ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយករដ្ឋមន្ត្រី​ជប៉ុន លើកឡើង​ពី​លទ្ធភាព​នៃ​ការ​លើក​ពេល​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អូឡាំពិក​ឆ្នាំ​២០២០​នៅ​ក្រុង​តូក្យូ


រូប​ឯកសារ៖ លោក Thomas Bach ប្រធាន​គណៈកម្មាធិការ​អូឡាពិក​អន្តរជាតិ​ដើរ​ជាមួយ​នឹង​លោក​នាយករដ្ឋមន្ត្រី​ជប៉ុន នៅ​ក្នុង​ពិធី One Year to Go នៅ​វេទិកា​អន្តរជាតិ​តូក្យូ នៅ​ក្នុង​ក្រុង​តូក្យូ ប្រទេស​ជប៉ុន កាលពី​ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩។​
រូប​ឯកសារ៖ លោក Thomas Bach ប្រធាន​គណៈកម្មាធិការ​អូឡាពិក​អន្តរជាតិ​ដើរ​ជាមួយ​នឹង​លោក​នាយករដ្ឋមន្ត្រី​ជប៉ុន នៅ​ក្នុង​ពិធី One Year to Go នៅ​វេទិកា​អន្តរជាតិ​តូក្យូ នៅ​ក្នុង​ក្រុង​តូក្យូ ប្រទេស​ជប៉ុន កាលពី​ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩។​

នាយករដ្ឋមន្ត្រី​ជប៉ុន​ លោក ស៊ីនហ្សូអាបេ (Shinzo Abe) មាន​ប្រសាសន៍​ថា​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អូឡាំពិក​រដូវក្ដៅ​ទីក្រុង​តូក្យូ​ឆ្នាំ​២០២០ អាច​នឹង​ត្រូវ​ពន្យារពេល​ប្រសិន​បើ​ព្រឹត្តិការណ៍​នេះ​មិន​អាច​កើត​ឡើង «ពេញលេញ»​ ដោយសារ​តែ​ការ​ឆ្លង​រាលដាល​នៃ​វីរុស​កូរ៉ូណា​ថ្មី។

លោក​នាយក​រដ្ឋមន្ត្រី អាបេ ​បានលើកឡើង​បែបនេះ​នៅក្នុង​សម័យប្រជុំសភា​នៅ​ថ្ងៃចន្ទ​នេះ​ប៉ុន្តែ​បាន​ច្រានចោល​លទ្ធភាព​ដែល​ថា​ការ​ប្រកួត​កីឡា​អូឡាំពិក​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី ២៤ ខែ​កក្កដា​រហូតដល់​ថ្ងៃ​ទី ​៩ ​ខែ​សីហា ​នឹង​ត្រូវ​លុបចោល​ទាំងស្រុង​នោះ។

ការ​ថ្លែង​របស់​លោក​ អាបេ ​បាន​ធ្វើ​ឡើង​មួយថ្ងៃ​បន្ទាប់​ពី​គណៈកម្មាធិការ​កីឡាអូឡាំពិក​អន្តរជាតិ​បាន​ប្រកាសថា​ខ្លួន​នឹង​ពិនិត្យមើល​ស្ថានការណ៍​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ខាងមុខនេះ​ហើយ​ពិភាក្សា​អំពី​ជំហាន​បន្ទាប់​ដែល​ត្រូវ​ធ្វើ​រួមមាន​ការពន្យារពេល​កីឡាអូឡាំពិក​ត្រឹមពីរបី​សប្តាហ៍​ ឬ​សូម្បី​តែ​មួយ​ឆ្នាំ។ ប៉ុន្តែ គណៈកម្មាធិការ​នេះ ​ក៏​បដិសេធ​មិន​ទាន់​ពិចារណា​ពី​លទ្ធភាព​នៃ​ការលុបចោល​ព្រឹត្តិការណ៍​ប្រកួត​កីឡា​នេះ​ទាំងស្រុង​ដែរ។

គណៈកម្មាធិការ​កីឡា​អូឡាំពិក​អន្តរជាតិ បាន​រង​ការរិះគន់​យ៉ាងខ្លាំង​ពី​អត្តពលិក​អូឡាំពិក​មួយចំនួន​ដែល​បាន​ប្រកាន់​ខ្ជាប់​នូវ​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​កីឡាអូឡាំពិក​ទីក្រុង​តូក្យូ​ដូច​ដែល​បាន​គ្រោង​ទុក។ សម្ពាធ​បាន​កើនឡើង​កាលពី​ថ្ងៃអាទិត្យ​នៅពេល​គណៈកម្មាធិការ​អូឡាំពិក​កាណាដា​បាន​ប្រកាស​កាលពី​ថ្ងៃ​អាទិត្យ​ថា​ខ្លួន​នឹង​មិន​បញ្ជូន​អត្តពលិក​របស់​ខ្លួន​ទៅកាន់​ទីក្រុង​តូក្យូ​ឡើយ។

គិត​មក​ដល់​ថ្ងៃ​អាទិត្យ​នេះ​ ប្រទេស​ជប៉ុន​មាន​ករណី​ឆ្លង​មេរោគ​កូវីដ​១៩ ចំនួន​ជាង​១.៧០០ ករណី​ដែល​ក្នុង​នោះរួម​មាន​ជាង​៧០០​ករណី​ពី​នាវា​ទេសចរណ៍​មួយ​ដែល​ត្រូវ​បាន​ដាក់​នៅ​ដាច់​ពី​គេ​កាលពី​ខែ​មុន​នៅ​ជិត​ទីក្រុង​តូក្យូ​ហើយ​មាន​មនុស្ស​ស្លាប់​ច្រើន​ជាង​៣០​នាក់​ហើយ​ ដោយសារ​វីរុស​កូវីដ​១៩​នេះ។

ការរីករាលដាល​យ៉ាងឆាប់រហ័ស​នៃ​វីរុស​កូវីដ​១៩​នេះ បានបង្ខំ​ឱ្យ​សមាគម​កីឡាអូឡាំពិក​នៅជុំវិញ​ពិភពលោក​លើក​ពេល​ ឬ​លុបចោល​ព្រឹត្តិការណ៍​ប្រកួត​ជម្រុះ​របស់​ពួកគេ​សម្រាប់​ព្រឹត្តិការណ៍​ប្រកួតកីឡា​អូឡាំពិក​ ហើយ​បាន​ជះ​ឥទ្ធិពល​ដល់​ការបណ្តុះបណ្តាល​និង​ការរៀបចំ​ខ្លួន​របស់​អត្តពលិក៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG