អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Ned Price បានបញ្ជាក់នៅក្នុងសន្និសីទកាសែតថា សហរដ្ឋអាមេរិកក៏ប្រឆាំងផងដែរចំពោះការបំផ្ទុះគ្រាប់បែកកាលពីថ្ងៃសៅរ៍សប្តាហ៍មុននៅសាលារៀនកុមារីមួយកន្លែង ក្នុងរដ្ឋធានីកាប៊ុលនៃប្រទេសអាហ្វហ្កានីស្ថាន។
លោក Biden បានបញ្ជាក់នៅឯសេតវិមាន នៅពេលដែលលោកចាប់ផ្តើមថ្លែងអំពីរបៀបវារៈសេដ្ឋកិច្ចរបស់លោកថា៖ «ទីភ្នាក់ងារនានារបស់រដ្ឋាភិបាលបានចាត់វិធានការយ៉ាងឆាប់រហ័ស ដើម្បីកាត់បន្ថយផលប៉ះពាល់ណាមួយលើការផ្គត់ផ្គង់ប្រេងឥន្ធនៈរបស់យើង»។
អត្រាឆ្លងជំងឺកូវីដ១៩ប្រចាំថ្ងៃនៅក្នុងប្រទេសឥណ្ឌា មានការចុះថយបន្តិច ប៉ុន្តែក្នុងកម្រិតខ្ពស់នៅឡើយ ដោយក្រសួងសុខាភិបាលរបស់ឥណ្ឌាបានប្រកាសឲ្យដឹងនៅថ្ងៃច័ន្ទពីការរកឃើញអ្នកឆ្លងថ្មីប្រចាំថ្ងៃមានចំនួនជាង ៣៦៦.០០០ នាក់ និងមានអ្នកស្លាប់ចំនួន៣.៧៥៤នាក់។
ក្រុមឧទ្ទាមតាលីបង់ក្នុងប្រទេសអាហ្វហ្គានីស្ថាន បានប្រកាសពីបទឈប់បាញ់មួយនៅក្នុងប្រទេសនេះ ដែលនឹងចូលជាធរមាននៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ គឺថ្ងៃដំបូងនៃពិធីបុណ្យស្រាយបួសប្រចាំឆ្នាំតាមប្រពៃណីសាសនាឥស្លាម ឬហៅថា Eid-al-Fitr ដែលមានរយៈពេលបីថ្ងៃនោះ។
កាលពីថ្ងៃទី២៩ ខែមេសា គណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាជាតិរបស់ប្រជាជនចិនបានបោះឆ្នោតធ្វើវិសោធនកម្មច្បាប់សុវត្ថិភាពនាវាចរណ៍ក្នុងសមុទ្រនេះ។
ទីភ្នាក់ងារអង្គការសហប្រជាជាតិលើកឡើងថា ជំងឺរាតត្បាតបង្កឡើងដោយមេរោគកូរ៉ូណាបានបង្ហាញពីសារៈសំខាន់នៃការអនុវត្តការថែរក្សាអនាម័យដៃល្អក្នុងការបង្កាហានិភ័យនៃការចម្លងមេរោគ។
ដោយសារក្តីស្រឡាញ់ឥតលក្ខខណ្ឌចំពោះកូនៗរបស់ពួកគេ និងការខឹងសម្បាចំពោះរដ្ឋថៃ អ្នកម្តាយរបស់បាតុករទាំងនោះសុខចិត្តនៅកំដរកូនៗពួកគេនៅខាងក្រៅពន្ធនាគារ ទីកន្លែងដែលកូនៗជាទីស្រឡាញ់របស់ពួកគេត្រូវបានឃុំខ្លួន។
ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in បានសន្យាចំណាយពេលឆ្នាំចុងក្រោយនៃការកាន់តំណែងរបស់លោកដើម្បីព្យាយាមធ្វើឲ្យមានសន្តិភាពដ៏យូរអង្វែងនៅលើឧបទ្វីបកូរ៉េ។
China says it will establish a dividing line between Chinese side and Nepalese side of world’s highest mountain to prevent spread of COVID-19 from Nepal.
Moon Jae-in says his final year in office may be “last opportunity” to achieve “irreversible” peace on Korean peninsula.
Khet Thi’s body showed signs of torture and was missing organs, family said.
