ប្រសិនបើអ្វីៗគ្រប់យ៉ាងដំណើរការដូចការគ្រោងទុក នៅចុងសមាជគណបក្សកុម្មុយនីស្តចិនដែលធ្វើឡើងពីរដងក្នុងមួយទសវត្សរ៍នេះ លោក Xi Jinping ដែលមានវ័យ ៦៩ ឆ្នាំរូបនេះនឹងត្រូវបានគេជ្រើសរើសជាអគ្គលេខាធិការគណបក្សជាបន្តទៀត។
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោក Oleksiy Reznikov បាននិយាយតែពាក្យ ៣ ម៉ាត់ប៉ុណ្ណោះ ដែលនោះគឺ «ប្រព័ន្ធការពារដែនអាកាស» នៅពេលដែលគេសួរលោកថាតើលោកសង្ឃឹមថានឹងទទួលបានអ្វីពីកិច្ចប្រជុំនៅឯទីស្នាក់ការកណ្ដាលរបស់អង្គការអូតង់ (NATO) នៅក្នុងទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក។
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានគំរាមធ្វើការវាយប្រហារ «ខ្លាំងក្លា» បន្ថែមទៀតលើប្រទេសអ៊ុយក្រែន បន្ទាប់ពីខ្លួនបានវាយប្រហារដោយមីស៊ីលលើប្រទេសនេះកាលពីថ្ងៃចន្ទដោយបានធ្វើឱ្យមនុស្សយ៉ាងតិច ១១ នាក់ស្លាប់។
កាលពីថ្ងៃចន្ទម្សិលមិញ លោក Joe Biden បានថ្កោលទោសការវាយប្រហារដោយមីស៊ីលរបស់ប្រទេសរុស្ស៊ីលើរដ្ឋធានីកៀវនិងទីក្រុងនានារបស់ប្រទេសអ៊ុយក្រែន ដោយបាននិយាយថា ការវាយប្រហារទាំងនេះ «បង្ហាញឱ្យឃើញពីភាពឃោរឃៅទាំងស្រុង» នៃ «សង្គ្រាមខុសច្បាប់» របស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin។
អ្នកស្រី Tsai បាននិយាយដូច្នេះថា៖ «យើងពិតជាមិនអាចធ្វើព្រងើយកន្ដើយជាមួយនឹងបញ្ហាប្រឈមដែលការពង្រីកឥទ្ធិពលយោធា [របស់ចិន] ទាំងនេះបានបង្កចំពោះរបៀបរៀបរយពិភពលោកដែលមានលក្ខណៈសេរីនិងប្រជាធិបតេយ្យនោះទេ»។
ប្រទេសដែនកោះនេះបានក្លាយជាចំណុចកណ្តាលនៃជម្លោះការទូតនៅមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងត្បូងរវាងសហរដ្ឋអាមេរិក អូស្ត្រាលី និងសម្ព័ន្ធមិត្តរបស់ពួកគេនៅម្ខាង និងប្រទេសចិនដែលបង្កើនឥទ្ធិពលកាន់តែខ្លាំងនៅម្ខាងទៀត។
គេនៅមិនទាន់ដឹងនៅឡើយទេអំពីសេចក្តីលម្អិតនៃកញ្ចប់ទណ្ឌកម្មថ្មីនេះ ប៉ុន្តែឯកអគ្គរដ្ឋទូតនានារបស់សហភាពអឺរ៉ុបដែលបានពិភាក្សាគ្នាកាលពីប៉ុន្មានថ្ងៃមុន បានផ្តោតការយកចិត្តទុកដាក់លើការរិះរកវិធីដាក់កំហិតតម្លៃអតិបរមាលើប្រេងឥន្ធនៈរបស់ប្រទេសរុស្ស៊ី។
នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ បញ្ជាការដ្ឋានសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការតំបន់ឥណ្ឌូប៉ាស៊ីហ្វិកក៏បានថ្កោលទោសផងដែរលើការបាញ់សាកល្បងម៉ីស៊ីលរបស់ប្រទេសកូរ៉េខាងជើងនេះ។
កន្លងមក សហរដ្ឋអាមេរិកបានរក្សាគោលនយោបាយនៃ «ភាពមិនច្បាស់លាស់ផ្នែកយុទ្ធសាស្ត្រ» លើករណីថា តើខ្លួននឹងធ្វើអន្តរាគមន៍បែបយោធាឬក៏យ៉ាងណានោះប្រសិនបើមានការវាយប្រហារណាមួយពីប្រទេសចិនលើកោះតៃវ៉ាន់។
កាលពីព្រឹកថ្ងៃពុធនេះ លោក Putin បានបញ្ជាឱ្យមានការកេណ្ឌទ័ពមួយផ្នែកបន្ថែមទៀត និងបានសច្ចាថានឹងប្រើប្រាស់ «គ្រប់មធ្យោបាយដែលមានទាំងអស់» ដើម្បីការពារទឹកដីរបស់ប្រទេសរុស្ស៊ី។
រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់អ្នកស្រី Annalena Baerbock បានសន្យាគាំទ្របណ្ដាប្រទេសទាំងឡាយណាដែលរងគ្រោះធ្ងន់ធ្ងរបំផុតដោយសារផលប៉ះពាល់ដែលបណ្ដាលមកពីការឈ្លានពានរបស់ប្រទេសរុស្ស៊ីលើប្រទេសអ៊ុយក្រែន។
នៅក្នុងកិច្ចសម្ភាសន៍មួយជាមួយទូរទស្សន៍ CBS ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ លោកBiden ត្រូវបានគេសួរថាតើកងទ័ពសហរដ្ឋអាមេរិកនឹងការពារកោះតៃវ៉ាន់ដែរឬទេ ហើយលោកបានឆ្លើយថា «ប្រាកដណាស់» ប្រសិនបើមាន «ការវាយប្រហារដែលមិនធ្លាប់មានពីមុនមក»។
នៅក្នុងអំឡុងពេលជួបពិភាក្សាជាមួយនឹងលោក Tokayev លោក Xi Jinping បានសន្យាផ្ដល់ការគាំទ្រពេញទំហឹងលើអធិបតេយ្យភាពរបស់ប្រទេសកាហ្សាក់ស្ថាន នៅចំពេលដែលតំបន់អាស៊ីកណ្ដាលកំពុងរងការភ័យខ្លាចដោយសារការឈ្លានពានរបស់ប្រទេសរុស្ស៊ីលើប្រទេសអ៊ុយក្រែន។
ពលរដ្ឋអង់គ្លេស ថ្នាក់ដឹកនាំ និងពលរដ្ឋជាច្រើនក្នុងសកលលោកបង្ហាញការសោកស្តាយចំពោះការសោយទិវង្គតរបស់ព្រះមហាក្សត្រីយានី Elizabeth ទី២នៃចក្រភពអង់គ្លេសនៅថ្ងៃព្រហស្បតិ៍នេះ។ លោក ពិន ស៊ីសុវណ្ណ សូមជូនសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters និង AFP ដូចតទៅ៖
ទស្សនកិច្ចដោយមិនប្រកាសឱ្យដឹងជាមុនរបស់លោក Blinken នេះគឺជាទស្សនកិច្ចលើកទី ២ ទៅកាន់ប្រទេសអ៊ុយក្រែន តាំងពីពេលដែលរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនកាលពីខែកុម្ភៈមក។
លោក Putin បាននិយាយនៅក្នុងអំឡុងពេលជំនួបនោះនៅក្រៅកិច្ចប្រជុំនៃវេទិកាសេដ្ឋកិច្ចភាគខាងកើតថា៖ «ប្រទេសមីយ៉ាន់ម៉ាគឺជាដៃគូដ៏យូរអង្វែងនិងគួរឱ្យទុកចិត្តរបស់ប្រទេសរុស្ស៊ីនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ...ទំនាក់ទំនងរបស់យើងកំពុងអភិវឌ្ឍទៅមុខនៅក្នុងផ្លូវវិជ្ជមាន»។
រដ្ឋាភិបាលចិនតែងតែច្រានចោលការចោទប្រកាន់របស់សហរដ្ឋអាមេរិក ហើយបានចោទ សហរដ្ឋអាមេរិកវិញថាបានធ្វើចារកម្មតាមប្រព័ន្ធអ៊ីនធឺណិត ប៉ុន្តែកម្របង្ហាញជាសាធារណៈនូវព័ត៌មានលំអិតទាក់ទិននឹងការវាយប្រហារជាក់លាក់ណាមួយណាស់។
លោកស្រី Suu Kyi ដែលបានជាប់ឃុំចាប់តាំងពីការផ្តួលរំលំដោយរបបយោធាតាំងពីឆ្នាំមុនមក ត្រូវបានតុលាការយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ាកាត់ទោសពីបទពុករលួយ និងបទចោទប្រកាន់ផ្សេងៗមួយចំនួនទៀត ហើយដាក់ទោសឱ្យលោកស្រី ជាប់ពន្ធនាគារចំនួន១៧ឆ្នាំ។
ក្រុមនាយកផ្នែកការមិនរីកសាយភាយអាវុធនៃក្រុមប្រទេស G-7 បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ក្រុមការងាររបស់ទីភ្នាក់ងារ IAEA ត្រូវតែអាចចូលទៅកាន់រោងចក្រនុយក្លេអ៊ែរទាំងអស់នៅក្នុងប្រទេសអ៊ុយក្រែនឱ្យបានទាន់ពេលវេលានិងមានសុវត្ថិភាព និង «ដោយគ្មានការរារាំង»។
រដ្ឋមន្ត្រីការបរទេសរដ្ឋាភិបាលក្រុងតៃប៉ិ លោក Joseph Wu បាននិយាយនៅថ្ងៃសុក្រនេះថា សមយុទ្ធយោធាដ៏ធំរបស់ចិននៅជុំវិញកោះតៃវ៉ាន់ បានត្រឹមតែធ្វើឱ្យសម្ពន្ធមិត្តមានការប្តេជ្ញាចិត្តបន្ថែមធ្វើទស្សនកិច្ចនៅដែនកោះប្រជាធិបតេយ្យនេះ និងបង្ហាញសាមគ្គីភាព។
ព័ត៌មានផ្សេងទៀត