ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សភា​ស.រ.អា ប្រឈមនឹង​ការសម្រេច​លើ​កញ្ចប់​ថវិកា​ចំណាយ​ដើម្បី​បញ្ចៀស​មិន​ឲ្យ​មាន​ការ​បិទ​រដ្ឋាភិបាល


រូបឯកសារ៖ វិមានសភា​​នៃ​​សហរដ្ឋ​អាមេរិក​ ដែល​មានទីតាំង​នៅក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

ស្រប​ពេល​ដែល​កំពុង​ទន្ទឹង​រង់ចាំ​លទ្ធផល​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក សមាជិក​សភា​សហរដ្ឋ​អាមេរិក​នៅ​ពេល​បច្ចុប្បន្ន​មុន​ពេល​ប្រធានាធិបតី​ថ្មី​ចូល​កាន់​តំណែង ត្រូវ​តែ​ផ្តោត​ឲ្យ​បាន​ឆាប់​ចំពោះ​អាទិភាព​ថ្មី​មួយ ដែល​នោះ​ គឺ​ការ​បញ្ចៀស​មិន​ឲ្យ​មាន​ការ​បិទ​រដ្ឋាភិបាល​នៅ​ខែ​ធ្នូ​ខាង​មុខ ក្នុង​អំឡុងពេល​ដែល​មាន​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩។

ព្រឹទ្ធសភា​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​សាធារណរដ្ឋ និង​រដ្ឋសភា​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាធិបតេយ្យ នៅ​ថ្ងៃ​ពុធ​នេះ ក៏​នឹង​វិល​ត្រឡប់​ទៅ​ដោះស្រាយ​ភាព​ទាល់ច្រក​ដែល​បាន​រារាំង​មិន​ឲ្យ​មាន​ចំណាត់ការ​ថ្មី​ណា​មួយ​កើតឡើង​បាន​ចាប់តាំង​ពី​ខែ​មេសា​មក ដើម្បី​ជួយ​ជំរុញ​សេដ្ឋកិច្ច​ដែល​រងការ​ប៉ះពាល់​ដោយសារ​ជំងឺ​កូវីដ១៩ ឲ្យ​ងើប​ឡើង​វិញ។

សភាដែល​អាណត្តិ​បច្ចុប្បន្ន​នៅ​បន្ត​រហូត​ដល់​ដើម​ខែ​មករា​ឆ្នាំក្រោយ បាន​ធ្វើការ​តាំង​ពី​ថ្ងៃ​ទី ១ ខែ​តុលា​មក នៅ​ក្រោម​កញ្ចប់​ថវិកា​បណ្តោះ​អាសន្ន​ដែល​នឹង​ផុត​កំណត់​នៅ​ថ្ងៃ​ទី ១១ ខែ​ធ្នូ​ខាង​មុខ ដោយ​ព្រឹទ្ធសភា​មិន​បាន​អនុម័ត​សំណើ​ច្បាប់​ថវិកា​ចំណាយ​ណា​មួយ​ក្នុង​ចំណោម​សំណើ​ច្បាប់​ថវិកា​ចំណាយ​ចំនួន ១២ ដែល​ត្រូវការ​ដើម្បី​ឲ្យ​រដ្ឋាភិបាល​ដំណើរការ​នោះ​ទេ។

ក្រៅពី​ការ​ត្រូវ​សម្រេច​លើ​សំណើ​ច្បាប់​ថវិកា​ចំណាយ​ទាំង​នេះ សភា​នៅ​ត្រូវ​ដោះស្រាយ​រឿង​សំណើ​ថវិកា​ជំនួយ​សេដ្ឋកិច្ច​សម្រាប់​វិបត្តិ​ជំងឺ​កូវីដ១៩ ផង​ដែរ។ មេដឹកនាំ​គណបក្ស​សាធារណរដ្ឋ​នៃ​ព្រឹទ្ធសភា​លោក Mitch McConnell ធ្លាប់​បាន​និយាយ​ថា ការ​អនុម័ត​លើ​សំណើ​ច្បាប់​នេះ​ គួរ​ពន្យារពេល​រហូត​ដល់​ដើម​ខែ​មករា៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-បច្ចុប្បន្ន

XS
SM
MD
LG