ការផ្អាកនូវតម្លៃដែលឡើងខ្ពស់នោះ រួមមានការដាក់ពាក្យសុំជ្រកកោន ដែលមានតម្លៃ ៥០ ដុល្លារអាមេរិក។ នេះជាលើកទីមួយហើយ ដែលសហរដ្ឋអាមេរិកតម្រូវឲ្យបង់ថ្លៃនេះ។ តម្លៃនៃការដាក់ពាក្យសុំចូលសញ្ជាតិ គ្រោងនឹងបង្កើនពីចំនួន ៦៤០ ដុល្លារដល់ ១១៧០ ដុល្លារ។
អាជ្ញាធរជឿថា នារីជំទង់រូបនេះ ត្រូវបានចាប់រំលោភយ៉ាងសាហាវឃោរឃៅពីក្រុមបុរស៤នាក់ ដែលចេញពីត្រកូលគ្រួសារវណ្ណៈខ្ពស់។
គណៈកម្មាធិការជាតិគណបក្សសាធារណរដ្ឋ និងគណបក្សសាធារណរដ្ឋប្រចាំរដ្ឋ Wisconsin បានប្រកែកប្រឆាំងនឹងការអនុញ្ញាតឲ្យពន្យារថ្ងៃផុតកំណត់នេះ ហើយពួកគេអាចនឹងប្ដឹងជំទាស់នឹងសេចក្ដីសម្រេចនេះ។
អ្នកគាំទ្រគណបក្សសាធារណរដ្ឋ និងអ្នកគាំទ្រគណបក្សប្រជាធិបតេយ្យ មានប្រតិកម្មផ្ទុយគ្នាចំពោះការជជែកដេញដោល កាលពីយប់ថ្ងៃអង្គារ រវាងលោកប្រធានាធិបតី Donald Trump និងលោក Joe Biden ដែលជាគូប្រជែងរបស់លោកខាងគណបក្សប្រជាធិបតេយ្យ។
All three major US indices are trending lower in futures trading.
ការស្ទង់មតិនោះ ក៏បានរកឃើញផងដែរថា ការចុះខ្សោយនៃកេរ្តិ៍ឈ្មោះអាមេរិកនៅលើឆាកអន្តរជាតិ ក្នុងចំណោមសម្ព័ន្ធមិត្តរបស់អាមេរិកនិងដៃគូរនោះ គឺពាក់ព័ន្ធទៅនឹងចំណាត់ការរបស់ខ្លួនទាក់ទងនឹងវិបត្តិវីរុសកូរ៉ូណានៅក្នុងសហរដ្ឋអាមេរិក។
ប្រធានាធិបតីបារាំងលោក Emmanuel Macron បានសន្យានៅថ្ងៃអង្គារ ពីការតាំងចិត្តគាំទ្ររបស់សហភាពអឺរ៉ុបចំពោះពលរដ្ឋបេឡារុស បន្ទាប់ពីលោកបានជួបជាមួយមេដឹកនាំគណបក្សប្រឆាំងបេឡារុស លោកស្រី Sviatlana Tsikhanouskaya។
ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ រហូតមកដល់ពេលនេះ គឺមានចំនួនលើស១លាននាក់ហើយ ហើយអ្នកឆ្លងសរុបនៅទូទាំងពិភពលោកមានចំនួនជាង៣៣លាននាក់។
