ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​ចិន​ថ្វាយ​មេដាយ​មិត្តភាព​ដល់​សម្តេច​មហាក្សត្រិយ៍​នរោត្តម មុនីនាថ​សីហនុ


រូបឯកសារ៖ ព្រះ​មហាក្សត្រិយ៍​នរោត្តម មុនីនាថ​សីហនុ លើកដៃស្វាគមន៍ប្រជាពលរដ្ឋ បន្ទាប់ពីធ្វើដំណើរត្រឡប់ពីទីក្រុងប៉េកាំង ប្រទេសចិន មកដល់អកាសយានដ្ឋានអន្តរជាតិភ្នំពេញវិញ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៣។

ប្រធានាធិបតី​ចិន​លោក ​Xi Jinping នៅ​ថ្ងៃ​សុក្រ​នេះ​ បាន​ថ្វាយ​មេដាយ​មិត្តភាពរបស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន ​ដល់​មហាក្សត្រិយ៍​នរោត្តម​ មុនីនាថ​ សីហនុ​ របស់​កម្ពុជា។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន Reuters។​

ពិធី​ប្រគល់​មេដាយ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ នៅ​វិមាន​មហាសាល​ប្រជាជន​ចិនក្នុង​ទីក្រុង​ប៉េកាំង ប្រទេសចិន។​

ក្រោយ​មក​ប្រធានាធិបតី​ Xi Jinping និង​ភរិយាគឺលោកស្រី​ Peng Liyuan បាន​ចូល​គាល់​ព្រះមហាក្សត្រ​ខ្មែរព្រះបាទ នរោត្តម​ សីហមុនី​ និង​ព្រះ​មហាក្សត្រិយ៍​ នរោត្តម មុនីនាថ​សីហនុ។​

លោក ​Xi Jinping ​បាន​មាន​ប្រសាសន៍​ថា ​ប្រទេស​ចិន​ស្រឡាញ់​មិត្តភាព​ដ៏​ជ្រាលជ្រៅ​ជាមួយ​គ្រួសារ​រាជវង្ស​នៃ​ប្រទេស​កម្ពុជា ​និង​សូម​កោត​សរសើរ​ចំពោះ​ជំនួយ​របស់​រាជវង្ស​ខ្មែរ​ និង​សារ​រំលែក​ទុក្ខ​ នៅ​ពេល​មាន​ការ​រីករាល​ដាល​នៃ​ជំងឺ​ឆ្លង​កូវីដ១៩​ នៅ​ប្រទេស​ចិន។

ព្រះ​មហាក្សត្រ​ព្រះ​បាទ ​សីហមុនី​ បាន​សម្តែង​ការ​កោត​សរសើរ​ដែល​លោក ​Xi Jinping​ បាន​ថ្វាយ​ព្រះ​មហាក្សត្រិយ៍នូវ​មេដាយ​មិត្តភាព ​ដែល​ជា​មេដាយ​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ សម្រាប់​ជន​បរទេស​ និង​បាន​មាន​បន្ទូល​ថា​ ព្រះអង្គ​នឹង​បន្ត​ខិតខំ​ប្រឹងប្រែង​ក្នុង​ពង្រីក​ទំនាក់ទំនង​ទ្វេភាគី​ឱ្យ​កាន់​តែ​ស៊ី​ជម្រៅ៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-បច្ចុប្បន្ន

XS
SM
MD
LG