ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សារព័ត៌មាន​ហុងកុង​ដែល​និពន្ធនាយក​ត្រូវ​ចាប់​ខ្លួន​សច្ចា​ថា​នឹងបន្ត​ប្រឆាំង​តវ៉ា


មនុស្សម្នា​តម្រង់​ជួរ​គ្នា​ដើម្បី​ទិញ​កាសែត Apple Daily នៅ​ក្នុង​ក្រុង​ហុងកុង កាលពី​ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០។
មនុស្សម្នា​តម្រង់​ជួរ​គ្នា​ដើម្បី​ទិញ​កាសែត Apple Daily នៅ​ក្នុង​ក្រុង​ហុងកុង កាលពី​ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០។

ពលរដ្ឋ​ដែនដី​ហុងកុង​នាំគ្នា​ឈរ​រៀបជួរ​យ៉ាង​វែងនៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះដើម្បី​ទិញ​កាសែត ​Apple Daily ​ដែល​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ។ ​ការ​ធ្វើ​បែប​នេះ​កើតឡើង​មួយថ្ងៃ​ក្រោយ​និពន្ធ​នាយក​កាសែត​នេះត្រូវ​ចាប់ខ្លួន​ពីបទ​រំលោភ​លើ​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី ​ដែល​ចិន​បានបង្កើត​ឡើង។

កាសែត​នេះ​បាន​បោះពុម្ភ​ចំនួន៥​សែន​ច្បាប់​សម្រាប់​ការ​បោះពុម្ភ​នៅ​ថ្ងៃ​អង្គារ ​ដែល​នេះ​ជាចំនួន​៤ដង​ ច្រើន​ជាង​ការ​បោះពុម្ភ​ផ្សាយ​ជា​ធម្មតា។ ​នៅ​ទំព័រ​មុខ​មាន​ដាក់​ចំណង​ជើងថា ​« Apple Daily នឹង​បន្ត​ការ​ប្រឆាំង​តវ៉ា»។ ​ទោះបី​ជាមាន​ចំនួន​កាសែត​ច្រើន​ប៉ុណ្ណា​ក្តី ​អ្នក​លក់​កាសែត​ជាច្រើន​បាន​លក់​ដាច់​អស់​ក្នុង​ចំនួន​កាសែត​ដែល​គេ​មាន​នោះ ​តែក្នុង​រយ:​ពេលតែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ។

ចំណង​ជើង​ប្រឆាំង​ជំទាស់​បាន​រោលរាល​ដោយសារ​តែ​ការ​ចាប់ខ្លួន​ លោក ​Jimmy Lai ​ដែល​ជា​ម្ចាស់​ក្រុមហ៊ុន​ Next Digital​ ដែល​គេ​ស្គាល់ថា​ជា​ក្រុមហ៊ុន​គ្រប់គ្រង​សារព័ត៌មាន ​Apple Daily។ សារព័ត៌មាន​នេះ ​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ​លោក​ Jimmy Lai ​ដែលមាន​អាយុ​៧២ឆ្នាំ ​ត្រូវ​ចាប់ខ្លួន​ពី​ផ្ទះ​របស់​លោក​ពីបទ​សង្ស័យថា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការឃុប​ឃិត​ជាមួយ​បរទេស។ លោក ​Jimmy Lai ​ស្ថិតក្នុង​ចំណោម​មនុស្ស​៧នាក់​ដែលត្រូវ​ចាប់ខ្លួន​កាលពី​ថ្ងៃអាទិត្យ ​រួម​ទាំង​កូនប្រុស​ពីរ​នាក់​របស់​លោក ​និង​មន្ត្រីប្រតិបត្តិការ​នៃក្រុមហ៊ុន ​Next Digital ​ផងដែរ៕

XS
SM
MD
LG