S. Korea Says Fisheries Official Killed by N. Korean Troops Was Trying to Defect.
អាជ្ញាធរក្នុងតំបន់ Nagorno-Karabakh បានឲ្យដឹងថា ទាហាន ៥៨ នាក់បានស្លាប់នៅក្នុងការវាយប្រយុទ្ធគ្នានោះតាំងពីថ្ងៃអាទិត្យ នៅពេលភាគីខាងអាស៊ែបៃហ្សង់បើកការវាយប្រហារតាមអាកាស និងការវាយប្រហារដោយកាំភ្លើងធំ។
ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in បានសុំអភ័យទោសដល់គ្រួសារជនរងគ្រោះនៃមន្ត្រីរដ្ឋការកូរ៉េខាងត្បូងដែលត្រូវបានបាញ់សម្លាប់ដោយកងទ័ពប្រទេសកូរ៉េខាងជើង កាលពីសប្តាហ៍មុន នៅតាមព្រំដែនសមុទ្រនៃប្រទេសទាំងពីរ។
សហរដ្ឋអាមេរិកបានគំរាមបិទស្ថានទូតរបស់ខ្លួនក្នុងទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់ ដោយសារតែខ្លួនខកចិត្តនឹងការវាយប្រហារជាបន្តបន្ទាប់របស់ក្រុមជីវពលស៊ីអ៊ីត (Shiite)។
មន្រ្តីក្នុងរដ្ឋ Victoria របស់អូស្រ្តាលីដែលត្រូវបានគេចាត់ទុកថាជាកន្លែង ដែលមានការឆ្លងរាត្បាតខ្លាំងបំផុតនៃជំងឺកូវីដ១៩ នៅប្រទេសនេះនិយាយថា អាជ្ញាធររកឃើញមានអ្នកឆ្លងថ្មីបន្ថែមទៀតចំនួនតែ ៥ ករណីប៉ុណ្ណោះ កាលពីថ្ងៃចន្ទ ដែលជាចំនួនធ្លាក់ចុះខ្លាំង។
ទីភ្នាក់ងារព័ត៌មាន Reuters បានផ្សាយថាយ៉ាងហោចណាស់មានមនុស្ស ២១ នាក់ ត្រូវបានសម្លាប់កាលពីថ្ងៃចន្ទ រវាងកងទ័ពនៃប្រទេសទាំងពីរ ដែលការប្រយុទ្ធគ្នានោះមានការប្រើប្រាស់កម្លាំងអាកាសគ្រាប់មីស៊ីល និងរថពាសដែកធុនធ្ងន់ផងដែរ។
Moon Jae-in also apologizes for public’s 'shock and fury' over incident which occurred at maritime border.
ឥណ្ឌាមានករណីឆ្លងថ្មីចំនួន ៨៦.០៥៤ ករណីក្នុងរយៈពេល ២៤ ម៉ោង ខណៈដែលសហរដ្ឋអាមេរិកមានករណីឆ្លងថ្មីចំនួន ៥៥.០៥៤ ករណី។
សាកលវិទ្យាល័យ Johns Hopkins បានឲ្យដឹងនៅថ្ងៃសុក្រថា សហរដ្ឋអាមេរិកមានចំនួនអ្នកឆ្លងវីរុសកូរ៉ូណាកើនឡើងជិតដល់ ៧ លាននាក់ហើយ។
លោក Jim Bridenstine អភិបាលទីភ្នាក់ងារ NASA បានថ្លែងថា ផែនការមានទឹកប្រាក់២៨ពាន់លានដុល្លារនេះ មានគោលដៅបញ្ជូនមនុស្សទៅកាន់ភពព្រះច័ន្ទជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៧២មក។
ចៅក្រមតុលាការកំពូលសហរដ្ឋអាមេរិកលោកស្រី Ruth Bader Ginsburg (រូថ បេឌរ ហ្គីនស៍ប៊ក) បានក្លាយជាស្ត្រីទីមួយដែលសពរបស់លោកស្រី ត្រូវតម្កល់នៅវិមានសភាសហរដ្ឋអាមេរិក ក្រោយត្រូវបានគេដឹកពីតុលាការកំពូល មកវិមានសភា នៅព្រឹកថ្ងៃសុក្រ។
រដ្ឋសភាថៃបានបោះឆ្នោតកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីពន្យារពេលទៅលើការសម្រេចថា តើខ្លួននឹងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឬទេ ហើយក្រុមបាតុករប្រឆាំងរដ្ឋាភិបាលបានបន្ដការតវ៉ាប្រចាំថ្ងៃរបស់ខ្លួន ដែលបានធ្វើឡើងអស់រយៈពេលជាង ២ ខែមកហើយ។
ព័ត៌មានផ្សេងទៀត