រូបភាពជុំវិញពិភពលោកថ្ងៃទី ២៤ ខែមីនា ២០២០ មានមកពីប្រទេសដូចជា អ៊ីរ៉ង់ ប៉ាឡេស្ទីន អង់គ្លេស កម្ពុជា ជប៉ុន ស៊ែប៊ី ប៉ាគីស្ថាន និងសហរដ្ឋអាមេរិក។
រូបភាពជុំវិញពិភពលោក ២៤ មីនា ២០២០

១
បុរសម្នាក់ជិះម៉ូតូដែលពេញដោយស្បែកជើងជជុសសម្រាប់លក់នៅក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជា។

២
សត្វក្តាន់មួយក្បាលឆ្លងផ្លូវក្នុងទីក្រុង Nara ប្រទេសជប៉ុន។

៣
ស្ត្រីម្នាក់ពាក់ម៉ាស់មុខម្ចាស់ក្សត្រីនៃប្រទេសអង់គ្លេស Elizabeth អានកាសែតនៅក្បែរស្ពានក្នុងទីក្រុងឡុងដ៍។

៤
ក្រុមយោធានៃប្រទេសស៊ែប៊ីរៀបចំគ្រែក្នុងសាលនៃអគារ Belgrade Fair ដើម្បីដាក់មនុស្សដែលមានរោគសញ្ញាវីរុសកូរ៉ូណាស្រាលក្នុងទីក្រុង Belgrade។

៥
ជនជាតិអ៊ីរ៉ង់កប់សាកសពអ្នកកាសែតលោក Abdollah Zavieh ដែលបានស្លាប់ដោយសារវីរុសកូវីដ១៩ នៅទីលានកប់ខ្មោច Behesht Zahra ក្នុងទីក្រុងតេហេរ៉ង់ប្រទេសអ៊ីរ៉ង់។

៦
ស្ត្រីជនជាតិប៉ាគីស្ថានដើរកាត់អ្នកលក់ម៉ាស់ក្នុងទីក្រុង Peshawar។

៧
ទិដ្ឋភាពទូទៅនៃផ្លូងហាយវ៉េចូលទីក្រុង Los Angeles បន្ទាប់ពីរដ្ឋកាលីហ័្វរញ៉ាចេញបទបញ្ជាឲ្យប្រជាជននៅផ្ទះដោយសារវីរុសកូវីដ១៩កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០។

៨
កូនកំលោះជនជាតិប៉ាឡេស្ទីនលោក Mohamed abu Daga និងកូនក្រមុំរបស់លោកអ្នកនាង Israa ពាក់ម៉ាស់ពេលថតរូបមុននឹងពិធីអាពាហ៍ពិពាហ៍ក្នុងទីក្រុង Khan Yunis ភាគខាងត្បូង Gaza Strip កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០។