ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​រាប់ពាន់​នាក់​តវ៉ា​នៅ​ក្នុង​ប្រទេស​ថៃ ទាក់ទិន​នឹង​ការ​ពន្យារពេល​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ


ក្រុមអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យថៃលើកម្រាមដៃបីតំណាងឲ្យការតស៊ូទាមទាររបស់ពួកគេ ក្នុងអំឡុងបាតុកម្មមួយនៅខាងក្រៅរដ្ឋសភាថៃ ក្នុងទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០។
ក្រុមអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យថៃលើកម្រាមដៃបីតំណាងឲ្យការតស៊ូទាមទាររបស់ពួកគេ ក្នុងអំឡុងបាតុកម្មមួយនៅខាងក្រៅរដ្ឋសភាថៃ ក្នុងទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០។

រដ្ឋសភា​ថៃ​បាន​បោះឆ្នោត​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ដើម្បី​ពន្យារពេល​ទៅ​លើ​ការ​សម្រេច​ថា ​តើ​ខ្លួន​នឹង​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ឬ​ទេ ហើយ​ក្រុម​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​បាន​បន្ដ​ការ​តវ៉ា​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​ ដែល​បាន​ធ្វើ​ឡើង​អស់​រយៈពេល​ជាង ២​ ខែ​មក​ហើយ ដើម្បី​ទាមទារ​ឲ្យ​មាន​លទ្ធិប្រជាធិបតេយ្យ​ថែម​ទៀត និង​ធ្វើ​កំណែ​ទម្រង់​របប​រាជា​និយម។​

ជាជាង​បោះឆ្នោត​ទៅ​លើ​វិសោធនកម្ម ក្រុមអ្នក​តំណាងរាស្ត្រ​ដែល​ភាគច្រើន​ជា​អ្នក​គាំទ្រ​រដ្ឋាភិបាលបាន​សម្រេច​បង្កើត​គណៈកម្មាធិការ​មួយ ដែល​នឹង​សិក្សា​ផែនការ​មួយ​ចំនួន​ ដើម្បី​ធ្វើ​វិសោធនកម្ម​លើ​រដ្ឋធម្មនុញ្ញ ដែល​ចងក្រង​ដោយ​គណៈកម្មាធិការ​ដែល​ចាត់តាំង​ដោយ​យោធា ក្រោយ​រដ្ឋប្រហារ​ឆ្នាំ​ ២០១៤។ អ្នក​រិះគន់​រដ្ឋាភិបាល​បច្ចុប្បន្ន​និយាយ​ថា រដ្ឋធម្មនុញ្ញ​នោះ​ត្រូវ​បាន​ពង្រាង​ឡើង​ ដើម្បី​ធានា​ថា នាយករដ្ឋមន្ត្រី​បច្ចុប្បន្ន​នៅ​តែ​បន្ដ​កាន់​អំណាច ក្រោយ​ការ​បោះឆ្នោត​កាល​ពី​ឆ្នាំ​មុន។​

គេ​រំពឹង​ថា ការ​សម្រេច​ដូច្នេះ​នឹង​ត្រូវ​ពន្យារពេល​ដំណើរការ​នេះ​មួយ​ខែ​ទៀត ដែល​បាន​ធ្វើ​ឲ្យ​បាតុករ​រាប់​ពាន់​នាក់​មិន​ពេញ​ចិត្ត។ ក្រុម​បាតុករ​បាន​នាំ​គ្នា​ប្រមូលផ្ដុំ​គ្នា​នៅ​ខាង​ក្រៅ​រដ្ឋសភា​ ដើម្បី​ដាក់​សម្ពាធ​ទៅ​លើ​ក្រុម​តំណាងរាស្ត្រ​ ឲ្យ​អនុវត្ត​ការ​កែប្រែ​រដ្ឋធម្មនុញ្ញ និង​ដក​លោក​នាយករដ្ឋមន្ត្រី Prayuth Chan-Ocha ដែល​ជា​អតីត​មេដឹកនាំ​ធ្វើ​រដ្ឋប្រហារ ចេញ​ពី​តំណែង៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG