ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​មាន​​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩​​ជិត​៧​លាន​នាក់​ ខណៈ​ប្រទេស​​មួយ​ចំនួន​មាន​ការ​ផ្ទុះ​រាតត្បាត​ជា​ថ្មី


រូបឯកសារ៖ មនុស្សតម្រង់ជួរធ្វើតេស្តរកវីរុសកូរ៉ូណា នៅទីក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២០។

សាកលវិទ្យា​ល័យ Johns Hopkins​ បាន​ឲ្យ​ដឹងនៅ​ថ្ងៃ​សុក្រ​ថា ​សហរដ្ឋ​អាមេរិក​មាន​ចំនួន​អ្នក​ឆ្លង​វីរុស​កូរ៉ូណាកើន​ឡើង​ជិត​ដល់ ​៧ ​លាន​នាក់​ហើយ។ ប្រទេស​ឥណ្ឌា​ឈរ​ក្នុង​លំបាប់​ទី​ពីរ បន្ទាប់​ពី​អាមេរិក ដោយ​មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩ ​ចំនួន ​៥,៨​ លាន​នាក់​ ហើយ​ប្រទេសប្រេស៊ីល​ស្ថិត​ក្នុង​លំដាប់​លេខ ​៣ ​ដែល​មាន​អ្នក​ឆ្លងដោយ​សារ​ជំងឺ​នេះ​ប្រមាណ ​៤,៦ ​លាន​នាក់ ​ខណៈដែល​ប្រទេសមួយ​ចំនួន​ផ្សេង​ទៀត ​កំពុង​ទទួល​រង​ការ​ផ្ទុះ​ឆ្លង​រាលដាល​សារ​ជាថ្មី ដោយ​សារ​ជំងឺ​នេះ។​

នៅ​ប្រទេស​ប្រេស៊ីល ការ​បន្ត​កើន​ឡើង​ខ្លាំង​នៃ​ករណី​ឆ្លង​នេះ​ បាននាំ​ឲ្យ​អាជ្ញាធរ​ប្រកាស​ផ្អាក​ពិធីបុណ្យ​ដើរ​ក្បួន Carnival ដ៏​ធំ​នៅ​ទី​ក្រុង Rio de Janeiro ដែល​តែង​ប្រារព្ធ​ធ្វើឡើងជារៀង​រាល់​ឆ្នាំ​ក្នុង​ខែ​កុម្ភៈ ក្នុង​ពេល​រដូវ​ក្តៅ​នៅក្នុង​ប្រទេស​នេះ។ ពិធី​នេះ​ជា​ទូទៅ​មាន​ប្រជាជន​រាប់​លាន​នាក់ចូលរួម​ដើររាំ​នៅ​តាម​ដងផ្លូវ។​ នេះ​ជា​លើក​ទី​មួយ​ដែល​ពិធី​បុណ្យ​ដ៏​ល្បី​របស់​ប្រេស៊ីល​នេះ ត្រូវ​បាន​ផ្អាក។​

ដោយ​ឡែក ប្រទេស​អង់គ្លេស​វិញ បាន​រក​ឃើញ​អ្នក​ឆ្លង​កូវីដ១៩ ​ថ្មី​ ចំនួន ​៦.៦៣៤ ​នាក់នៅ​ថ្ងៃ​ព្រហស្បតិ៍​ តែ​មួយថ្ងៃ​ប៉ុណ្ណោះ​ ដែល​នេះ​ជា​ចំនួន​ឆ្លង​ដ៏​ច្រើន​បំផុត​ ដែល​កើត​ឡើង​ប្រចាំ​ថ្ងៃ​ចាប់​តាំ​ង​ពីជំងឺ​នេះ​រាតត្បាត​ពី​ដំបូងនៅ​ទី​នោះ។ ​អាជ្ញាធរ​អង់គ្លេសកាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ក៏​ចាប់​តម្រូវ​ឲ្យហាង ​និង​បារ​លក់​ស្រាបៀរ ត្រូវ​បិទ​ត្រឹម​ម៉ោង ​១០ ​យប់។

ចំណែក​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​វិញ ក្រុម​ការងារ​ប្រយុទ្ធ​ជំងឺ​កូវីដ១៩ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ បាន​អំពាវនាវ​ឲ្យ​សាធារណជន​បន្ត​ប្រយ័ត្ន​ប្រយែង ​និង​គោរព​តាម​ការ​ណែនាំសុខាភិបាល ​ខណៈ​មាន​ការ​កើន​ករណី​ឆ្លង​ថ្មី​នៅ​ទី​នោះ។ អភិបាល​ក្រុង​ហ្សការតា​ក៏បាន​ពន្យារ​វិធានការ​រឹតត្បិត​សង្គម​នៅ​ទី​នោះ​រហូត​ដល់​ថ្ងៃ​ទី​១១ ខែ​តុលា ដើម្បី​ជួយ​សម្រួល​ដល់​មន្ទីរពេទ្យ មាន​លទ្ធភាព​ព្យាបាល​អ្នក​ជំងឺ។

ចំណែក​ប្រទេស​អ៊ីស្រាអែល​វិញ នៅ​ក្នុង​ថ្ងៃ​សុក្ រ​បានចាប់​ផ្តើម​វិធានការ​បិទ​ប្រទេស​ទាំង​ស្រុង​ជា​ថ្មី​វិញរយៈ​ពេល ​២ ​សប្តាហ៍ ក្រោយ​ពីករណី​ឆ្លង​កូវីដ១៩​ នៅ​ទី​នោះ​ បាន​កើន​ឡើង​យ៉ាង​គំហុក​វិញ៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG