ការបន្ធូរបន្ថយការដាក់ទណ្ឌកម្មលើប្រទេសគុយបា គឺការបង្កើនដំណើរការផ្តល់ទិដ្ឋាការដល់ពលរដ្ឋគុយបាដែលត្រូវផ្តល់ដោយស្ថានកុងស៊ុលសហរដ្ឋអាមេរិកក្នុងរដ្ឋធានីឡាហាវ៉ាននៃប្រទេសគុយបា ក៏ប៉ុន្តែទិដ្ឋាការភាគច្រើននៅតែត្រូវបានចេញដោយស្ថានទូតសហរដ្ឋអាមេរិកនៅក្នុងប្រទេសហ្គីយ៉ានដដែល។
ភាគីទាំងពីរ នឹងប្រកាសពី «ប្រព័ន្ធព្រមានមុនដំបូង» សម្រាប់ការបង្អាក់ការផ្គត់ផ្គង់បន្ទះអេឡិកត្រូនិកSemiconductor ដោយសង្ឃឹមថា នឹងបញ្ចៀសការប្រកួតប្រជែងដ៏ខ្លាំងរវាងមហាអំណាចលោកខាងលិចសម្រាប់សមាសភាពបច្ចេកវិទ្យាសំខាន់ៗ។
ក្នុងសង្គ្រាមដែលមានរយៈពេល១១សប្តាហ៍កន្លងទៅរបស់ខ្លួននោះ កងទ័ពរុស្ស៊ីបានរងការ ចោទប្រកាន់ពីការប្រព្រឹត្តអំពើព្រៃផ្សៃ រួមទាំងការសម្លាប់ជនស៊ីវិលដែលគ្មានអាវុធ ការធ្វើទារុណកម្មនិងការចាប់រំលោភជាដើម។
ក្រុមប្រទេសដែលមានឧស្សាហកម្មជឿនលឿនG-7បានការឯកភាពគ្នាជាធ្លុងមួយក្នុងការ គាំទ្រប្រទេសអ៊ុយក្រែនរហូតដល់ប្រទេសនេះទទួលបានជោគជ័យលើប្រទេសរុស្ស៊ី។
ប៉ូលិសស្រីលង្កានិយាយថា មនុស្សចំនួន៨នាក់បានស្លាប់ចាប់តាំងពីថ្ងៃចន្ទមក ខណៈដែលក្រុមអ្នកប្រឆាំងតវ៉ាមានការខឹងសម្បាវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរដែលកំពុងកើតឡើងនៅក្នុងប្រទេសនេះ។
មេដឹកនាំសភាអាមេរិកបានសម្រេចនូវកិច្ចព្រមព្រៀងមួយកាលពីថ្ងៃចន្ទដើម្បីអនុម័តកញ្ចប់ថវិកាដែលមានចំនួនប្រមាណ៦,៨ពាន់លានដុល្លារលើសពីចំនួន៣៣ពាន់លានដុលា្លរដែលបានស្នើក្នុងពេលកន្លងទៅដោយសេតវិមាន។
ដោយការរាប់សន្លឹកឆ្នោតជិតរួចរាល់ហើយនោះ លោក Ferdinand "Bongbong" Marcos ទទួលបានសំឡេងគាំទ្រជាង៥៦ភាគរយនៃចំនួនសន្លឹកឆ្នោតសរុប។
ចាប់ពីថ្ងៃព្រហស្បតិ៍នេះទៅ លោកBidenនឹងជួបជាមួយមេដឹកនាំនៃប្រជាជាតិអាស៊ីអាគ្នេយ៍ឬអាស៊ាន នៅក្នុងកិច្ចប្រជុំកំពូលរយៈពេល២ថ្ងៃនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
សារព័ត៌មាន The New York Times បានរាយការណ៍ កាលពីល្ងាចថ្ងៃពុធថា ព័ត៌មានស៊ើបការណ៍សម្ងាត់ដែលសហរដ្ឋអាមេរិកផ្តល់ឱ្យ បានជួយកងកម្លាំងអ៊ុយក្រែន ដើម្បីកំណត់គោលដៅនិងសម្លាប់ឧត្តមសេនីយ៍យោធារុស្ស៊ីមួយចំនួន ចាប់តាំងពីការចូលឈ្លានពានរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែនមក។
នាយករដ្ឋមន្ត្រីអូស្ត្រាលីបានជំរុញឱ្យមានការឆ្លើយតបដោយស្ងប់ស្ងៀមនៅថ្ងៃព្រហស្បតិ៍ បន្ទាប់ពីមេដឹកនាំនៃប្រទេស Solomon Islands បានលើកឡើងពីការគំរាមកំហែងពីការឈ្លានពានហើយបាននិយាយថា ប្រទេសរបស់លោកកំពុងត្រូវបានគេចាត់ទុកដូចជាកូនក្មេងកំពុងកាន់អាវុធគ្រវីលេង។
