នេះជាលើកទី ១ ហើយដែលបណ្ដាប្រទេស G-7 ទាំងអស់ គាំទ្រការបញ្ចូលតៃវ៉ាន់ទៅក្នុងសន្និបាតសុខភាពពិភពលោកនេះ។
អ្នកស្រី Tai និយាយថា៖ «រដ្ឋបាលលោកប្រធានាធិបតី Biden មានជំនឿយ៉ាងមុតមាំទៅលើការការពារកម្មសិទ្ធិបញ្ញា ប៉ុន្តែដើម្បីបញ្ឈប់ការឆ្លងរាលដាលនៃការរាតត្បាត យើងគាំទ្រការមិនដាក់វ៉ាក់សំាងជំងឺកូវីដ១៩ ចូលក្នុងការរឹតត្បិតលើកម្មសិទ្ធិបញ្ញា»។
រដ្ឋបាលរបស់លោក Biden មានបំណងចាក់វ៉ាក់សាំងឲ្យបាន ១០០ លានដូស ដល់ពលរដ្ឋអាមេរិកក្នុងរយៈពេល ៦០ ថ្ងៃខាងមុខនេះ ដែលនឹងធ្វើឲ្យពលរដ្ឋអាមេរិកពេញវ័យយ៉ាងហោចណាស់ចំនួន ១៦០ លាននាក់ ទទួលបានការចាក់វ៉ាក់សាំងគ្រប់ចំនួនដូសនៅត្រឹមថ្ងៃបុណ្យឯករាជ្យអាមេរិក។
The European Commission proposed rules on Wednesday to restrain companies that benefit from foreign subsidies to buy EU businesses or take part in public tenders, with a particular eye on fending off unfair competition from China.
គណៈកម្មការដែលមានសមាជិក ៥ រូប ប្រុងប្រៀបធ្វើការសម្រេចដែលត្រូវតែមានការយល់ព្រមដោយសំឡេងភាគច្រើនរបស់ក្រុមប្រឹក្សាភិបាល។ បន្ទាប់មក Facebook តម្រូវឲ្យអនុវត្តតាមសេចក្តីសម្រេចនោះ លើកលែងតែសកម្មភាពនោះអាចរំលោភច្បាប់។
ក្រុមអ្នកតាមដានស្ថានការណ៍ក្នុងប្រទេសឆាដបាននិយាយថា ភាពចលាចលនយោបាយអាចឈានទៅដល់បញ្ហាប្រឈមកាន់តែធ្ងន់ធ្ងរនៅក្នុងប្រទេសដែលស្ថិតនៅភាគកណ្តាលនៃទ្វីបអាហ្រ្វិកមួយនេះ។
ប្រទេសឥណ្ឌាពេលនេះមានអ្នកឆ្លងជំងឺកូវីដ១៩ កើនដល់ជាង២០លាននាក់ហើយ ខណៈដែលការឆ្លងនៃជំងឺដ៏មហន្តរាយក្នុងរលកទី២នេះ កំពុងបន្តហក់ឡើងគ្មានស្រាកស្រាន្ត និងបានធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធសុខាភិបាលរបស់ប្រទេសនេះយ៉ាងធ្ងន់ធ្ងរនោះ។
មន្ត្រីក្នុងទីក្រុងម៉ិកស៊ីកូ ប្រទេសម៉ិកស៊ិក និយាយថា ផ្លូវរថភ្លើងលើអាកាសមួយកន្លែង បានបាក់ធ្លាក់ជាមួយនឹងទូរថភ្លើងចុះក្រោមមកសង្កត់លើផ្លូវថ្នល់ដែលមានចរាចរណ៍យ៉ាងមមាញឹកនិងមនុស្សអ៊ូអរ ដោយបានសម្លាប់មនុស្សប្រមាណ២៣នាក់ និងជាច្រើននាក់ផ្សេងទៀត បានរងរបួស។
តទៅនេះជាវិស័យខ្លះដែលលោក Biden បានធ្វើតាមការសន្យារបស់លោក ក្នុងការទាក់ទងជាថ្មីជាមួយពិភពលោក និងវិស័យខ្លះទៀត ដែលលោកប្រហែលជាមិនកែប្រែ។
The Kachin Independence Army claims it shot down the government helicopter during heavy fighting; there was no immediate comment from the government.
