្តាហ៍​មុន​ដោយ​សង្ឃឹម​ថា​ការ​ធ្វើ​បែបនេះ​នឹង​ជួយ​បញ្ឈប់​ការរីករាលដាល​នៃ​វីរុស​នេះ​ដែល​បាន​សាយភាយ​ស្ទើរតែ​គ្រប់​ប្រទេស​នៅលើ​ភព​ផែនដី។

ប្រទេស​កូរ៉េ​ខាងត្បូង​ដែល​ធ្លាប់​កាន់តំណែង​ជាប្រទេសមួយ​ដែល​រងគ្រោះ​ខ្លាំង​ជាងគេ​បាន​បង្ហាញ​វឌ្ឍនភាព​បន្ត​របស់​ខ្លួន​ដោយ​រាយការណ៍​នៅ​ថ្ងៃអង្គារ​ថា​មាន​ការកើន​ឡើង​ជារៀងរាល់​ថ្ងៃ​ក្នុង​ករណី​ថ្មី​ចំនួន​៧៦ ។ នេះ​ជា​ថ្ងៃ​ទី​១៣​ជាប់គ្នា​ហើយ ដែល​ចំនួន​អ្នក​ឆ្លង​ថ្មី​ក្នុង​មួយ​ថ្ងៃ​ស្ថិត​នៅ​ក្រោម​១០០ ​នាក់។

ទន្ទឹម​ពេល​គ្នា​នេះ​ដែរ​ ប្រទេសចិន​នៅតែ​បន្ត​រាយការណ៍​អំពី​ភាពប្រសើរ​ឡើង​របស់ខ្លួន​ដោយមាន​ករណី​ឆ្លង​ក្នុង​ស្រុក​ចំនួន​បួន​នៅក្នុង​តួលេខ​ចុងក្រោយ​របស់​ខ្លួន​នៅ​ថ្ងៃ​អង្គារ​នេះ៕

XS
SM
MD
LG