ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ភ្នំ​ភ្លើង Sinabung នៅ​ឥណ្ឌូណេស៊ី ផ្ទុះ​ឡើង​ជា​លើក​ទី​ពីរ​ក្នុង​រយៈពេល​​បី​ថ្ងៃ


មនុស្សម្នា​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​របស់​ពួកគេ​ដើម្បី​ថត​រូប​ នៅ​ពេល​ផ្ទុះ​ភ្នំភ្លើង Sinabung នៅ​ក្នុង​ក្រុង Karo ខេត្ត​ស៊ូមាត្រា​ខាង​ជើង ប្រទេស​ឥណ្ឌូណេស៊ី កាលពី​ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០។
មនុស្សម្នា​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​របស់​ពួកគេ​ដើម្បី​ថត​រូប​ នៅ​ពេល​ផ្ទុះ​ភ្នំភ្លើង Sinabung នៅ​ក្នុង​ក្រុង Karo ខេត្ត​ស៊ូមាត្រា​ខាង​ជើង ប្រទេស​ឥណ្ឌូណេស៊ី កាលពី​ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០។

ភ្នំភ្លើង Sinabung ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី បាន​ផ្ទុះ​កាល​ពី​ថ្ងៃ​ចន្ទ ដែល​នាំ​ឱ្យ​ពពក​មាន​ពោរពេញ​ទៅ​ដោយ​កម្ទេច​ពី​បន្ទុះ​ភ្នំភ្លើង និង​ធូលី ដែល​ហើរ​ឡើង​កម្ពស់​រហូត​ដល់ ៥ គីឡូម៉ែត្រ​ទៅ​លើ​មេឃ។

បន្ទុះ​ភ្នំភ្លើង​នេះ​គឺ​ជា​ហេតុការណ៍​ទីពីរ​ហើយ​ដែល​បាន​កើតឡើង ចាប់​តាំង​ពី​ថ្ងៃ​សៅរ៍​មក ដែល​បាន​បង្ក​ឱ្យ​ពពក​នៅ​កោះ​ស៊ូម៉ាត្រា ប្រែក្លាយ​ទៅ​ជា​ពណ៌​ខ្មៅ និង​បង្ក​ឱ្យ​ពិបាក​មើល​ផ្លូវ​សម្រាប់​ចរាចរណ៍​ផ្លូវគោក។ អាជ្ញាធរ​នៅ​កោះ​ស៊ូម៉ាត្រា បាន​ណែនាំ​ឱ្យ​អ្នកស្រុក​ស្ថិត​នៅ​ចម្ងាយ​ ៣ គីឡូម៉ែត្រ​ពី​កន្លែង​ផ្ទុះ​ភ្នំភ្លើង​នេះ។

មិន​មាន​សេចក្ដីរាយការណ៍​ថា​មាន​មនុស្ស​ស្លាប់ ឬ​រង​របួស​នៅ​ក្នុង​ហេតុការណ៍​ផ្ទុះ​ភ្នំភ្លើង​កាល​ពី​ថ្ងៃ​ចន្ទ​នេះ​ទេ។

ភ្នំភ្លើង Sinabung មិន​ដែល​ផ្ទុះ​អស់​រយៈពេល ៤០០ ឆ្នាំ​មក​ហើយ រហូត​ដល់​ឆ្នាំ ២០១០ ទើប​ចាប់​ផ្ដើម​ផ្ទុះ ហើយ​ចាប់​តាំង​ពី​ពេល​នោះ​មក ភ្នំ​ភ្លើង​នេះ​បន្ដ​ផ្ទុះ​រហូត។ កាល​ពី​ឆ្នាំ ២០១៦ ភ្នំភ្លើង​នេះ​បាន​ផ្ទុះ រហូត​បង្ក​ឱ្យ​មាន​មនុស្ស​ស្លាប់។ ភ្នំភ្លើង​នេះ​គឺ​ជា​ភ្នំភ្លើង​មួយ​ក្នុង​ចំណោម​ភ្នំភ្លើង​ទាំង ១២០ ដែល​ឧស្សាហ៍​ផ្ទុះ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី។ ប្រទេស​ឥណ្ឌូណេស៊ី​ងាយ​រងគ្រោះដោយ​សារ​គ្រោះ​រញ្ជួយដី និង​បន្ទុះ​ភ្នំភ្លើង​ណាស់ ដោយសារ​តែ​ទីតាំង​របស់​ប្រទេស​នេះ៕

XS
SM
MD
LG