ក្រុមតាលីបង់ បានចាប់ឃុំខ្លួន វាយតប់ និងបានគំរាមកំហែងអ្នកកាសែតជាច្រើនដែលបានរាយការណ៍អំពីការតវ៉ាប្រឆាំងនៅក្នុងរដ្ឋធានីកាប៊ុល និងស្រុកផ្សេងៗទៀតនៅប្រទេសអាហ្វហ្គានីស្ថាន ហើយបានប្រាប់ក្រុមអ្នកយកព័ត៌មានថា ពួកគេចាំបាច់សុំការអនុញ្ញាត ដើម្បីថតវីដេអូ។
ប្រធានាធិបតីអាមេរិកលោក Joe Biden នៅថ្ងៃព្រហស្បតិ៍ បានប្រកាសផែនការ៦ចំណុចថ្មីប្រឆាំងកំណើនករណីឆ្លង និងស្លាប់ដោយសារវីរុសកូរ៉ូណាបំប្លែងថ្មីប្រភេទដែលតា (Delta) នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ រួមមានតម្រូវការចាក់វ៉ាក់សាំងទូទៅ និងវិធានការផ្សេងទៀត។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នឹងផ្សព្វផ្សាយយុទ្ធសាស្ត្រថ្មីមួយប្រយុទ្ធប្រឆាំងនឹងកំណើនយ៉ាងខ្លាំងនូវជំងឺកូវីដ១៩ នៅទូទាំងប្រទេស ក្នុងសុន្ទរកថាដ៏សំខាន់មួយនៅសេតវិមាននៅរសៀលថ្ងៃព្រហស្បតិ៍នេះ។
ទីភ្នាក់ងារស្ត្រីអង្គការសហប្រជាជាតិ បានសម្តែងការខកចិត្តយ៉ាងខ្លាំងនៅថ្ងៃពុធចំពោះអវត្តមានស្ត្រីនៅក្នុងរដ្ឋាភិបាលអន្តរកាលថ្មីរបស់តាលីបង់នៅប្រទេសអាហ្វហ្គានីស្ថាន។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken កាលពីថ្ងៃពុធបានជំរុញឲ្យក្រុមតាលីបង់អនុញ្ញាតឲ្យយន្តហោះឈ្នួលដឹកអ្នកដំណើរចេញពីប្រទេសអាហ្វហ្គានីស្ថាន នៅពេលដែលមានសេចក្តីរាយការណ៍ថា យន្តហោះដែលដឹកពលរដ្ឋអាមេរិកាំងនិងជនជាតិអាហ្វហ្គានីស្ថានដែលងាយរងគ្រោះទាំងនោះ។
ចុងចោទ៦នាក់ ត្រូវរងការចោទប្រកាន់ក្នុងការកាត់ទោសកំបាំងមុខមួយ។ សេចក្តីរាយការណ៍បានបញ្ជាក់ថា ចុងចោទ៥នាក់ក្នុងចំណោម៦នាក់ ត្រូវបានសន្និដ្ឋានថាបានស្លាប់នៅក្នុងប្រទេសអ៊ីរ៉ាក់ឬស៊ីរី។
សមាជិក៤នាក់នៃក្រុម ដែលរៀបចំពិធីរំឭកខួបប្រចាំឆ្នាំនៃការបង្ក្រាបនៅទីលាន Tiananmen ឆ្នាំ១៩៨៩ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃពុធ បន្ទាប់ពីបដិសេធមិនសហការក្នុងការស៊ើបអង្កេតរបស់ប៉ូលិសចំពោះសកម្មភាពរបស់ក្រុមខ្លួន។
ក្រុមតាលីបង់កាលពីថ្ងៃអង្គារ បានប្រកាសរដ្ឋាភិបាលឥស្លាមអន្តរកាលក្នុងប្រទេសអាហ្វហ្គានីស្ថាន ដឹកនាំដោយ លោក Mullah Hasan Akhund សហការីដ៏ជិតស្និទ្ធរបស់ស្ថានិកចលនាឥស្លាម លោក Mullah Omar ដែលស្លាប់ទៅហើយ។
២០ ឆ្នាំក្រោយមក បន្ទាប់ពីព្រឹត្តិការណ៍វាយប្រហារភេរវកម្មថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០០១ លើសហរដ្ឋអាមេរិក មន្ទីរឃុំឃាំងយោធា Guantanamo Bay របស់សហរដ្ឋអាមេរិក នៅពេលឥឡូវនេះ មានអ្នកជាប់ឃុំតិចជាង ៤០នាក់។
ការទូតបែប«ចចកចម្បាំង»របស់ប្រទេសចិនបានបង្ហាញឲ្យឃើញថា ប្រទេសចិនជាមហាអំណាចដ៏គឃ្លើនដែលកំពុងមានឥទ្ធិពលកើនឡើងខ្លាំង។
