ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកត្រាំ​ថា​សុន្ទរកថា​ទទួល​ការតែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​របស់​គណបក្ស​ទំនង​ធ្វើ​នៅ​សេតវិមាន​ ឬ​ក្រុង​ Gettysburg


លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ចាកចេញ​ពី​សន្និសីទ​កាសែត​ស្តីពី​មេរោគ​កូរ៉ូនា នៅ​សេតវិមាន រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០។
លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ចាកចេញ​ពី​សន្និសីទ​កាសែត​ស្តីពី​មេរោគ​កូរ៉ូនា នៅ​សេតវិមាន រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក​ដូណាល់ ត្រាំ បាន​ប្រកាស​ថា លោក​ទំនង​ធ្វើ​សុន្ទរកថា​ទទួល​ការតែងតាំង​ជាបេក្ខជន​ប្រធានាធិបតី​របស់​គណបក្ស​លោក​នៅឯ​សេតវិមាន​ ឬ​ក៏​នៅ​ចម្ងាយ​១១៥គីឡូម៉ែត្រ​នៅ​ភាគខាង​ជើងនៅ​សមរភូមិ​សង្គ្រាម​ស៊ីវិល​ក្នុងទីក្រុង​ Gettysburg រដ្ឋ Pennsylvania។

នៅពេល​ដែល​ត្រូវ​បាន​សួរ​ដោយ​អ្នកយក​ព័ត៌មាន​ម្នាក់​នៅឯ​សន្និសីទ​កាសែត​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ថាតើហេតុអ្វី​បាន​ជាលោក​ពិចារណា​ទីក្រុង​ Gettysburg ដែល​លោក​ប្រធានាធិបតី​ត្រាំ បាន​និយាយ​ថា លោក​បាន​ទៅ​ទស្សនាទីកន្លែង​នោះជាច្រើន​លើក​ លោក​ប្រធានាធិបតី​បាន​ឆ្លើយ​ថា «ដោយសារ​ប្រវត្តិសាស្ត្រនៃ​ទីក្រុង​នេះ។ កន្លែង​នេះ​អស្ចារ្យ​ណាស់​ចំពោះ​ខ្ញុំ។ វា​ជា​ទីកន្លែង​ដ៏​មាន​សារៈសំខាន់​ណាស់​ ហើយ​ជា​ទីកន្លែង​ដ៏មាន​សារៈសំខាន់​ណាស់​ក្នុង​ប្រទេស​របស់​យើង»។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ លោក​ប្រធានាធិបតី​ត្រាំ​និយាយ​ថា ទីកន្លែង​នៅ​សេតវិមាន​ មាន​ភាព​ងាយ​ស្រួល​កាន់​តែ​ខ្លាំង​ឡើង​ចំពោះ​សោហ៊ុយ​ និង​សន្តិសុខ។

លោក​ប្រធានាធិបតី​មិនបាន​និយាយ​ឱ្យ​ច្បាស់​លាស់​ថាតើ​លោក​នឹង​មាន​គម្រោង​អញ្ជើញ​ភ្ញៀវ​ឱ្យ​ចូល​រួម​ក្នុង​ពិធី​នោះ ឬ​ក៏​អត់​ទេ ក៏ប៉ុន្តែ​បាន​និយាយ​ថា «មាន​កន្លែង​ដ៏ច្រើន​នៅទី​កន្លែង​ទាំង​២នេះ»។

លោក​ប្រធានាធិបតី​ត្រាំ​បាននិយាយបន្តទៀត​ថា លោក​ក៏​កំពុង​ពិចារណា​អំពី​ទីកន្លែង​ផ្សេង​ដែរ។

សុន្ទរកថា​ទទួល​ការ​តែងតាំង​នោះ នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២៧ ខែ​សីហា​នេះ។ ពិធី​នោះ​កាលពី​ដំបូង​ត្រូវ​ធ្វើ​នៅ​ក្នុង​ទីក្រុងCharlotte រដ្ឋ North Carolina បន្ទាប់​មក​បាន​ប្តូរ​ទៅ​ទីក្រុង​ Jacksonville រដ្ឋ Florida។ ក៏ប៉ុន្តែ ទីក្រុង​ទាំង២ ឥឡូវ​នេះ​បាន​ហាម​មិន​ឱ្យ​ធ្វើ​កម្មវិធី​នយោបាយ​យ៉ាង​ធំ​បែប​នេះ​ដោយសារ​ការរាត​ត្បាតនៃ​វីរ៉ុស​កូរ៉ូណា។

ពួក​គណបក្ស​ប្រជាធិបតេយ្យ​ក៏បាន​កាត់​បន្ថយ​សន្និបាត​គណបក្ស​ខ្លួន​នៅ​សប្តាហ៍​ក្រោយនៅ​ក្នុង​ទីក្រុង​ Milwaukee រដ្ឋ Wisconsin ដែរ។ លោក Joe Biden អតីត​អនុ​ប្រធាធិបតី បាន​ប្រកាស​ថា លោក​នឹង​មិន​ធ្វើដំណើរ​ទៅកាន់​ទីក្រុង​ Milwaukeeទេ ហើយ​នឹង​ធ្វើ​សុន្ទរកថាទទួល​យក​ការតែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នៅឯ​រដ្ឋ Delaware ដែល​ជារដ្ឋ​កំណើត​របស់​លោក៕

XS
SM
MD
LG