ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មករ​ចំណាកស្រុក​សម្រុក​ចេញ​ពី​ប្រទេស​ថៃ​ដោយសារ​ការ​បិទ​ប្រទេស​ដើម្បី​ទប់ស្កាត់​ការ​រាលដាល​មេរោគ​កូរ៉ូណា


នេះ​ជា​ទិដ្ឋភាព​នៅ​ព្រំដែន​ថៃ និង​មីយ៉ាន់ម៉ា។
នេះ​ជា​ទិដ្ឋភាព​នៅ​ព្រំដែន​ថៃ និង​មីយ៉ាន់ម៉ា។

កម្មករ​ចំណាកស្រុក​រាប់ពាន់​នាក់​មក​ពី​ប្រទេស​ឡាវ និង​មីយ៉ាន់ម៉ា​បាន​នៅ​ប្រមូល​ផ្តុំ​គ្នា​នៅ​ស្ថានីយ​រថយន្ត​ដឹក​អ្នក​ដំណើរ និង​នៅ​ចំណុច​ឆ្លង​កាត់​ព្រំដែន​ក្នុង​ប្រទេស​ថៃ​កាលពី​ថ្ងៃចន្ទ​ដែល​កំពុង​បំពាន​សំណើ​ឲ្យ​ស្ថិត​នៅ​ក្នុង​ផ្ទះ​ដើម្បី​រារាំង​ការ​ឆ្លង​មេរោគ​កូរ៉ូណា​ដ៏​កាចសាហាវ។

ប្រទេស​ឡាវ និង​មីយ៉ាន់ម៉ា ជា​ប្រទេស​ក្រីក្រ​២​នៅ​តំបន់​អាស៊ីអាគ្នេយ៍​បាន​អះអាង​ថា ពួកគេ​មិន​មាន​ករណី​មេរោគ​កូវីដ១៩ ដែល​បាន​សម្លាប់​មនុស្ស​ជាង​១ម៉ឺន៤ពាន់​នាក់​នៅ​ទូទាំង​សាកលលោក​ទេ។

ចំនួន​មនុស្ស​ឆ្លង​មេរោគ​ក្នុង​ប្រទេស​ថៃ​ដែល​បាន​ជួល​កម្មករ​ចំណាកស្រុក​រាប់​លាន​នាក់​ពី​ប្រទេស​ជិតខាង​របស់​ខ្លួន​បាន​កើនឡើង​ទ្វេ​ដង​កាលពី​ចុងសប្តាហ៍​ទៅ​ដល់​៧២១នាក់ដែល​ជា​ចំនួន​ខ្ពស់​ជាងគេ​នៅ​ក្នុង​តំបន់។

នៅពេល​ដែល​រាជធានី​បាងកក​ត្រៀម​នឹង​បិទ​ទាំង​ស្រុង កម្មករ​ជាច្រើន មិន​មាន​ការងារ​ធ្វើ ថ្វីបើ​រដ្ឋាភិបាល​បាន​ជំរុញ​ឲ្យ​សាធារណជន​មិន​ធ្វើ​ដំណើរ​ទៅ​កាន់​ផ្ទះសម្បែង​វិញ​ក៏​ដោយ។ រូបថត​ដែល​ចុះផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​ដោយ​បណ្តាញ ព័ត៌មាន​ក្នុង​ស្រុក​បាន​បង្ហាញ​ថា កម្មករ​មីយ៉ាន់ម៉ា​រាប់ពាន់នាក់​កំពុង​រង់ចាំ​នៅ​ច្រក​ព្រំដែន​ខាង​ត្បូង​ដើម្បី​ឆ្លង​ព្រំដែន។

លោក​ Unsit Sampuntharat អភិបាល​ខេត្តតាក់ បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP ថា កម្មករ​ចំណាកស្រុក​ជាង​៩ពាន់នាក់ ត្រូវ​គេ​រំពឹង​នឹង​វិលត្រឡប់​ទៅ​កាន់​ប្រទេស​វិញ​កាលពី​ថ្ងៃចន្ទ បន្ទាប់ពី​ស្ពាន​មិត្តភាព​ថៃ និង​មីយ៉ាន់ម៉ា​នឹង​ត្រូវ​បិទ។

លោក​ Jirasak Yaowasakul នាយក​ចាត់ចែង​ក្រុមហ៊ុន​រថយន្ត​ដឹក​អ្នកដំណើ​រដ្ឋ​ និយាយ​ថា ស្ថានីយ​រថយន្ត​ដឹក​អ្នកដំណើរ​សំខាន់​៣​នៅ​ក្រុង​បាងកក​ក៏​បាន​ឃើញ​អ្នក​ដំណើរ​ជាង​៨ម៉ឺន៤ពាន់​នាក់​ដែរ​កាលពី​ចុងសប្តាហ៍។

កម្មករ​ចំណាកស្រុក​ប្រហែល​៤លាននាក់​មក​ពី​ប្រទេស​ឡាវ មីយ៉ាន់ម៉ា និង​កម្ពុជា បាន​ធ្វើ​ការ​ក្នុង​ប្រទេស​ថៃ៕

XS
SM
MD
LG