ជនចំណាកស្រុកជាង៣០០នាក់ដែលសង្ស័យថាមកពីប្រទេសស្រីលង្កាត្រូវបានជួយសង្គ្រោះក្នុងសមុទ្រនៃប្រទេសវៀតណាម បន្ទាប់ពីទូករបស់គេចាប់ផ្តើមលិច។
គណបក្សប្រជាធិបតេយ្យរបស់លោក Biden កំពុងប្រឈមនឹងការប្រឹងប្រែងយ៉ាងលំបាកដើម្បីធ្វើយ៉ាងណាឱ្យបាននៅបន្តគ្រប់គ្រងសភា ចំណែកឯគណបក្សសាធារណរដ្ឋរបស់លោក Trump វិញ បានធ្វើយុទ្ធនាការខ្លាំងក្លាលើបញ្ហាចម្បងៗនានាដូចជាបញ្ហាអតិផរណានិងបញ្ហាឧក្រិដ្ឋកម្មជាដើម។
សន្និសីទលើកទី ២៧ របស់អ.ស.ប. (COP27) នេះ បានធ្វើឡើងនៅចំពេលដែលបណ្ដាប្រទេសនានានៅលើពិភពលោកកំពុងប្រឈមនឹងគ្រោះមហន្តរាយធម្មជាតិខ្លាំងក្លាកើនឡើងដែលបានធ្វើឱ្យមនុស្សរាប់ពាន់នាក់បាត់បង់ជីវិតគ្រាន់តែនៅក្នុងឆ្នាំនេះ និងធ្វើឱ្យខាតបង់ថវិកាអស់រាប់ពាន់លានដុល្លារ។
រដ្ឋាភិបាលតួកគីក្នុងពេលកន្លងមកបានចោទប្រកាន់ប្រទេសហ្វាំងឡង់និងស៊ុយអែត ថាបានផ្តល់ជម្រកសុវត្ថិភាពដល់ក្រុមសកម្មប្រយុទ្ធKurdsខុសច្បាប់ដែលខ្លួនចាត់ទុកថាជាក្រុមភេរវកម្ម។
ក្រសួងការពារជាតិអ៊ីស្រាអែលបានបញ្ជាក់កាលពីព្រឹកថ្ងៃព្រហស្បតិ៍ម្សិលមិញថា គ្រាប់រ៉ុក្កែតមួយគ្រាប់ត្រូវបានបាញ់ស្ទាក់ជាប់ ហើយគ្រាប់រ៉ុក្កែត៣គ្រាប់ទៀត«បានផ្ទុះនៅខាងក្នុងតំបន់ Gaza Strip»។
នៅក្នុងការបោះឆ្នោតពាក់កណ្ដាលអាណត្តិប្រធានាធិបតីសហរដ្ឋអាមេរិកលើកនេះ ការស្ទង់មតិនានាបានបង្ហាញថា អ្នកបោះឆ្នោតមានចំណាប់អារម្មណ៍លើបញ្ហាសំខាន់ៗមួយចំនួនដូចជាបញ្ហាសេដ្ឋកិច្ច ឧក្រិដ្ឋកម្ម លទ្ធិប្រជាធិបតេយ្យ អន្តោប្រវេសន៍ សិទ្ធិរំលូតកូន និងបញ្ហាផ្សេងៗទៀត។
Two former chief editors of a now-shuttered media outlet in Hong Kong went on trial Monday for publishing 'seditious' content, the latest prosecution of journalists in the business hub
Authorities said more than 150 people were on the suspension bridge over the Machhu River in the town of Morbi at the time of the collapse
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Ned Price បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា លោក Blinken «បានលើកឡើងអំពីសង្គ្រាមរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន និងអំពីការគំរាមកំហែងដែលសង្គ្រាមនេះបង្កឡើងចំពោះសន្តិសុខនិងស្ថិរភាពសេដ្ឋកិច្ចនៅលើពិភពលោក»។
លោក ប្រាក់ សុខុន បានបញ្ជាក់នៅក្រោយការប្រជុំបន្ទាន់របស់បណ្ដារដ្ឋមន្ត្រីការបរទេសអាស៊ាននៅក្នុងទីក្រុងហ្សាការតានៅថ្ងៃព្រហស្បតិ៍នេះថា៖ «អាស៊ានមិនត្រូវបាក់ទឹកចិត្ត ប៉ុន្តែត្រូវតែមានការតាំងចិត្តកាន់តែខ្លាំងថែមទៀតដើម្បីជួយមីយ៉ាន់ម៉ានៅក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធីមួយ»។
មេដឹកនាំទាំងពីរក៏បានបញ្ជាក់ឡើងវិញផងដែរអំពី «ទំនាក់ទំនងពិសេស» ដែលមានរួចជាស្រេចរវាងសហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេស និងបាននិយាយថា ពួកគេនឹងធ្វើការជាមួយគ្នាដើម្បីធ្វើឱ្យមានភាពប្រសើរឡើងនូវសន្តិសុខនិងវិបុលភាពនៅលើពិភពលោក។
ប្រធានាធិបតីតៃវ៉ាន់អ្នកស្រី Tsai Ing-wen បាននិយាយនៅថ្ងៃអង្គារនេះថា ការគំរាមកំហែងដែលបង្កឡើងដោយរបបអាជ្ញាធិបតេយ្យគឺជា«ការដាស់ស្មារតីសម្រាប់អ្នកប្រជាធិបតេយ្យនានានៅលើពិភពលោក»។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
នេះជាសម្តីរបស់ក្រុមការពារសិទ្ធិមនុស្សទៅកាន់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres នៅថ្ងៃសុក្រនេះ ខណៈដែលលោកបានចាប់ផ្តើមទស្សនកិច្ចទៅកាន់ទីក្រុងហាណូយ នៃប្រទេសវៀតណាម។
ចោរជំនាញខាងគាស់ទ្វារផ្ទះម្នាក់នៅក្នុងប្រទេសបង់ក្លាដែស បានបញ្ចប់អាជីពរបស់ខ្លួន នៅពេលដែលចោរនេះ បានទូរសព្ទហៅប៉ូលិស ហើយរាយកាណ៍ប្រាប់ពីបទល្មើសរបស់ខ្លួន នៅពេលដែលក្រុមមនុស្សដែលខឹងសម្បាបានចាប់ចោររូបនោះ ក្នុងពេលកំពុងធ្វើសកម្មភាពចូលគាស់ហាងមួយ។
នៅថ្ងៃពុធនេះ លោក កឹម សុខាបានស្នើសុំឱ្យមានការប្រកាសសាលក្រមឱ្យបានឆាប់លើសវនាការកាត់ក្តីរូបលោក បន្ទាប់ពីតុលាការក្រុងភ្នំពេញបានប្រកាសបិទបញ្ចប់សវនាការសួរដេញដោលលើអង្គហេតុគ្រប់បែបយ៉ាងទាក់ទងនឹងសំណុំរឿងរបស់លោក។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
សហភាពអឺរ៉ុបបានបង្កើនការគាំទ្រផ្នែកយោធារបស់ខ្លួនសម្រាប់ប្រទេសអ៊ុយក្រែនកាលពីថ្ងៃចន្ទ ដោយបានចាប់ផ្តើមបេសកកម្មបណ្តុះបណ្តាលទាហានអ៊ុយក្រែនចំនួន ១៥.០០០ នាក់ និងផ្តល់ថវិកាចំនួន ៥០០ លានអឺរ៉ូបន្ថែមទៀតសម្រាប់សព្វាវុធ។
កាលពីថ្ងៃអាទិត្យ ប្រធានាធិបតីចិនលោក Xi Jinping បានសន្យានៅក្នុងសុន្ទរកថានៃការចាប់ផ្ដើមសមាជគណបក្សកុម្មុយនីស្តចិនលើកទី ២០ នៅក្នុងទីក្រុងប៉េកាំងថា ប្រទេសចិននឹង «មិនលះបង់ចោលជាដាច់ខាតនូវការប្រើប្រាស់កម្លាំង» ទាក់ទិននឹងរឿងកោះតៃវ៉ាន់។
នៅក្នុងសមាជគណបក្សកុម្មុយនីស្តចិនលើកទី ២០ ដែលបានចាប់ផ្ដើមធ្វើឡើងកាលពីថ្ងៃអាទិត្យនៅក្នុងទីក្រុងប៉េកាំង ប្រធានាធិបតីចិនលោក Xi Jinping បានសរសើរការលេចឡើងរបស់ប្រទេសចិនជាមហាអំណាចពិភពលោក និងបានទាមទារឱ្យមានការឯកភាពគ្នានៅជុំវិញការដឹកនាំរបស់លោក។
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba បាននិយាយនៅថ្ងៃព្រហស្បតិ៍ម្សិលមិញថា ប្រទេសក្នុងទ្វីបអាហ្រ្វិកនិងប្រទេសអ៊ុយក្រែនកំពុងមានស្ថានភាពដូចគ្នាដោយចោទរដ្ឋាភិបាលក្រុងមូស្គូថាបានធ្វើឱ្យមានវិបត្តិជាសាកល ដោយធ្វើឱ្យទ្វីបអាហ្វ្រិករងផលប៉ះពាល់ដោយសារការខ្វះខាតស្បៀងអាហារ។
ប្រធានគោលនយោបាយកិច្ចការបរទេសសហភាពអឺរ៉ុបលោក Josep Borrell បានព្រមានរដ្ឋាភិបាលក្រុងមូស្គូកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា កងទ័ពរបស់រុស្ស៊ីនឹងត្រូវ«កម្ទេច»ដោយការឆ្លើយតបផ្នែកយោធារបស់ប្រទេសលោកខាងលិច បើប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងអ៊ុយក្រែននោះ។
ព័ត៌មានផ្សេងទៀត