ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ្រូពេទ្យ​និរទេស​ខ្លួន​ប្រយុទ្ធ​ដើម្បីធ្វើ​​ឱ្យ​ប្រទេស​មីយ៉ាន់ម៉ា​ប្រសើរ​ឡើង


រូបឯកសារ៖ លោក Kyaw Tint Swe រដ្ឋមន្ត្រី​នៃ​ការិយាល័យ​ទីប្រឹក្សា​រដ្ឋ​របស់​មីយ៉ាន់ម៉ា​ថ្លែងសុន្ទរកថា​នៅ​ឯ​សម័យ​ប្រជុំ​ទី៧៤​នៃ​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​នៅឯ​ទីស្នាក់ការ​អង្គការ​សហប្រជាជាតិ​កាលពី​ថ្ងៃសៅរ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០១៩។ (AP Photo/Jeenah Moon)

មុន​មហា​សន្និបាត​អ.ស.ប.​លើកទី​៧៦​ចាប់​ផ្តើម​នៅ​ថ្ងៃ​អង្គារ​នៅ​ទីក្រុង​ញូវយ៉ក​ ​រដ្ឋមន្រ្តី​រដ្ឋាភិបាល​ស្រមោល​របស់​ប្រទេស​មីយ៉ាន់ម៉ា​និយាយ​ថា​ អង្គការ​សហ​ប្រជាជាតិ​មាន​«កាតព្វកិច្ច»​ទទួល​ស្គាល់​អ្វី​ដែល​ប្រជាជន​ចង់​បាន។​

ប្រទេស​មីយ៉ាន់ម៉ា​មាន​ភាព​ច្របូក​ច្របល់​ចាប់តាំង​ពី​រដ្ឋ​ប្រហារ​ដោយ​យោធា​កាលពី​ខែ​កុម្ភៈ​ដែល​បាន​ផ្តួលរលំ​ដ្ឋាភិបាល​ជាប់​ឆ្នោត​តាម​លទ្ធិ​ប្រជា​ធិបតេយ្យ​និង​ការ​បង្រ្កាប​ដោយ​ហិង្សា​ជា​បន្តបន្ទាប់​ទៅ​លើ​បាតុករ​ប្រឆាំង។​

ក្នុង​មហា​សន្និបាត​ប្រចាំឆ្នាំ​ដែល​បញ្ចប់​នៅ​ថ្ងៃទី​៣០​ ខែ​កញ្ញា ​ គណៈ​កម្មាធិការ​សារតាំង​ដែល​មាន​សមាជិក​៩​ប្រទេស​នឹង​ពិភាក្សា​គ្នា​ថា ​តើ​របប​យោធា​ឬ​អ្នកតំណាង​រដ្ឋាភិបាល​ស្រមោល​នឹង​ទទួល​បាន​អាសនៈ​នៅ​អង្គការ​សហប្រជាជាតិ។​

លោក​វេជ្ជបណ្ឌិត​ Sasa ​រដ្ឋមន្ត្រី​ក្រសួង​សហ​ប្រតិបត្តិការ​អន្តរជាតិ​របស់​រដ្ឋាភិបាល​រួបរួម​ជាតិ​មីយ៉ាន់ម៉ា​(NUG)​ ដែល​ជា​រដ្ឋាភិបាល​ស្រមោល​បង្កើត​ឡើង​បន្ទាប់ពីរដ្ឋ​ប្រហារ​ដែល​រួម​មាន​តំណាងរាស្ត្រ​និង​មេដឹកនាំ​ជនជាតិ​ភាគ​តិច​ និយាយ​ថា​ ប្រជាជន​បាន​បង្ហាញ​ឆន្ទៈ​ហើយ។​

