អ្នកបោះឆ្នោតប្រមាណ ៧០% បានបោះឆ្នោតច្រើនលើសលុប«បដិសេធ»ការបញ្ចប់អាណត្តិរបស់លោក Newsom ដោយមានជាង ៣០% ប៉ុណ្ណោះ បានបោះឆ្នោត«យល់ព្រម»។ នេះបើយោងតាមតួលេខដែលចេញផ្សាយភ្លាមៗ បន្ទាប់ពីការបោះឆ្នោតបានបិទនៅក្នុងរដ្ឋដ៏ធំមួយនេះ កាលពីយប់ថ្ងៃអង្គារ។
ក្រសួងការពារជាតិជប៉ុនបាននិយាយថា មីស៊ីលទាំងនោះមិនបានចូលក្នុងទឹកដីជប៉ុនទេ ហើយធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុន។
មុនមហាសន្និបាតអ.ស.ប.លើកទី៧៦ចាប់ផ្តើមនៅថ្ងៃអង្គារនៅទីក្រុងញូវយ៉ក រដ្ឋមន្រ្តីរដ្ឋាភិបាលស្រមោលរបស់ប្រទេសមីយ៉ាន់ម៉ានិយាយថា អង្គការសហប្រជាជាតិមាន«កាតព្វកិច្ច»ទទួលស្គាល់អ្វីដែលប្រជាជនចង់បាន។
សកម្មជនទាំង៩នាក់ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារពី៦ខែទៅ១០ខែ។
Talks come following North Korea’s weekend missile launches.
អ្នកជំនាញវ៉ាក់សាំងអន្តរជាតិមួយក្រុម បានចេញមុខប្រឆាំងនឹងការចាក់វ៉ាក់សាំងដូសជំរុញបង្ការជំងឺកូវីដ១៩ដល់ពលរដ្ឋទូទៅដោយថា ជាទស្សនៈមួយដែលប្រឆាំងទៅនឹងកិច្ចប្រឹងប្រែងដែលកំពុងកើនឡើងនៅក្នុងសហរដ្ឋអាមេរិក និងប្រទេសដទៃទៀតក្នុងការប្រយុទ្ធប្រឆាំងនឹងករណីផ្ទុះឡើងថ្មីៗនៃជំងឺកូវីដ១៩។
ក្នុងអំឡុងសវនាការរយៈពេល៥ម៉ោងតាមវីដេអូអ៊ីនធឺណិតជាមួយគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភា កាលពីថ្ងៃចន្ទ លោក Blinken បានការពារយ៉ាងម៉ឺងម៉ាត់ចំពោះការសម្រេចចិត្តរបស់រដ្ឋបាលលោកប្រធានាធិបតី Joe Biden ក្នុងការដកខ្លួនចេញពីប្រទេសអាហ្វហ្គានីស្ថាន បន្ទាប់ពីនៅទីនោះអស់រយ:ពេល២០ឆ្នាំ។
អង្គការសហប្រជាជាតិបន្តវត្តមាននៅក្នុងប្រទេសអាហ្វហ្គានីស្ថានរួមជាមួយអង្គការជំនួយអន្តរជាតិជាច្រើនទៀត។
លោកសាស្ត្រាចារ្យ Chris Whitty ប្រធានផ្នែកវេជ្ជសាស្ត្ររបស់ចក្រភពអង់គ្លេសបានផ្តល់អនុសាសន៍កាលពីថ្ងៃច័ន្ទថា ក្មេងអាយុចន្លោះពី១២ឆ្នាំទៅ១៥ឆ្នាំត្រូវចាក់វ៉ាក់សាំងជំងឺកូវីដ១៩ ដោយលោកនិយាយថា អត្ថប្រយោជន៍គឺបន្ថយការរំខានដល់ការសិក្សារបស់ពួកគេ។
ក្រុមហ៊ុនHuawei ដែលជាក្រុមហ៊ុនយក្សផ្នែកទូរគមនាគមន៍របស់ចិនបាននិយាយថា ខ្លួនចង់បណ្តុះបណ្តាលយុវជនអាហ្វ្រិករហូតដល់ ៣ លាននាក់ដើម្បីអាចឱ្យពួកគេធ្វើការជាមួយនឹងបច្ចេកវិទ្យាឌីជីថលទំនើបៗដូចជា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI។
ការរិះគន់ត្រូវបានប្រកាសជាពិសេសបន្ទាប់ពីទាហានសហរដ្ឋអាមេរិកចំនួន១៣នាក់ បានស្លាប់នៅក្នុងការវាយប្រហារគ្រាប់បែកអត្តឃាតមួយនៅឯចំណតអាកាសយានដ្ឋានក្រុងកាប៊ុលក្នុងរយៈពេលប៉ុន្មានថ្ងៃមុនការបិទបញ្ចប់ការដកកងទ័ពអាមេរិកនោះ។
ការបិទសកម្មភាពសង្គមក្នុងទីក្រុង Auckland នៅក្នុងប្រទេសនូវែលសេឡង់ ត្រូវបានពន្យាពេលរហូតដល់ថ្ងៃទី២១ ខែកញ្ញាខាងមុខនេះ ដោយក្នុងនោះគេបានរកឃើញនូវការឆ្លងថ្មីៗចំនួន៣៣ករណី កាលពីថ្ងៃចន្ទ បន្ទាប់ពីមានរបាយការណ៍នៃការឆ្លង២៣ករណីកាលពីថ្ងៃសៅរ៍ និង២០ករណីកាលពីថ្ងៃអាទិត្យ។
Agreement includes new laws to prevent party defections, limiting prime minister’s term to 10 years, and lowering voting age from 21 to 18.
Her legal team says 76-year-old Suu Kyi appeared ill and complained of being 'drowsy' during pre-hearing meeting in capital Naypyidaw.
អភិបាលរដ្ឋចំនួន១៩របស់គណបក្សសាធារណរដ្ឋ ដែលភាគច្រើនជាអ្នកតែងតែរិះគន់បទបញ្ជារបស់ប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យនោះ បានប្រឆាំងសេចក្តីណែនាំរបស់លោកហើយថា ពួកគេកំពុងពិចារណាប្តឹងតាមផ្លូវច្បាប់។
ការសាកល្បងមីស៊ីលស្វ័យនាំផ្លូវរយៈចម្ងាយឆ្ងាយនេះអាចផ្តល់ឲ្យរដ្ឋាភិបាលក្រុងព្យុងយ៉ាងនូវមធ្យោបាយមួយទៀត ដែលអាចគេចពីប្រព័ន្ធការពារមីស៊ីលរបស់ប្រទេសជិតខាង។
គេមិនច្បាស់ភ្លាមៗថាតើយន្តហោះនេះត្រូវបានចាត់ថ្នាក់ជាជើងយន្តហោះពាណិជ្ជកម្មធម្មតា ឬយន្តហោះពាណិជ្ជកម្មពិសេសនោះទេ។
ការចុចប៊ូតុងដោយមិនបាច់ប៉ះស្ដាប់ទៅហាក់ដូចជាចម្លែក ក៏ប៉ុន្តែបច្ចេកវិទ្យាបញ្ជាក្នុងលំហគឺជាវិធីថ្មីមួយដែលអាចបញ្ជារថយន្ត លេងហ្គេម និងចុចអេក្រង់ដោយមិនបាច់ប៉ះដោយផ្ទាល់បាន។
លោកប្រធានាធិបតី Joe Biden បានចូលរួមពិធីរំឭកខួប២០ឆ្នាំនៃការវាយប្រហារភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ នៅថ្ងៃសៅរ៍ ដោយក្រៀមក្រំនិងមានការស្មឹងស្មាធ នៅពេលដែលលោកទៅមើលកន្លែងទាំងបីដែលបានរងការវាយប្រហារភេរវកម្មដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្ត្រសម័យទំនើបរបស់ស.រ.អ.។
លោកស្រី Emily Horne អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិ បានបញ្ជាក់ថា សហរដ្ឋអាមេរិក នឹងបន្តខិតខំសម្របសម្រួលការធ្វើដំណើររបស់ពលរដ្ឋអាមេរិកាំង និងអ្នកមានសិទ្ធិរស់នៅស្របច្បាប់ និងពលរដ្ឋអាហ្វហ្គានីស្ថានដែលបានធ្វើការឲ្យយើង បានចាកចេញពីប្រទេសអាហ្វហ្គានីស្ថាន»។
ព័ត៌មានផ្សេងទៀត