ការដុតអគារនេះ កើតមានឡើង ក្រោយពីក្រុមអ្នកប្រឆាំងតវ៉ា បានប៉ះទង្គិចគ្នាជាមួយប៉ូលិសដែលប្រដាប់ដោយឧបករណ៍បង្រ្កាបកុបកម្ម នៅមិនឆ្ងាយប៉ុន្មានពីកន្លែងដែលប៉ូលិស បានបាញ់ទៅលើបុរសស្បែកខ្មៅឈ្មោះ Jacob Blake អាយុ២៩ឆ្នាំ កាលពីថ្ងៃអាទិត្យ។
នៅក្រោមសម្ពាធពីសាធារណជននិងសមាជិកព្រឹទ្ធសភា លោក DeJoy កាលពីថ្ងៃអង្គារ បានផ្អាកផែនការផ្លាស់ប្តូរនានានៅប្រៃសណីយ៍សហរដ្ឋអាមេរិក រហូតដល់ក្រោយការបោះឆ្នោតប្រធានាធិបតី នៅថ្ងៃទី៣ ខែវិច្ឆិកាខាងមុខ។
លោក Nikorndej Balankura មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសថៃ ថ្លែងប្រាប់អ្នកសារព័ត៌មានហើយត្រូវបានទីភ្នាក់ងារព័ត៌មាន Reuters ដកស្រង់សម្តីដើមថា៖ «ប្រទេសចិនបានត្រៀមខ្លួននឹងចែករំលែកព័ត៌មានជាមួយយើង នៅក្នុងបែបផែនមួយ ដែលច្បាស់លាស់ មានប្រយោជន៍ និងមានតម្លាភាព»។
ក្រោមការយោគយល់គ្នាជាច្រើនទសវត្សរ៍មកហើយ សហរដ្ឋអាមេរិក បានព្យាយាមមិនលក់ប្រភេទសព្វាវុធខ្លះរបស់ខ្លួនទៅឲ្យប្រទេសក្នុងតំបន់មជ្ឈិមបូព៌ានោះទេ ព្រោះខ្លាចធ្វើឲ្យចុះខ្សោយឥទ្ធិពលយោធារបស់ប្រទេសអ៊ីស្រអែល។
ប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយនៅថ្ងៃចន្ទនេះថា រដ្ឋបាលរបស់លោក កំពុងពិចារណា ថាតើគួរអនុញ្ញាតឱ្យមានការខួងយកប្រេងក្នុងតំបន់ជម្រកសត្វព្រៃធម្មជាតិ Arctic ក្នុងរដ្ឋ Alaska។
ប្រទេសអ៊ីស្រាអែលត្រៀមខ្លួនបើកជើងហោះហើរដោយផ្ទាល់ជាមួយប្រទេសអេមីរ៉ាតអារ៉ាប់រួម ឬ United Arab Emirates ដោយហោះរំលងប្រទេសអារ៉ាប៊ីសាអូឌីត ដែលនេះជាផ្នែកមួយនៃការធ្វើឱ្យមានភាពប្រក្រតីឡើងវិញនូវទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។
រដ្ឋបាលនេះ ក៏នឹងដាក់បញ្ចូលឈ្មោះក្រុមហ៊ុនឧបសម្ព័ន្ធរបស់ក្រុមហ៊ុន Huawei ចំនួន ៣៨ នៅក្នុងបណ្ដាប្រទេសចំនួន ២១ ទៅក្នុងបញ្ជីខ្មៅផ្នែកសេដ្ឋកិច្ចរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកផងដែរ។
លោកស្រី von der Leyen បានសរសេរសារតាម Twitter នៅមុនកិច្ចប្រជុំសំខាន់មួយ នៅក្រុងប្រ៊ុចសែល ថា៖ «យើងត្រូវការទណ្ឌកម្មបន្ថែមប្រឆាំងនឹងអ្នកទាំងឡាយណា ដែលរំលោភលើគុណតម្លៃប្រជាធិបតេយ្យ ឬរំលោភលើសិទ្ធិមនុស្សនៅបេឡារុស»។