ថ្លែង​ពី​ទីតាំង​ដែល​មិនបញ្ចេញ​ឱ្យ​ដឹងលោក​ Sasa ​បាន​ប្រាប់​វីអូអេ​ថា​ «ប្រភព​ដើម​នៃ​ភាព​ស្របច្បាប់​គឺ​ឆន្ទៈ​របស់​ប្រជាជន​មីយ៉ាន់ម៉ា។​ ឆន្ទៈ​របស់​ប្រជាជន​មីយ៉ាន់ម៉ា​បាន​បង្ហាញ​នៅ​ក្នុង​ការ​បោះឆ្នោត​សេរី​និង​យុត្តិធម៌​រួច​ហើយ។ ​កាតព្វកិច្ច​របស់​អង្គការ​សហប្រជាជាតិគឺ​គាំទ្រ​ឆន្ទៈ​ប្រជាជន​មីយ៉ាន់ម៉ា។ ​នេះ​ជា​កាតព្វកិច្ច។​ អង្គការ​សហប្រជាជាតិគួរ​មើល​ភាព​ប្រាកដ​និយម​មិន​មែន​នយោបាយទេ»។ ​លោក​ Sasa​ បាន​និយាយថា​«ទោះជា​មាន​ឬ​គ្មាន​ការ​ទទួល​ស្គាល់​ពី​អង្គការ​សហប្រជាជាតិ យើង​ដឹង​អំពីអ្វី​ដែល​យើង​ត្រូវ​ធ្វើ​ គឺ​បញ្ចប់​របប​យោធា​ដែល​បង្កការ​ភ័យ​ខ្លាច»។​

នៅ​ក្នុង​ការ​បោះឆ្នោត​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ​(NLD)​ ដឹកនាំ​ដោយ​លោកស្រី​អង់សាន ស៊ូជី​បាន​ទទួល​ជ័យ​ជម្នះ​ភ្លូកទឹក​ភ្លូកដី។​ ប៉ុន្តែ​កងកម្លាំង​ប្រដាប់​អាវុធ​បាន​ធ្វើ​ការ​អះអាង​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​ថា​ ការ​បោះឆ្នោត​មាន​ការ​លួច​បន្លំ​ ខណៈ​រដ្ឋ​ប្រហារ​បាន​ផ្ទុះ​ឡើង​នៅ​ឆ្នាំ​នេះ។​ ការ​បះបោរ​ដ៏​ធំមួយ​ដែល​ដឹកនាំ​ដោយ​ចលនា​ស៊ីវិល​មិន​ស្តាប់​បង្គាប់​បាន​ប្រឆាំង​នឹង​រដ្ឋ​ប្រហារ​ ហើយ​មនុស្ស​រាប់ពាន់​នាក់​បាន​ធ្វើ​បាតុកម្ម​នៅ​តាម​ដង​ផ្លូវ។​

ប៉ុន្តែ​មនុស្ស​រាប់​ពាន់​នាក់​ត្រូវ​បាន​សម្លាប់​ និង​ឃុំឃាំង។ ​នេះបើយោង​តាម​សមាគម​ជំនួយ​សម្រាប់​អ្នក​ទោស​នយោបាយ​ដែល​ឃ្លាំមើល​ប្រទេស​មីយ៉ាន់ម៉ា។ ​ប៉ុន្តែ​របប​យោធា​បាន​ជំទាស់​នឹង​តួលេខ​នេះ​ដោយ​និយាយ​ថា​ ចំនួន​អ្នក​ស្លាប់គឺ​តិចជាង​ហ្នឹង។​

កាលពី​ខែ​កក្កដា​អង្គការ​សហ​ប្រជាជាតិ​បាន​ព្រមាន​ថា​ សង្គ្រាម​ស៊ីវិល​អាច​ផ្ទុះ​ឡើង​ ប៉ុន្តែ​លោក​Sasa ​បាន​និយាយ​ថា ស្ថានភាព​បច្ចុប្បន្ន​មិន​គួរត្រូវ​បាន​កំណត់​តាម​វិធី​នេះ​ទេ៕

XS
SM
MD
LG