ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រមុខ​ការទូត​ចិន​ធ្វើ​ទស្សនកិច្ច​នៅ​មីយ៉ាន់ម៉ា​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​តំបន់​អាស៊ី​អាគ្នេយ៍


រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ចិន​លោក Wang Yi និងប្រមុខ​រដ្ឋាភិបាល​មីយ៉ាន់ម៉ា​អ្នកស្រី Aung San Suu Kyi នៅក្នុងជំនួបផ្លូវការមួយ ក្នុងដំណើរ​ទស្សនកិច្ច​រយៈពេល ៥ ថ្ងៃ​របស់​លោក​ Wang ទៅ​កាន់​តំបន់​អាស៊ីអាគ្នេយ៍។ (រូបថតដោយរដ្ឋាភិបាលមីយ៉ាន់ម៉ា)
រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ចិន​លោក Wang Yi និងប្រមុខ​រដ្ឋាភិបាល​មីយ៉ាន់ម៉ា​អ្នកស្រី Aung San Suu Kyi នៅក្នុងជំនួបផ្លូវការមួយ ក្នុងដំណើរ​ទស្សនកិច្ច​រយៈពេល ៥ ថ្ងៃ​របស់​លោក​ Wang ទៅ​កាន់​តំបន់​អាស៊ីអាគ្នេយ៍។ (រូបថតដោយរដ្ឋាភិបាលមីយ៉ាន់ម៉ា)

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ចិន​លោក Wang Yi បាន​ពិភាក្សា​អំពី​កិច្ច​សហ​ប្រតិបត្តិការ​ជិតស្និទ្ធ​ជាង​មុន​ជាមួយ​ប្រទេស​មីយ៉ាន់ម៉ា និង​បាន​សន្យា​ផ្តល់​វ៉ាក់សាំង​កូវីដ១៩ ដល់​ប្រទេស​នេះ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទូរទស្សន៍​រដ្ឋ​របស់​មីយ៉ាន់ម៉ា ​កាល​ពី​ថ្ងៃ​ច័ន្ទ បន្ទាប់ពី​លោក Wang Yi បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​មីយ៉ាម៉ា ដែល​ជា​ប្រទេស​ទីមួយ​ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល ៥ ថ្ងៃ​របស់​លោក​ ទៅ​កាន់​តំបន់​អាស៊ីអាគ្នេយ៍។

លោក Wang បាន​ជួប​ប្រជុំ​ជាមួយ​ប្រធានាធិបតី​មីយ៉ាន់ម៉ា​លោក Win Myint និង​ប្រមុខ​រដ្ឋាភិបាល​មីយ៉ាន់ម៉ា​អ្នកស្រី Aung San Suu Kyi។

លោក Wang មានគម្រោងជួបពិភាក្សាជាមួយមេបញ្ជាការកងទ័ពមីយ៉ាន់ម៉ាលោក Min Aung Hlaing នៅក្នុងរដ្ឋធានីណៃពិដោ នៅថ្ងៃអង្គារនេះ មុនពេលចេញដំណើរទៅកាន់ប្រទេសឥណ្ឌូនេស៊ី ប្រ៊ុយណេ និងហ្វីលីពីន។

លោក Wang និង​មន្ត្រី​រដ្ឋាភិបាល​មីយ៉ាន់ម៉ា បាន​ពិភាក្សា​គ្នា​អំពី​បញ្ហា​សន្តិសុខ​ព្រំដែន កិច្ច​សហ​ប្រតិបត្តិការ​ក្នុង​តំបន់ ក៏​ដូចជា​តួនាទី​របស់​ចិន​នៅ​ក្នុង​ការ​ស្វែងរក​សន្តិភាព​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា និងក្នុង​ការ​ធ្វើ​មាតុភូមិ​និវត្តន៍​ដែល​អាច​ទៅ​រួច​របស់​ជន​ភៀសខ្លួន​រ៉ូហ៊ីងយ៉ា (Rohingya) ផង​ដែរ។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​វិទ្យុ​និង​ទូរទស្សន៍​មីយ៉ាន់ម៉ា (MRTV)។

បន្ថែម​ពី​លើ​កិច្ច​ពិភាក្សា​ទាំង​នេះ លោក Wang ក៏​បាន​សន្យា​ផ្តល់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ចិន ចំនួន ៣ សែន​ដូស ដល់​ប្រទេស​មីយ៉ាន់ម៉ា​ផងដែរ៕

XS
SM
MD
LG