ក្រុមហ៊ុនផលិតឱសថឯកជនរបស់ឥណ្ឌា Bharat Biotech កំពុងបង្កើតវ៉ាក់សាំងការពារជំងឺកូវីដដែលមានឈ្មោះថា COVAXIN ដោយរួមសហការជាមួយរដ្ឋាភិបាលឥណ្ឌា ហើយសង្ឃឹមថា នឹងអាចដំណើរការដាក់ឲ្យប្រើប្រាស់វ៉ាក់សាំងរបស់ខ្លួននៅត្រីមាសទី២ ឆ្នាំក្រោយតែប៉ុណ្ណោះ។
លោក ត្រាំ បានងាកទៅរកតុលាការ ដើម្បីព្យាយាមធ្វើឱ្យសន្លឹកឆ្នោតនៅរដ្ឋ Pennsylvania គ្មានសុពលភាព និងរារាំងមន្រ្តីរដ្ឋ Michigan មិនឲ្យរាប់សន្លឹកឆ្នោត។
មេដឹកនាំពិភពលោក និងរដ្ឋមន្ត្រីការបរទេសរបស់ពួកគេ កំពុងតាមដានព្រឹត្តិការណ៍បោះឆ្នោតក្នុងសហរដ្ឋអាមេរិក ដោយព្យាយាមមិនបញ្ចេញប្រតិកម្មទៅលើបញ្ហានៃការបោះឆ្នោតនោះឡើយ។
គូប្រជែងរបស់លោក Trump គឺលោក Joe Biden បេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ បានសន្យាថា សហរដ្ឋអាមេរិក នឹងចូលរួមក្នុងកិច្ចព្រមព្រៀងនេះវិញ បើលោកជាប់ឆ្នោត។
ព្រឹទ្ធសភាដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ និងរដ្ឋសភាដែលគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ នៅថ្ងៃពុធនេះ នឹងវិលត្រឡប់ទៅដោះស្រាយភាពទាល់ច្រកដែលបានរារាំងមិនឲ្យមានចំណាត់ការថ្មីណាមួយកើតឡើងបាន ចាប់តាំងពីខែមេសាមក ដើម្បីជួយជំរុញសេដ្ឋកិច្ចដែលរងប៉ះពាល់ដោយសារជំងឺកូវីដ១៩ ឲ្យងើបឡើងវិញ។
អ្នកបោះឆ្នោតជាច្រើន ពាក់ម៉ាស់ការពារ ខ្លាចឆ្លងជំងឺកូវីដ១៩ ដែលកំពុងបន្តរាតត្បាតខ្លាំងក្នុងរដ្ឋជាច្រើននៅសហរដ្ឋអាមេរិក។
ពលរដ្ឋអាមេរិកនៅក្នុងរដ្ឋមួយចំនួនទទួលបានការហៅទូរស័ព្ទចូលស្វ័យប្រវត្តិដោយមិនដឹងពីប្រភព ដែលប្រាប់ឲ្យពួកគេស្នាក់នៅក្នុងផ្ទះនៅថ្ងៃបោះឆ្នោត។
យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Biden បានបញ្ជាក់ថា ក្បួនរថយន្តរបស់អ្នកគាំទ្រលោក Trump ទាំងនោះ បានព្យាយាមធ្វើយ៉ាងណាបង្ខំឲ្យរថយន្តក្រុងនៃយុទ្ធនាការឃោសនាបោះឆ្នោតរបស់ខ្លួនបង្អន់ល្បឿន និងធ្លាក់ចេញពីផ្លូវ។
ការប្រកួតប្រជែងនេះត្រូវបានគេមើលឃើញថាមានលក្ខណៈប្រកៀកប្រកិតនៅក្នុងរដ្ឋដែលមានការប្រជែងខ្លាំង ដែលលោក Trump អាចឈ្នះបានប្រតិភូចំនួន ២៧០ នាក់ នៃប្រតិភូសរុបចំនួន ៥៣៨ នាក់នៃអង្គបោះឆ្នោត ដែលជាចំនួនភាគច្រើនដើម្បីឈ្នះការបោះឆ្នោត។
លោក Aliyev ក៏បានបញ្ជាក់ផងដែរថា ប្រទេសអាមេនី «ពុំមានមូលដ្ឋានណាមួយ» នៅក្នុងការស្នើសុំជំនួយយោធាពីប្រទេសរុស្សីនៅក្នុងជម្លោះនេះទេ។
បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យលោក Joe Biden នៅបន្តនាំមុខលោកប្រធានាធិបតី Donald Trump ខាងគណបក្សសាធារណរដ្ឋ នៅក្នុងការស្ទង់មតិនៅទូទាំងប្រទេស ស្របពេលដែលអ្នកបោះឆ្នោតមានការព្រួយបារម្ភខ្លាំងអំពីវិបត្តិជំងឺកូវីដ១៩។
មនុស្សយ៉ាងហោចណាស់ចំនួន ៤ នាក់បានស្លាប់នៅប្រទេសហ្វីលីពីន ដោយសារព្យុះទីហ្វុង Goni នៅថ្ងៃអាទិត្យនេះ។ អាជ្ញាធរបានព្រមានអំពីស្ថានភាព «មហន្ដរាយ» នៅក្នុងតំបន់នានា ដែលរងគ្រោះខ្លាំងបំផុត ដែលពលរដ្ឋរាប់សែននាក់បានចាកចេញពីផ្ទះសម្បែងរបស់ពួកគេ។
ក្រុមអ្នកតស៊ូមតិផ្នែកគ្រប់គ្រងកាំភ្លើង បានរិះគន់តាមប្រព័ន្ធសង្គមពីការសម្រេចរបស់ Walmart នេះ ដោយនិយាយថា ខ្លួនមានការខកចិត្ត និងភ្ញាក់ផ្អើលពីព័ត៌មាននេះ ហើយថា នោះ គឺជា«កំហុសឆ្គងដ៏ធំមហិមា»។
អភិបាលក្រុង Izmir គឺលោក Yavuz Selim Kosger បានថ្លែងថា មានមនុស្ស៧០នាក់ ត្រូវបានជួយសង្គ្រោះចេញពីគំនរបាក់បែកនៃអគារចំនួន៤ ដែលត្រូវបំផ្លាញ ហើយនឹងសំណង់ជាង១០ផ្សេងទៀតដែលដួលរលំ។
ពិធីចែកសញ្ញាប័ត្រ ដែលមានព្រះមហាក្សត្រថៃទ្រង់ប្រទានសញ្ញាប័ត្រដល់និស្សិតដោយផ្ទាល់ព្រះហត្ថ ជាកិត្តយសដល់និសិ្សត និងក្រុមគ្រួសាររបស់ពួកគេ ដោយរូបថតជាអនុស្សាវរីយ៍ពីពិធីនេះ ភាគច្រើនត្រូវពលរដ្ឋថៃដាក់តាំងនៅតាមផ្ទះដោយមោទនភាព។
លោក Pompeo បានទៅដល់ប្រទេសស្រីលង្កាបន្ទាប់ពីចាកចេញពីប្រទេសឥណ្ឌា ដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចរយៈពេល ៤ ថ្ងៃ របស់លោកទៅកាន់ទ្វីបអាស៊ី ក្នុងគោលបំណងបង្កើនសម្ព័ន្ធភាពដើម្បីប្រឆាំងនឹងឥទ្ធិពលកើនឡើងរបស់ចិនផ្នែកនយោបាយនិងយោធានៅក្នុងតំបន់ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។
ក្រោយពីបដិសន្ធិជាផ្លូវការក្រោយសង្គ្រាមលោកលើកទី២កាលពី៧៥ឆ្នាំមុន បច្ចុប្បន្នអ.ស.ប កំពុងប្រឈមការលំបាកក្នុងការដឹកនាំកិច្ចសហប្រតិបត្តិការរបស់ប្រទេសនានាសម្រាប់បេសកម្មរួមរបស់ពិភពលោក ដោយសារវិបត្តិនៃជំងឺកូវីដ១៩។
អ្នកវិភាគថា ដំណើរទស្សនកិច្ចរបស់មន្រ្តីជាន់ខ្ពស់អាមេរិកនេះ ជាកិច្ចខិតខំប្រឹងប្រែងថ្មីបំផុតមួយ ក្នុងការជំរុញសម្ព័ន្ធមិត្តរបស់ខ្លួនឲ្យប្រឆាំងនឹងឥទ្ធិពលនយោបាយ និងយោធារបស់ចិន ដែលកំពុងតែមានការកើនឡើងក្នុងទ្វីបអាស៊ី។
ព័ត៌មានផ្សេងទៀត