ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

ចៅក្រម​អាមេរិក​រាំង​ខ្ទប់​ការ​ដំឡើង​ថ្លៃ​សេវា​អន្តោប្រវេសន៍


រូបឯកសារ៖ សន្តិសុខម្នាក់កំពុងនិយាយទូរស័ព្ទក្បែរច្រកចូលការិយាល័យអន្តោប្រវេសន៍ នៅទីក្រុងញូវយ៉ក កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១២។

ចៅ​ក្រម​តុលាការ​សហព័ន្ធ​សហរដ្ឋ​អាមេរិកម្នាក់ ​នៅ​ថ្ងៃ​អង្គារ​ បាន​រាំង​ខ្ទប់​ការ​ដំឡើង​ថ្លៃ​សេវាកម្ម​អន្តោប្រវេសន៍​ ដែលគ្រោងនឹង​ត្រូវ​ចាប់​ផ្តើម​អនុវត្ត​នៅ​សប្តាហ៍នេះ​។​

​ថ្លៃ​បង់សេវានេះគ្រោងនឹង​ចាប់​ផ្តើម​នៅថ្ងៃសុក្រ​ ដែល​មាន​ការ​កើន​ឡើង​ប្រមាណ​ ២០% អាស្រ័យ​ទៅ​លើ​ប្រភេទនៃ​ករណី​នីមួយៗ។

ការ​ផ្អាក​នូវ​តម្លៃ​ដែល​ឡើង​ខ្ពស់​នោះ ​រួម​មាន​ការ​ដាក់ពាក្យ​សុំ​ជ្រក​កោន ដែល​មាន​តម្លៃ​ ៥០ ​ដុល្លារ​អាមេរិក​។ នេះ​ជា​លើក​ទី​មួយហើយ​ ដែល​សហរដ្ឋ​អាមេរិក​តម្រូវ​ឲ្យបង់​ថ្លៃនេះ។ តម្លៃ​នៃ​ការ​ដាក់​ពាក្យ​សុំ​ចូលសញ្ជាតិ​ គ្រោងនឹងបង្កើន​ពី​ចំនួន​ ៦៤០​ ដុល្លារ​ដល់​ ១១៧០​ ដុល្លារ។ ​

ក្នុងច្បាប់ចាស់អ្នកដាក់ពាក្យមកពីគ្រួសារ ដែលមានប្រាក់ចំណូលតិច អាចស្នើសុំឲ្យមានការលើកលែងការយកថ្លៃសេវានោះ ប៉ុន្តែគោលការណ៍ថ្មីដែលបម្រុងនឹងចូលជាធរមាននោះ បានលុបចោលនូវការស្នើសុំឲ្យមានការលើកលែងយកថ្លៃមួយចំនួន ដូចជាការបង្ហាញឯកសារថា ខ្លួនជួបប្រទះបញ្ហាថវិកាយ៉ាងខ្លាំងនោះ។ អ្នកដាក់ពាក្យដទៃមួយចំនួន លែងមានសិទ្ធិក្នុងការស្នើសុំឲ្យលុបចោលការយកតម្លៃសេវានោះ នៅក្រោមការកំណត់ប្រាក់ចំណូលតឹងរ៉ឹងជាងមុន។

ចៅក្រមតុលាការ​សហព័ន្ធ​សហរដ្ឋ​អាមេរិក លោក Jeffrey White បាន​សម្រេចដោយ​ផ្អែក​លើក​កត្តា​មួយ​ចំនួន។ លោក​លើក​ឡើង​ថា​ រដ្ឋបាល​លោក​ ត្រាំ​ មិន​បាន​អនុវត្ត​តាម​ដំណើរ​ការឲ្យ​បាន​គ្រប់​គ្រាន់ ក្នុង​ការ​ដាក់​ចេញ​នូវ​គោល​ការណ៍​ថ្មីនោះ​ទេ ដែល​ក្នុង​រួម​មាន​ការមិន​បានពិចារណា​ពី​ការ​ប៉ះពាល់​ដោយ​សារ​ការ​ដំឡើង​តម្លៃ​នេះ ទៅ​លើអ្នក​ដាក់​ពាក្យ​សុំ​ដែល​មាន​ប្រាក់​ចំណូល​ទាបជា​ដើម៕

XS
SM
MD
LG