ឥណ្ឌាដែលនាំចូលបរិក្ខារយោធាចូលពីរុស្ស៊ីនោះបានដើរខ្សែបន្ទាត់ការទូតដ៏ប្រុងប្រយ័ត្នមួយជាមួយប្រទេសលោកខាងលិចនិងរដ្ឋាភិបាលក្រុងមូស្គូ ដោយបានបដិសេធមិនធ្វើការថ្កោលទោសឬបោះឆ្នោតប្រឆាំងនឹងរុស្ស៊ីនៅអង្គការសហប្រជាជាតិពាក់ព័ន្ធការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។
រដ្ឋាភិបាលក្រុងមូស្គូបានផ្តោតលើការវាយប្រហារថ្មីៗរបស់ខ្លួនទៅលើតំបន់ភាគខាងកើតនិងខាងត្បូងអ៊ុយក្រែន នៅក្នុងសង្គ្រាមរបស់ខ្លួនដែលបានចូលក្នុងខែទី៣ហើយនោះ។
ការដាក់បម្រាមការនាំចូលជីកសិកម្មពីបរទេសបានធ្វើឲ្យប៉ះពាល់ដល់ផលដំណាំរបស់ពួកគេ ក៏ដូចជាប៉ះពាល់ដល់ការគាំទ្ររបស់ពួគេទៅលើគណបក្សនយោបាយដែលធ្លាប់តែមានអំណាច និងការពេញនិយមពីប្រជាពលរដ្ឋស្រីលង្កាក្នុងពេលកន្លងទៅ។
ក្រុមហ៊ុនថាពលដ៏ធំរបស់ជប៉ុន ENEOS បាននិយាយនៅថ្ងៃចន្ទថា ខ្លួននឹងដកគម្រោងវិនិយោគឧស្ម័នចេញពីមីយ៉ាន់ម៉ាដែលគ្រប់គ្រងដោយក្រុមយោធាដែលបានធ្វើរដ្ឋប្រហារនោះ។ ការប្រកាសនេះ ត្រូវបានធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីដៃគូថៃនិងម៉ាឡេស៊ីរបស់ខ្លួន ក៏បានប្រកាសចាកចេញពីប្រទេសនេះផងដែរ។
ឥណ្ឌាដែលទិញគ្រឿងបរិក្ខារយោធាពីប្រទេសរុស្ស៊ីនោះបានដើរលើខ្សែបន្ទាត់ការទូតដ៏ប្រុងប្រយ័ត្នមួយជាមួយប្រទេសលោកខាងលិចនិងរដ្ឋាភិបាលក្រុងមូស្គូដោយគ្រាន់តែអំពាវនាវឱ្យបញ្ចប់នូវអរិភាពជាបន្ទាន់នៅក្នុងប្រទេសអ៊ុយក្រែនតែប៉ុណ្ណោះ។
អាជ្ញាធរទីក្រុងប៉េកាំងនៅថ្ងៃអង្គារនេះបានបើកយុទ្ធនាការធ្វើតេស្តរកអ្នកឆ្លងជំងឺកូវីដ១៩ ដល់ពលរដ្ឋរបស់ខ្លួនជិត២១លាននាក់ក្នុងទីក្រុងនេះ ខណៈដែលក្តីបារម្ភកំពុងកើនឡើងដែលថា រដ្ឋធានីរបស់ចិននេះអាចនឹងត្រូវបានបិទសកម្មភាពសង្គមដ៏តឹងរឹងដូចទីក្រុងសៀងហៃដែរ។
ការចំណាយខាងយោធានៅលើពិភពលោកបានកើនឡើងជាថ្មីម្តងទៀតនៅក្នុងឆ្នាំ២០២១កន្លងទៅ ស្របពេលដែលប្រទេសរុស្ស៊ីបានបង្កើនសកម្មភាពយោធារបស់ខ្លួនមុនការចូលឈ្លានពានប្រទេសអ៊ុយក្រែន។
ក្រសួងការពារជាតិសហរដ្ឋអាមេរិក បានបញ្ជាក់ថា អ៊ុយក្រែនកាលពីពេលថ្មីៗនេះ បានទទួលយន្តហោះចម្បាំងនិងគ្រឿងបម្លាស់ដើម្បីពង្រឹងកងទ័ពអាកាសរបស់ខ្លួន។
ស.រ.អ.កាលពីថ្ងៃចន្ទម្សិលមិញ បានសម្តែងនូវការភ្ញាក់ផ្អើលអំពីកិច្ចព្រមព្រៀងសន្តិសុខដ៏មានសក្តានុពលមួយរវាងប្រទេសចិននិងដែនកោះ Solomon ខណៈពេលដែលមន្ត្រីជាន់ខ្ពស់អាមេរិក បានធ្វើដំណើរទៅកាន់ប្រទេសដែនកោះក្នុងតំបន់ប៉ាស៊ីហ្វិកខាងត្បូងមួយនេះដើម្បីទប់នឹងការពង្រីកឥទ្ធិពលរបស់ចិន។
ក្នុងរយៈពេល៤ថ្ងៃចុងក្រោយនេះ ដែលជារយៈពេលនៃពិធីចូលឆ្នាំខ្មែរ ក្រសួងទេសចរណ៍បានកត់ត្រាការធ្វើដំណើរកម្សាន្តរបស់ប្រជាជនជាង៥លាននាក់ ដែលជាចំនួនមួយហួសការរំពឹងទុករបស់ក្រសួង។
ព័ត៌មានផ្សេងទៀត