ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមអ្នកជួយ​សង្គ្រោះ​កំពុង​មមាញឹក​ស្វែងរក​អ្នកនៅរស់​ពី​ការរញ្ជួយដី​នៅ​តួកគី​និង​ស៊ីរីដោយ​ចំនួន​អ្នកស្លាប់​កើនឡើង​ដល់​២១.០០០​នាក់


ក្រុមអ្នកជួយសង្គ្រោះ​បាន​នៅ​ជុំវិញ​នាង Hatice បន្ទាប់ពី​នាងត្រូវ​បាន​ជួយ​សង្គ្រោះ​ក្នុង​រយៈពេល ៩២ ម៉ោង បន្ទាប់ពី​ការរញ្ជួយដី​នៅ​ភាគខាងត្បូង​ប្រទេស​តួកគី។ នាង Hatice បាន​គ្រវីដៃ និង​ញញឹម រហូត​ដល់​នាង​ចូល​រថយន្ត​សង្គ្រោះ​បន្ទាន់ នៅ​ព្រឹក​ថ្ងៃសុក្រ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៣។
ក្រុមអ្នកជួយសង្គ្រោះ​បាន​នៅ​ជុំវិញ​នាង Hatice បន្ទាប់ពី​នាងត្រូវ​បាន​ជួយ​សង្គ្រោះ​ក្នុង​រយៈពេល ៩២ ម៉ោង បន្ទាប់ពី​ការរញ្ជួយដី​នៅ​ភាគខាងត្បូង​ប្រទេស​តួកគី។ នាង Hatice បាន​គ្រវីដៃ និង​ញញឹម រហូត​ដល់​នាង​ចូល​រថយន្ត​សង្គ្រោះ​បន្ទាន់ នៅ​ព្រឹក​ថ្ងៃសុក្រ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៣។

ក្រុម​អ្នក​ជួយ​សង្គ្រោះនៅ​ថ្ងៃ​សុក្រ​នេះ​បានកកាយតាម​បំណែក​ថ្ម​បាក់​បែក​នៅ​ក្នុង​ការ​រុករក​អ្នក​នៅ​រស់ពី​ការ​រញ្ជួយ​ដី​ ដែល​បាន​កើត​ឡើងអស់រយៈ​ពេល​៤​ថ្ងៃ​កន្លង​ទៅ​ហើយ​ដែល​ជា​ការ​រញ្ជួយ​ដី​ដ៏​ធំមួយដែល​កើត​ឡើង​ក្នុង​ប្រទេសតួកគី​និង​ស៊ីរី​ ដោយ​សម្លាប់​មនុស្សអស់​ជិត២ម៉ឺន​២ពាន់​នាក់​ហើយ​ រហូត​មក​ដល់​ពេល​នេះ​ ខណៈពេល​ដែល​អង្គការ​សហប្រជាជាតិ​បាន​ស្នើផ្តល់​កញ្ចប់​ថវិកា​ប្រមាណ​៨៥លាន​ដុល្លារ។ នេះ​បើតាម​សេចក្តីរាយការណ៍​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន AFP។

ជំនួយទី១ របស់​អង្គការ​សហប្រជាជាតិ​បាន​មកដល់តំបន់គ្រប់គ្រង​របស់​ក្រុម​ឧទ្ទាម​ស៊ីរីកាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ ប៉ុន្តែ​ឱកាសក្នុង​ការស្វែង​រក​អ្នក​នៅ​រស់ជីវិតពីការ​រញ្ជួយ​ដី​នេះ​មានសភាព​កាន់​តែ​តិច​ទៅៗចាប់​តាំង​ពី​រយៈពេល​៣​ថ្ងៃ​ជា​ថ្ងៃ​ដ៏​សំខាន់​ ដែល​អ្នក​ជំនាញ​ចាត់​ទុក​ថា​ជា​រយៈពេល​ដ៏​សំខាន់​មួយ​ដើម្បី​ជួយ​អ្នក​នៅមាន​ជីវិត​រស់​នៅ​នោះ។

ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិកសម្រាប់ការ​អភិវឌ្ឍន៍​អន្តរជាតិ USAID បាន​បញ្ជាក់​ថា​ កញ្ចប់​ជំនួយ​របស់​ខ្លួន​នឹង​ត្រូវ​បញ្ចូន​ទៅឱ្យអង្គការ​ដៃគូ​នៅ​មូលដ្ឋាន​ដើម្បីបញ្ជូន​ជំនួយ​នោះ​បន្ត​ទៅឱ្យ​មនុស្ស​រាប់លាន​នាក់ ​ដែល​កំពុង​ត្រូវ​ការ​ជំនួយ​ជា​ចាំបាច់ ដែល​ក្នុង​នោះ​មាន​ជំនួយ​ដូច​ជាស្បៀង​អាហារ តង់ជម្រក​ និងការផ្តល់​សេវា​សុខភាពក្នុង​គ្រា​អាសន្ន​ជា​ដើម។

ទីភ្នាក់ងារ USAID ក៏​បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​ថា ​ខ្លួន​ក៏​នឹងគាំទ្រ​លើការផ្តល់​ទឹក​ផឹក​ដែល​មាន​សុវត្ថិភាព​និង​អនាម័យ​ ដើម្បី​ការពារ​ការ​ផ្ទុះ​ឆ្លងនៃ​ជំងឺផង​ដែរ។

អាកាស​ធាតុ​ត្រជាក់​ខ្លាំងបានរារាំងកិច្ចប្រឹង​ប្រែង​ស្វែងរកអ្នកនៅ​រស់​រាន​មាន​ជីវិត​នៅ​ក្នុង​ប្រទេស​ទាំង​២ ប៉ុន្តែ​អស់​រយៈពេល​ជាង​៨០ម៉ោង​កន្លង​មក​ហើយ​ ក្រោយ​មាន​ការ​រញ្ជួយ​ដី​នោះ​ ​ក្មេង​ជំទង់​ម្នាក់​ឈ្មោះ Melda Adtas អាយុ​១៦​ឆ្នាំ​ ត្រូវ​បាន​គេ​រក​ឃើញ​នៅ​មាន​ជីវិត​ នៅ​ក្នុង​ទីក្រុង Antakya ​នៅ​ភាគ​ខាង​ត្បូងប្រទេស​តួកគី៕

XS
SM
MD
LG