ការធ្វើដំណើរទៅកាន់សហភាពអឺរ៉ុបនៅពេលបច្ចុប្បន្ននេះ មានការកម្រិតបំផុត លើកលែងតែប្រទេសមួយចំនួនតូចដែលមានអត្រាឆ្លងជំងឺកូវីដ១៩ ទាប ដូចជាប្រទេសអូស្ត្រាលី នូវែលសេឡង់ និងកូរ៉េខាងត្បូងជាដើម។
កាលពីថ្ងៃចន្ទម្សិលមិញ លោក Biden បានប្រកាសថា លោកនឹងបង្កើនចំនួនជនភៀសខ្លួនសរុបនៅឆ្នាំនេះរហូតដល់ទៅ ៤ ដង។
លោក Raab បាននិយាយថា ការពិភាក្សាគ្នានេះគឺជា «ឱកាសដើម្បីប្រមូលផ្ដុំរួមគ្នានូវសង្គមប្រជាធិបតេយ្យបើកចំហនានា និងដើម្បីបង្ហាញនូវសាមគ្គីភាពនៅចំពេលដ៏សំខាន់ ដើម្បីដោះស្រាយបញ្ហាប្រឈមរួមនិងការគំរាមកំហែងកើនឡើង»។
កម្លាំងពលកម្មផ្នែកថែទាំអ្នកជំងឺទូទាំងសាកលលោក ចំនួន ២៧ លាននាក់ អាចនឹងត្រូវបានថយចុះពាក់កណ្តាលនៅប៉ុន្មានឆ្នាំខាងមុខ។
With tens of thousands of Immigrants who want to enter the U.S. waiting for their asylum cases to be heard, thousands more still wait to have that chance.
ជនអន្តោប្រវេសន៍រាប់ម៉ឺននាក់ដែលចង់ចូលសហរដ្ឋអាមេរិក កំពុងរង់ចាំតុលាការសម្រេចរឿងក្តីសុំសិទ្ធិជ្រកកោនរបស់ខ្លួន ហើយមនុស្សរាប់ពាន់នាក់ទៀតនៅរង់ចាំឱកាសដាក់ពាក្យដែរ។
កាលពីថ្ងៃចន្ទ ប្រទេសឥណ្ឌាបានរកឃើញការឆ្លងថ្មីចំនួនជាង៣៦៨.០០០ករណី ក្នុងរយៈពេល២៤ម៉ោង ដែលនេះជាចំនួនឆ្លងច្រើនជាង៣សែននាក់ក្នុងមួយថ្ងៃ ក្នុងរយៈពេល១២ថ្ងៃជាប់ៗគ្នា។
កាលពីដើមខែវិច្ឆិកា ឆ្នាំ២០២០ រដ្ឋាភិបាលប្រទេសអេត្យូពី ក្រោមការដឹកនាំរបស់ជ័យលាភីរង្វាន់ណូបែលសន្តិភាព លោកនាយករដ្ឋមន្ត្រី Abiy Ahmed បានបើកប្រតិបត្តិការអនុវត្តច្បាប់ ដើម្បីគ្រប់គ្រងតំបន់ Tigray ឡើងវិញពីកងកម្លាំងរណសិរ្សរំដោះតំបន់ Tigray។
អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Ned Price បានបញ្ជាក់កាលពីថ្ងៃអាទិត្យម្សិលមិញថា៖ «សេចក្ដីរាយការណ៍ដែលថា ការព្រមព្រៀងដោះដូរអ្នកទោសត្រូវបានសម្រេចឡើងនោះ គឺមិនពិតទេ។
Appeals come as Thailand’s turbulent political landscape is rocked once more by a youth-driven protest movement demanding reforms to the entire power structure.
ព័ត៌មានផ្សេងទៀត