ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋបាល​របស់​លោក Trump ចាត់​វិធានការ​ចុង​ក្រោយ​មុន​ផុត​អាណត្តិ ​ប្រឆាំង​នឹង​ក្រុមហ៊ុន​ចិន


រូបឯកសារ៖ ស្ត្រីម្នាក់ ដើរ​កាត់ច្រកចូល​ទីស្នាក់ការ​នៃមហា​ក្រុមហ៊ុន​ប្រេង CNOOC របស់​ចិន នៅទីក្រុង​ប៉េកាំង កាលពី​ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១០។ ក្រុមហ៊ុន​ប្រេងនេះ នឹង​ប្រឈម​ការរឹតត្បិត​ថ្មី​លើ​បទចោទ​ប្រកាន់​ពីការប្រើ​កម្លាំង​ប្រឆាំង​រដ្ឋនានា​ដែល​ជាគូប្រជែង​ទាមទារ​សមុទ្រ​ចិន​ខាងត្បូង។
រូបឯកសារ៖ ស្ត្រីម្នាក់ ដើរ​កាត់ច្រកចូល​ទីស្នាក់ការ​នៃមហា​ក្រុមហ៊ុន​ប្រេង CNOOC របស់​ចិន នៅទីក្រុង​ប៉េកាំង កាលពី​ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១០។ ក្រុមហ៊ុន​ប្រេងនេះ នឹង​ប្រឈម​ការរឹតត្បិត​ថ្មី​លើ​បទចោទ​ប្រកាន់​ពីការប្រើ​កម្លាំង​ប្រឆាំង​រដ្ឋនានា​ដែល​ជាគូប្រជែង​ទាមទារ​សមុទ្រ​ចិន​ខាងត្បូង។

រដ្ឋបាល​របស់​លោក​ប្រធានាធិបតី​ Donald Trump ដែល​នៅ​កាន់​អំណាច​តែប៉ុន្មាន​ថ្ងៃ​ទៀត​នោះ បាន​ចាត់វិធានការ​មួយ​ទៀត​ប្រឆាំង​នឹង​មន្ត្រី​និង​ក្រុមហ៊ុន​ធំៗ​របស់​ចិន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ ដោយ​បាន​ដាក់​ទណ្ឌកម្មពួក​មន្ត្រី​ និង​ក្រុមហ៊ុន​លើ​បទ​ចោទ​ប្រកាន់​ពី​ការ​រំលោភ​បំពាន​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ និង​ហាមឃាត់​ការ​វិនិយោគ​លើ​ក្រុមហ៊ុន​ចំនួន​៩​បន្ថែម​ទៀត។ នេះ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

នាយក​ប្រតិបត្តិ​របស់​សហគ្រាស​ដែល​គ្រប់គ្រង​ដោយ​រដ្ឋមន្ត្រី​របស់​គណបក្ស​កុម្មុយនិស្ត​ចិន​និង​យោធា រួម​ជាមួយ​មហា​ក្រុមហ៊ុន​ប្រេង CNOOC របស់​ចិន នឹង​ប្រឈម​ការ​រឹតត្បិត​ថ្មី​លើ​បទ​ចោទ​ប្រកាន់​ពីការប្រើ​កម្លាំង​ប្រឆាំង​រដ្ឋ​នានា​ដែល​ជាគូប្រជែង​ទាមទារ​សមុទ្រ​ចិន​ខាង​ត្បូង។ ​

ក្រុម​មន្ត្រីជាន់​ខ្ពស់​សហរដ្ឋ​អាមេរិក បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​តាម​ទូរស័ព្ទ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ថា ការរឹតត្បិត​ថ្មី​លើ​ក្រុមហ៊ុន​ប្រេង CNOOC នឹង​មិន​អនុវត្ត​ចំពោះ​ប្រេង​ឆៅ ប្រេង​ឥន្ធនៈ​ចម្រាញ់​ និង​ឧស្ម័ន​ធម្មជាតិ​ ហើយ​នឹង​មិន​អនុវត្ត​ការ​រកស៊ី​រួមគ្នា​ដែល​មាន​ស្រាប់​ជាមួយ​ក្រុមហ៊ុន CNOOC ដែល​មិន​ប្រតិបត្តិការ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ទេ។

ក្រុមហ៊ុន​ចិន​ចំនួន​៩ បាន​ត្រូវ​ដាក់​បញ្ចូល​ក្នុង​បញ្ជី​ក្រុមហ៊ុន​របស់​ក្រសួង​ការពារ​ប្រទេស​អាមេរិក​លើ​បទ​ចោទ​ប្រកាន់ថា ​មាន​ទំនាក់ទំនង​ទៅ​នឹង​យោធា​ចិន ដែល​ក្នុង​នោះ​រួម​មានក្រុមហ៊ុន​ផលិត​យន្តហោះ Comac និង​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ Xiaomi។

ចំណាត់​ការ​ទាំង​នេះ នឹង​បង្កើន​ការតានតឹង​ជាមួយ​ចិន​ ដែល​ជា​គូ​ប្រជែង​ខាង​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​នៅ​ទ្វីប​អាស៊ី ដោយ​នៅ​សល់​ប៉ុន្មាន​ថ្ងៃ​មុន​ប្រធានាធិបតី​ជាប់​ឆ្នោត​លោក Joe Biden ចូលកាន់​តំណែង​នៅ​ថ្ងៃ​ពុធ​ខាង​មុខ​នេះ។ ក្រុម​អន្តរកាល​របស់​លោក Biden មិន​បាន​ឆ្លើយតប​ភ្លាមៗ​ដល់​ការ​សុំ​ធ្វើ​អត្ថាធិប្បាយ​ទេ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG