អ្នកវិទ្យាសាស្រ្តក្នុងប្រទេសរុស្ស៊ី និងក្រៅប្រទេស លើកជាសំណួរពីទង្វើរបស់រុស្សីក្នុងការចុះបញ្ជីឈ្មោះវ៉ាក់សាំងនេះ មុនពេលដែលខ្លួនមិនបានបញ្ចប់នូវជំហានសាកល្បងទីបីរបស់ខ្លួននោះ។
រូបភាពជុំវិញពិភពលោកថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២០ មានមកពីប្រទេសដូចជា សហរដ្ឋអាមេរិក ម៉ូរីស ប៉ាឡេស្ទីន លីបង់ អង់គ្លេស រ៉ូមានី និងបូលីវី។
ពលរដ្ឋដែនដីហុងកុងនាំគ្នាឈររៀបជួរយ៉ាងវែងនៅព្រឹកថ្ងៃអង្គារនេះដើម្បីទិញកាសែត Apple Daily ដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ។ ការធ្វើបែបនេះកើតឡើងមួយថ្ងៃក្រោយនិពន្ធនាយកកាសែតនេះត្រូវចាប់ខ្លួនពីបទរំលោភលើច្បាប់សន្តិសុខជាតិថ្មី ដែលចិនបានបង្កើតឡើង។
សេតវិមានបានផ្តល់សញ្ញាកាលពីថ្ងៃចន្ទថាខ្លួនបើកឱ្យមានកិច្ចចរចាបន្ថែមជាមួយនឹងក្រុមជំទាស់មកពីគណបក្សប្រជាធិបតេយ្យស្តីអំពីកញ្ចប់ជំនួយទាក់ទងនឹងវីរុសកូរ៉ូណា ហើយមានបំណងចំណាយថវិកាបន្ថែមដើម្បីឈានដល់កិច្ចព្រមព្រៀង។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ ត្រាំ បានប្រកាសថា លោកទំនងធ្វើសុន្ទរកថាទទួលការតែងតាំងជាបេក្ខជនប្រធានាធិបតីរបស់គណបក្សលោកនៅឯសេតវិមាន ឬក៏នៅចម្ងាយ១១៥គីឡូម៉ែត្រនៅភាគខាងជើងនៅសមរភូមិសង្គ្រាមស៊ីវិលក្នុងទីក្រុង Gettysburg រដ្ឋ Pennsylvania។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ ត្រាំ ត្រូវបានអង្គរក្សការពារប្រធានាធិបតីសហរដ្ឋអាមេរិកអមភ្លាមៗចេញពីសន្និសីទកាសែតនៅសេតវិមានកាលពីរសៀលថ្ងៃចន្ទម្សិលមិញពីព្រោះតែការបាញ់កាំភ្លើងនៅជិតសេតវិមាន។
កាលពីថ្ងៃចន្ទ ប្រធានាធិបតីយូរអង្វែងរបស់ប្រទេសបេឡារុសត្រូវបានប្រកាសថាទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតជាតិកាលពីថ្ងៃអាទិត្យ ហើយលោកបានប្ដេជ្ញាថា នឹងបង្ក្រាបនូវរាល់បាតុកម្មណាដែលប្រឆាំងនឹងជ័យជម្នះរបស់លោក។
ភ្នំភ្លើង Sinabung ក្នុងប្រទេសឥណ្ឌូណេស៊ី បានផ្ទុះកាលពីថ្ងៃចន្ទ ដែលនាំឱ្យពពកមានពោរពេញទៅដោយកម្ទេចពីបន្ទុះភ្នំភ្លើង និងធូលី ដែលហើរឡើងកម្ពស់រហូតដល់ ៥ គីឡូម៉ែត្រទៅលើមេឃ។
រដ្ឋមន្ត្រីមួយចំនួនទៀតក៏ត្រូវបានគេរាយការណ៍ថា កំពុងតែពិចារណាលាលែងពីតំណែងផងដែរ។
Eruption sends huge cloud of volcanic ash as high as five kilometers over the country's Sumatra Island.
Use of Artificial Intelligence (AI) includes analyzing data, like weather or Google searches, that can predict outbreak before humans do.
Mayor and survivors urge world leaders to ban nuclear weapons.
សហរដ្ឋអាមេរិក មានការឆ្លងមេរោគកូរ៉ូណាលើស៥លានករណីកាលពីថ្ងៃអាទិត្យម្សិលមិញដែលជាចំនួនច្រើនជាងគេបំផុតក្នុងពិភពលោក។
អតីតនាយករដ្ឋមន្ត្រីឥណ្ឌាលោក Manmohan Singh បាននិយាយថា ប្រទេសឥណ្ឌាត្រូវចាត់វិធានការ ៣ ជំហាន «ជាបន្ទាន់» ដើម្បីស្ដារសេដ្ឋកិច្ចជាតិពីផលប៉ះពាល់នៃវិបត្តិជំងឺកូវីដ១៩ ឱ្យទៅរកភាពធម្មតាវិញ។
ដំណើរទស្សនកិច្ចរបស់លោក Azar នេះ គឺជាវិធានការថ្មីចុងក្រោយបង្អស់របស់រដ្ឋបាលលោកប្រធានាធិបតី Donald Trump នៅក្នុងការកសាងទំនាក់ទំនងឲ្យបានរឹងមាំជាងមុនជាមួយនឹងកោះតៃវ៉ាន់។
ទោះបីជាជំងឺប៉េស្តនេះឆ្លងភាគច្រើនតាមរយៈប្រភេទសត្វកកេរក៏ដោយ ក៏អាជ្ញាធរនៅក្នុងទីក្រុងទាំងពីរខាងលើបានព្រមានថា ការឆ្លងពីមនុស្សទៅមនុស្សគឺអាចទៅរួច។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានចេញវិធានការឲ្យបន្តផ្ដល់ប្រាក់ជំនួយបាត់បង់ការងារ ដែលបានផុតកំណត់ពីរសប្ដាហ៍មកហើយ ដល់ពលរដ្ឋអាមេរិកាំងរាប់សិបលាននាក់ ដែលបានបាត់បង់ការងារធ្វើដោយសារវិបត្តិជំងឺកូវីដ១៩ និងលើកពេលដល់ការយកពន្ធលើប្រាក់បៀវត្សរ៍។
នេះគឺជាដំណើរទស្សនកិច្ចកម្រិតខ្ពស់បំផុត ដែលធ្វើឡើងដោយមន្ត្រីអាមេរិកាំង តាំងពីមានការកាត់ផ្ដាច់ទំនាក់ទំនងការទូតផ្លូវការរវាងរដ្ឋាភិបាលទាំងពីរនៅឆ្នាំ ១៩៧៩ មក។
អភិបាលក្រុង និងអ្នករស់រានមានជីវិតពីការទម្លាក់គ្រាប់បែកនេះ ដែលបានចូលរួមនៅក្នុងពិធីនេះ បានជំរុញមេដឹកនាំនានានៅលើពិភពលោកឲ្យធ្វើការលើការហាមឃាត់អាវុធនុយក្លេអ៊ែរ។
សហរដ្ឋអាមេរិកនៅតែមានករណីឆ្លងជំងឺកូវីដ១៩ ច្រើនជាងគេបង្អស់នៅលើពិភពលោក។
ព័ត៌មានផ្សេងទៀត