អ្នកឃើញហេតុការណ៍ផ្ទាល់ភ្នែកបាននិយាយថា កងកម្លាំងសន្តិសុខអ៊ីស្រាអែលបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកនិងគប់គ្រាប់បែកផ្សែងចូលក្នុងវិហារឥស្លាមនោះ ខណៈពេលដែលអ្នកថ្វាយបង្គំសាសនាបានគប់ដុំថ្មនិងរបស់របរផ្សេងៗដាក់កងកម្លាំងអ៊ីស្រាអែល។
លោក Zients បានបញ្ជាក់ថា សហរដ្ឋអាមេរិកកំពុង «ស្ថិតនៅលើផ្លូវ» ដែល «កាន់តែមានសុវត្ថិភាពនិងខិតកាន់តែជិតទៅរកប្រក្រតីភាពឡើងវិញ»។ ក៏ប៉ុន្តែ លោកបានទទួលស្គាល់ថា «មនុស្សគ្រប់គ្នានឿយហត់» នឹងការរឹតត្បិតបង្ការការឆ្លងជំងឺកូវីដ១៩។
សហរដ្ឋអាមេរិកនឹងធ្វើតាមការសន្យារបស់ខ្លួននៅក្នុងការគាំទ្រកងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថានតាមរយៈកងកម្លាំងទាហាន ទោះបីជានៅពេលដែលកងទ័ពសហរដ្ឋអាមេរិកនិងកងទ័ពសម្ព័ន្ធមិត្តបន្តចាកចេញពីប្រទេសអាហ្វហ្គានីស្ថានក៏ដោយ។
លោក Joshua Wong ត្រូវបានគេកាត់ទោសនៅថ្ងៃព្រហស្បតិ៍ម្សិលមិញ ជាមួយសកម្មជន ៣ នាក់ផ្សេងទៀត រួមមានលោក Lester Shum កញ្ញា Jannelle Leung និងកញ្ញា Tiffany Yeun ដែលទទួលទោសជាប់ពន្ធនាគារពី ៤ ខែទៅ ៦ ខែ។
ករណីឆ្លងជំងឺកូវីដ១៩ នៅទូទាំងពិភពលោក បានកើនឡើងក្នុងពេល៩សប្ដាហ៍ជាប់គ្នា ហើយការស្លាប់កើនឡើង៦សប្ដាហ៍ជាប់គ្នា នេះបើតាមការថ្លែងរបស់លោកវេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus នាយកអង្គការសុខភាពពិភពលោក (WHO) ទៅកាន់រដ្ឋជាសមាជិកក្នុងសន្និសីទព័ត៌មានមួយ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។
ភាពតានតឹងរវាងចក្រភពអង់គ្លេស និងប្រទេសបារាំង អំពីសិទ្ធិនេសាទត្រីបានធូរស្រាល កាលពីយប់ថ្ងៃព្រសហ្បតិ៍ ស្របពេលដែលភាគីអង់គ្លេសដកនាវាទ័ពជើងទឹកពីរគ្រឿងវិញចេញពីកោះ Jersey របស់ចក្រភពអង់គ្លេស ជាទីតំាងដែលអ្នកនេសាទបារំាងផ្ដុំគ្នាធ្វើការតវ៉ា។
លោក Biden បានស្នើឲ្យមានការចំណាយទឹកប្រាក់ចំនួន ២,៣ លានលានដុល្លារ ទៅលើហេដ្ឋារចនាសម្ព័ន្ធ និងឱកាសការងារទូទាំងប្រទេស។
ក្រសួងសុខាភិបាលឥណ្ឌា កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ក្នុងចំនួនខ្ពស់ប្រចាំថ្ងៃមិនធ្លាប់មាន ហើយព្រមជាមួយគ្នានេះ មន្ត្រីឥណ្ឌាមួយចំនួនព្រមានថា រលកទី៣នៃការឆ្លងរាតត្បាតជំងឺកូវីដ១៩នេះ នឹងកើតមាននៅទូទាំងប្រទេសទៀត។
លោក Blinken បានបង្ហោះសារក្នុង Twitter ថា៖ «នេះគឺជាឱកាសដ៏សំខាន់ក្នុងការពិភាក្សាអំពីការបន្តការឈ្លានពានរបស់រុស្ស៊ី និងដើម្បីសង្កត់ការយកចិត្តទុកដាក់អំពីតម្រូវការដើម្បីរក្សាទាំងល្បឿននិងកិច្ចខិតខំប្រឹងប្រែងធ្វើកំណែទម្រង់ជាមួយដៃគូអ៊ុយក្រែនរបស់យើង»។
ព័ត៌មានផ្សេងទៀត