លោក Jimmy Lai សេដ្ឋីបណ្តាញព័ត៌មានក្រុងហុងកុងបានត្រូវចាប់ខ្លួនលើបទសង្ស័យពីការឃុបឃិតជាមួយកម្លាំងបរទេសនៅក្រោមច្បាប់សន្តិសុខជាតិថ្មី។
ខណៈរដ្ឋាភិបាលតាក់តែងច្បាប់នេះឡើង ក្នុងបំណងថែរក្សាប្រពៃណីជាតិនោះអ្នករិះគន់ព្រួយបារម្ភថា ច្បាប់នេះ នឹងត្រូវគេយកទៅប្រើប្រាស់ធ្វើជាឧបករណ៍ ដើម្បីត្រួតត្រានិងគាបសង្កត់លើស្រី្តភេទ នៅក្នុងប្រទេសដែលជាសង្គមអភិរក្ស។
លោកអូបាម៉ាថ្លែងថា ឥឡូវនេះពលរដ្ឋអាមេរិកស្បែកខ្មៅអាចបោះឆ្នោតបានហើយ ប៉ុន្តែថា «មានអ្នកកំពុងកាន់អំណាចធ្វើអ្វីៗគ្រប់យ៉ាងដើម្បីមិនលើកទឹកចិត្តឲ្យពលរដ្ឋទៅបោះឆ្នោតទេ»។
អ្នកនេសាទនៅក្នុងបឹងទន្លេសាប ដែលពីមុនសម្បូរត្រី និយាយថា បឹងទឹកសាបដ៏ធំនៅអាស៊ីអាគ្នេយ៍នេះខ្សត់ត្រី ក្រោយពីមានការសាងសង់ទំនប់វារីអគ្គិសនីនៅតាមដងទន្លេមេគង្គ។
បណ្តាប្រទេសនៅទ្វីបអាស៊ី និងប៉ាស៊ីហ្វិក កំពុងប្រឈមនឹងការឆ្លងរាតត្បាតនៃកូវីដ១៩ ជាលើកទី២ទៀត។
ចំនួនអ្នកស្លាប់សរុបពីជំងឺកូវីដ១៩ បានកើនឡើងដល់ ៦១៨.០០០ នាក់។
ក្រសួងការបរទេសចិននិយាយថា៖ «កិច្ចការហុងកុងជារឿងកិច្ចការផ្ទៃក្នុងប្រទេសចិនសុទ្ធសាធ ហើយមិនមានប្រទេសដទៃណាមានសិទ្ធិមកជ្រៀតជ្រែកទេ។
ព្រំប្រទល់រវាងរដ្ឋពីរដែលមានមនុស្សច្រើនកកកុញបំផុតនៅក្នុងប្រទេសអូស្ត្រាលីនឹងត្រូវបិទចាប់ពីថ្ងៃអង្គារនេះទៅ ដោយមិនមានកាលកំណត់
នាវាទាហានជើងទឹករបស់សហរដ្ឋអាមេរិកចំនួនពីរគ្រឿងកំពុងធ្វើសមយុទ្ធយោធានៅសមុទ្រចិនខាងត្បូងដែលមានជម្លោះ នៅជិតនាវាទាហានជើងទឹករបស់ចិន។ មេបញ្ជាការនាវាទាហានជើងទឹករបស់សហរដ្ឋអាមេរិកម្នាក់ក្នុងចំណោមនោះបានបញ្ជាក់ប្រាប់ Reuters កាលពីថ្ងៃចន្ទ។
កាលពីថ្ងៃចន្ទ ភ្លៀងធ្លាក់ខ្លាំងៗនៅកោះ Kyushu ដែលស្ថិតនៅភាគនិរតីនៃប្រទេសជប៉ុន បានធ្វើឱ្យទឹកទន្លេមួយទៀតពេញហូរហៀរ ហើយបង្កជាជំនន់និងគ្រោះបាក់ដីក្នុងរយៈពេលបីថ្ងៃជាប់គ្នា។
ក្រុមផ្សាយជាភាសាភូមានៃវីអូអេ (VOA Burmese) បានរាយការណ៍ថា ឧប្បទ្ទវហេតុនេះបានកើតឡើងនៅតំបន់ Hpakant (ផាកាន់ថ៍) នៃរដ្ឋ Kachin ដែលជាតំបន់មួយដែលបានរងផលប៉ះពាល់យ៉ាងខ្លាំងពីសកម្មភាពជីកយករ៉ែហួសហេតុ ជាពិសេសេការជីករ៉ែរបស់ក្រុមហ៊ុនចិន។
ព័ត៌មានផ្សេងទៀត