ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រុស្ស៊ី​ចោទ​អាមេរិក​ថា​បង្ក «អស្ថិរភាព» ទាក់ទិន​នឹង​គម្រោង​ទស្សនកិច្ច​របស់​ប្រធាន​រដ្ឋសភា​អាមេរិក​ទៅ​តៃវ៉ាន់


កាសែត​មួយ​ច្បាប់​ចុះផ្សាយ​លើ​ទំព័រ​មុខ​អំពី​​ទស្សនកិច្ច​របស់​ប្រធានរដ្ឋសភា​សហរដ្ឋ​អាមេរិក​ អ្នកស្រី Nancy Pelosi ទៅ​កាន់​កោះ​តៃវ៉ាន់។
កាសែត​មួយ​ច្បាប់​ចុះផ្សាយ​លើ​ទំព័រ​មុខ​អំពី​​ទស្សនកិច្ច​របស់​ប្រធានរដ្ឋសភា​សហរដ្ឋ​អាមេរិក​ អ្នកស្រី Nancy Pelosi ទៅ​កាន់​កោះ​តៃវ៉ាន់។

នៅ​ថ្ងៃ​អង្គារ​នេះ ក្រសួង​ការបរទេស​រុស្ស៊ី​បាន​ចោទ​ប្រកាន់​សហរដ្ឋ​អាមេរិក​ថា​បាន​ធ្វើ​ឱ្យ​ពិភពលោក​មាន​អស្ថិរភាព បន្ទាប់ពី​គម្រោង​ធ្វើ​ទស្សនកិច្ច​របស់​ប្រធាន​រដ្ឋសភា​អាមេរិក​អ្នកស្រី Nancy Pelosi ទៅ​កាន់​កោះ​តៃវ៉ាន់​បាន​ធ្វើ​ឱ្យ​ប្រទេស​ចិន​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​រុស្ស៊ី​ខឹង​សម្បារ​មក។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​រុស្ស៊ី​អ្នកស្រី Maria Zakharova បាន​បញ្ជាក់​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​តាម​អនឡាញ​ថា៖ «រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​កំពុង​បង្ក​ឱ្យ​ពិភពលោក​មាន​អស្ថិរភាព»។

ដោយ​ប្រឈម​នឹង​ការ​ដាក់​ទណ្ឌកម្ម​មិន​ដែល​មាន​ពី​មុន​មក​និង​ការ​ស្ថិត​ក្នុង​ភាព​ឯកោ​ពី​សហគមន៍​អន្តរជាតិ​ទាក់ទិន​នឹង​យុទ្ធនាការ​យោធា​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន ប្រទេស​រុស្ស៊ី​បាន​ស្វះស្វែង​ភ្ជាប់​ទំនាក់ទំនង​ឱ្យ​កាន់តែ​ជិតស្និទ្ធ​ជាង​មុន​ជាមួយ​នឹង​ចិន និង​បាន​បង្ហាញ​សាមគ្គីភាព​ជាមួយ​នឹង​ចិន​ពាក់ព័ន្ធ​នឹង​រឿង​តៃវ៉ាន់។

ប្រទេស​ចិន​ចាត់ទុក​តៃវ៉ាន់​ជា​ដែនដី​របស់​ខ្លួន និង​បាន​បង្ហាញ​តាម​រយៈ​ការ​ព្រមាន​ម្ដង​ហើយ​ម្ដង​ទៀត​ថា ខ្លួន​នឹង​ចាត់ទុក​ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី Pelosi ទៅ​កាន់​កោះ​តៃវ៉ាន់​ថា​ជា​ការ​បង្ក​ហេតុ​ធ្ងន់ធ្ងរ។

ជា​រឿយៗ មន្ត្រី​សហរដ្ឋ​អាមេរិក​បាន​ធ្វើ​ទស្សនកិច្ច​មិន​សម្ញែង​ឱ្យ​ឃើញ​ទៅ​កាន់​កោះ​តៃវ៉ាន់​ដើម្បី​បង្ហាញ​ការ​គាំទ្រ ប៉ុន្តែ​ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី Pelosi លើក​នេះ​នឹង​ក្លាយជា​ដំណើរ​ទស្សនកិច្ច​ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ជាង​ដំណើរ​ទស្សនកិច្ច​ណាៗ​ទាំង​អស់​របស់​មន្ត្រី​អាមេរិក​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ថ្មីៗ​នេះ៕

XS
SM
MD
LG