ក្រុមអ្នកតស៊ូមតិការពារសិទ្ធិមនុស្ស បានថ្លែងក្នុងកិច្ចប្រជុំថ្នាក់ជាតិមួយស្តីអំពីសុវត្ថិភាពរបស់ស្រ្តីក្នុងប្រទេសអូស្ត្រាលីថា រដ្ឋាភិបាលអូស្ត្រាលីត្រូវប្រញាប់រិះរកវិធីសាស្រ្តដើម្បីកាត់បន្ថយអំពើហិង្សាក្នុងគ្រួសារ នាអំឡុងពេលវិបត្តិរោគរាតត្បាតកូវីដ១៩។
ប្រទេសផ្សេងៗទៀតរួមមានប្រទេសចិន វ៉េណេស៊ុយអេឡា និងអេមីរ៉ាតអារ៉ាប់រួមបានប្រកាសថាពួកគេនឹងចាក់វ៉ាក់សំាងដល់កុមារប៉ុន្តែគុយបាជាប្រទេសដែលបានធ្វើរឿងនេះដំបូងគេបំផុត។
ក្រុមតាលីបង់នៃប្រទេសអាហ្វហ្គានីស្ថានបានថ្លែងកាលពីចន្ទថា ពួកគេបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការសន្តិសុខទ្វេភាគីជាមួយប្រទេសប៉ាគីស្ថាន រួមទាំងវិធានការចាំបាច់នៅច្រកព្រំដែនរវាងប្រទេសទាំងពីរដើម្បីទប់ស្កាត់ចលនាភេរវករចូលក្នុងប្រទេសប៉ាគីស្ថាន។
សមាគមជំនួយសម្រាប់អ្នកទោសនយោបាយដែលមានមូលដ្ឋាននៅប្រទេសថៃបានឲ្យដឹងថា នៅក្នុងការបង្រ្កាបបាតុករដឹកនាំដោយចលនាស៊ីវិល(CDM)ប្រឆាំងរដ្ឋប្រហារនោះមនុស្សជាង១.០០០នាក់បានស្លាប់និងរាប់ពាន់នាក់ទៀតត្រូវឃុំខ្លួន។
មន្រ្តីក្រសួងការបរទេសអាមេរិកម្នាក់បាននិយាយកាលពីថ្ងៃច័ន្ទថាជនជាតិអាមេរិកចំនួន៤នាក់ទៀតបានចាកចេញពីអាហ្វហ្គានីស្ថានដោយសុវត្ថិភាពតាមផ្លូវគោកដោយមានការយល់ព្រមពីក្រុមតាលីបង់។
ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ UNHCR បានព្រមានថា ពលរដ្ឋអាហ្វហ្គានីស្ថានរហូតដល់កន្លះលាននាក់ អាចរត់គេចខ្លួនចេញពីប្រទេសរបស់គេ នៅត្រឹមដំណាច់ឆ្នាំ២០២១នេះ។
លោក Ron Klain ថ្លែងថា «យើងនឹងរកវិធីយកពួកគេចេញ បើពួកគេចង់ចាកចេញ» ទំនងជាតាមរយៈការបន្តជើងយន្តហោះទៅកាន់ប្រទេសកាតា។ លើសពីនេះ លោកថា ស.រ.អ. នឹងបន្តព្យាយាមជួយជនជាតិអាហ្វហ្គានីស្ថានដែលបានជួយកងទ័ពអាមេរិកជាច្រើនឆ្នាំ ដើម្បីចេញពីប្រទេស និងចេញពីជីវិតក្រោមការគ្រប់គ្រងរបស់តាលីបង់។
សមាជិកយោធាហ្គីណេ បានធ្វើរដ្ឋប្រហារកាលពីថ្ងៃអាទិត្យដោយប្រកាសតាមទូរទស្សន៍ជាតិថា ពួកគេបានចាប់ខ្លួនលោកប្រធានាធិបតី Alpha Conde រំលាយរដ្ឋធម្មនុញ្ញ និងបិទព្រំដែនគោក និងអាកាស។
ប្រទេសអូស្ត្រាលី បានកត់ត្រាចំនួនមនុស្សស្លាប់ថ្មី៣នាក់ដោយសារជំងឺកូវីដ១៩នៅរដ្ឋ New South Wales ដែលមានប្រជាពលរដ្ឋរស់នៅច្រើនបំផុត និងមាន១៥០០ករណីថ្មីនៃការឆ្លងវីរុសកូរ៉ូណា កាលពីថ្ងៃអាទិត្យ។
ស្ត្រីដែលបម្រើក្នុងជួរកងទ័ពអាហ្វហ្គានីស្ថាននិយាយថា ពួកគេព្រួយបារម្ភអំពីសុវត្ថិភាព និងអនាគតរបស់ពួកគេក្រោមការគ្រប់គ្រងរបស់ក្រុមតាលីបង់។ អ្នកស្រី Yalda Baktash រាយការណ៍លម្អិតអំពីរឿងនេះពីរដ្ឋធានីវ៉ាស៊ីនតោន ហើយអ្នកនាង ទែន សុខស្រីនិត ប្រែសម្រួល៕
ព័ត៌មានផ្សេងទៀត