ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​សុខាភិបាល​សហរដ្ឋ​អាមេរិក​សរសើរ​វិធានការ​របស់​តៃវ៉ាន់​ចំពោះ​ជំងឺ​កូវីដ១៩


រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល និង​សេវាកម្ម​មនុស្ស​របស់​សហរដ្ឋ​អាមេរិក លោក Alex Azar ថ្លែង​ក្នុង​ឱកាស​ជួប​ជាមួយ​ប្រធានាធិបតី​តៃវ៉ាន់​​អ្នកស្រី Tsai Ing-wen នៅ​ទីក្រុង​តៃប៉ិកោះ នៃ​កោះតៃវ៉ាន់ នៅ​ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០។

ដំណើរ​ទស្សនកិច្ច​របស់​លោក Azar នេះ គឺ​ជា​វិធានការ​ថ្មី​ចុងក្រោយ​បង្អស់​របស់​រដ្ឋបាល​លោក​ប្រធានាធិបតី Donald Trump នៅ​ក្នុង​ការ​កសាង​ទំនាក់ទំនង​ឲ្យ​បាន​រឹងមាំ​ជាង​មុន​ជាមួយ​នឹង​កោះ​តៃវ៉ាន់។

រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល និង​សេវាកម្ម​មនុស្ស​របស់​សហរដ្ឋ​អាមេរិក លោក Alex Azar បាន​សរសើរ​វិធានការ​របស់​កោះ​តៃវ៉ាន់​ចំពោះ​ជំងឺ​កូវីដ១៩ ថា​ជា​ឧទាហរណ៍​នៃ «លក្ខណៈ​បែប​តម្លាភាព និង​ប្រជាធិបតេយ្យ» របស់​កោះ​នេះ។

លោក Azar បាន​ថ្លែង​ដូច្នេះ​នៅ​ថ្ងៃ​ច័ន្ទ​នេះ នៅ​ក្នុង​អំឡុងពេល​បង្ហាញ​វត្តមាន​រួម​គ្នា​ជាមួយ​នឹង​ប្រធានាធិបតី​តៃវ៉ាន់​អ្នកស្រី Tsai Ing-wen នៅ​ក្នុង​ទីក្រុង​តៃប៉ិ។

លោក Azar បាន​ធ្វើ​ដំណើរ​ដល់​កោះ​តៃវ៉ាន់​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល ៣ ថ្ងៃ។ ដំណើរ​ទស្សនកិច្ច​លើក​នេះ​ គឺ​ជា​ដំណើរ​ទស្សនកិច្ច​កម្រិត​ខ្ពស់​បំផុត​របស់​មន្ត្រី​អាមេរិកាំង​ទៅ​កាន់​កោះ​តៃវ៉ាន់ តាំង​ពី​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ​ប្ដូរ​ទំនាក់ទំនង​ការទូត​ពី​កោះ​តៃវ៉ាន់​ទៅ​ប្រទេស​ចិន​នៅ​ក្នុង​ឆ្នាំ ១៩៧៩ មក។

ដំណើរ​ទស្សនកិច្ច​របស់​លោក Azar នេះ គឺ​ជា​វិធានការ​ថ្មី​ចុងក្រោយ​បង្អស់​របស់​រដ្ឋបាល​លោក​ប្រធានាធិបតី Donald Trump នៅ​ក្នុង​ការ​កសាង​ទំនាក់ទំនង​ឲ្យ​បាន​រឹងមាំ​ជាង​មុន​ជាមួយ​នឹង​កោះ​តៃវ៉ាន់។

លោក Azar បាន​ប្រាប់​អ្នកស្រី Tsai Ing-wen ថា៖ «វា​ជា​កិត្តិយស​ដ៏​ពិត​ប្រាកដ​មួយ​ក្នុង​ការ​មាន​វត្តមាន​នៅ​ទី​នេះ​ ដើម្បី​បញ្ជូន​សារ​គាំទ្រ​ខ្លាំងក្លា និង​មិត្តភាព​របស់​លោក​ប្រធានាធិបតី Trump ចំពោះ​កោះ​តៃវ៉ាន់»។

លោក Trump បាន​ចុះ​ហត្ថលេខា​លើ «ច្បាប់​ធ្វើ​ដំណើរ​តៃវ៉ាន់» កាល​ពី​ឆ្នាំ ២០១៨ ដែល​ស្នើ​ឲ្យ​មាន​ដំណើរ​ទស្សនកិច្ច​កម្រិត​ខ្ពស់​រវាង​សហរដ្ឋ​អាមេរិក និង​កោះ​តៃវ៉ាន់។

ប្រទេស​ចិន​ បាន​ជំទាស់​យ៉ាង​ខ្លាំង​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​លោក Azar ទៅ​កាន់​កោះ​តៃវ៉ាន់​នេះ ដោយសារ​ខ្លួន​ចាត់ទុក​កោះ​តៃវ៉ាន់​ថា​ជា​ដែនដី​របស់​ខ្លួន និង​ធ្លាប់​បាន​សន្យា​កន្លង​មក​ថា​ ​នឹង​ភ្ជាប់​កោះ​តៃវ៉ាន់​វិញ​តាម​មធ្យោបាយ​ចាំបាច់​ណា​មួយ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ការ​លុកលុយ​បែប​យោធា​ផង​ដែរ៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG