ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​យោធា​​មីយ៉ាន់ម៉ា​ កាត់ទោស​លោក​ស្រី Suu Kyi ឱ្យ​ជាប់​ពន្ធនាគារ​៣​ឆ្នាំ​ពី​បទ​បន្លំ​ការបោះឆ្នោត​


រូប​ឯកសារ៖ នៅ​ក្នុង​រូបថត​​ថត​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ​ឆ្នាំ​២០២១ នេះ បាតុករ​កាន់​បដា​រូប​លោកស្រី Aung San Suu Kyi ដើម្បី​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា នៅ​ក្នុង​ទី​ក្រុង​រ៉ង់ហ្គូន​ប្រទេស​មីយ៉ាន់ម៉ា។
រូប​ឯកសារ៖ នៅ​ក្នុង​រូបថត​​ថត​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ​ឆ្នាំ​២០២១ នេះ បាតុករ​កាន់​បដា​រូប​លោកស្រី Aung San Suu Kyi ដើម្បី​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា នៅ​ក្នុង​ទី​ក្រុង​រ៉ង់ហ្គូន​ប្រទេស​មីយ៉ាន់ម៉ា។

តុលាការយោធា​មួយ​នៅក្នុង​ប្រទេសមីយ៉ាន់ម៉ា​ បាន​កាត់​ទោសមេដឹកនាំ​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​អំណាច​ គឺ​លោកស្រី Aung San Suu Kyi ឱ្យ​ជាប់​ពន្ធនាគារ​ចំនួន​៣​ឆ្នាំ​ ពី​បទ​បន្លំ​ការបោះឆ្នោតក្នុង​ឆ្នាំ២០២០​ ដែល​គណបក្ស​របស់​លោកស្រីបានឈ្នះ​យ៉ាង​ភ្លូកទឹក​ភ្លូកដី​នោះ។​ នេះ​បើ​តាមការ​ឱ្យ​ដឹង​របស់​ប្រភពមួយ​ នៅ​ថ្ងៃ​សុក្រ​នេះ ហើយ​ដែល​ត្រូវ​បាន​ចេញ​ផ្សាយដោយ​ទី​ភ្នាក់ងារ​ព័ត៌មាន AFP។

​ប្រភព​ដដែលនេះ​បាន​ឱ្យ​ដឹង​ទៀត​ថា​ លោក​ស្រី ​Suu Kyi ​ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ចំនួន​៣​ឆ្នាំ​ ដោយ​បង្ខំ​ឱ្យ​ធ្វើ​ការ​ជា​ទម្ងន់។​ ប្រភព​នេះ​បន្ថែម​ទៀត​ថា​ លោក​ស្រី ​Suu Kyi ដែល​មាន​វ័យ​៧៧​ឆ្នាំ​ ហាក់​ដូច​ជា​មាន​សុខភាព​ល្អជា​ធម្មតា។​

លោកស្រី​ Suu Kyi ដែល​បាន​ជាប់ឃុំ​ចាប់​តាំង​ពីការ​ផ្តួល​រំលំ​ដោយ​របប​យោធា​តាំង​ពី​ឆ្នាំ​មុន​មក ត្រូវ​បាន​តុលាការ​យោធា​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​កាត់​ទោសពី​បទ​ពុករលួយ​ និង​បទ​ចោទ​ប្រកាន់​ផ្សេងៗមួយ​ចំនួន​ទៀត ហើយ​ដាក់ទោស​ឱ្យ​លោកស្រី ជាប់​ពន្ធនាគារ​ចំនួន​១៧​ឆ្នាំ។
មាន​មនុស្ស​ប្រមាណ​ជាង​២.២០០​នាក់​ ត្រូវ​បាន​សម្លាប់ និង​ជាង​១៥.០០០​នាក់​ ត្រូវ​បាន​ចាប់ខ្លួន​ នៅ​ក្នុង​ការ​បង្ក្រាបរបស់​ក្រុម​យោធាទៅ​លើ​អ្នក​ប្រឆាំង​តវ៉ានៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ ចាប់តាំង​ពី​ក្រុម​យោធា​ដណ្ដើម​អំណាច​មក។​ នេះ​បើ​តាមការឱ្យ​ដឹង​របស់​ក្រុមអ្នក​តាមដាន​ក្នុង​ស្រុក​មួយ៕

XS
SM
MD
LG