ក្រសួងការបរទេសតៃវ៉ាន់ បានបញ្ចាក់ថា លោក Pompeo និងភរិយារបស់លោក នឹងទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែមីនា ហើយក៏នឹងជួបជាមួយរដ្ឋមន្ត្រីការបរទេសតៃវ៉ាន់លោក Joseph Wu ហើយនឹងធ្វើសុន្ទរកថានៅអង្គការស្រាវជ្រាវមួយ។
នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសលោក Boris Johnson បានដឹកនាំការឆ្លើយតបជាផ្លូវការដោយលោកបាននិយាយតាងនាមឲ្យប្រទេសជាតិ នៅពេលដែលលោកជូនពរសពសារធុការដល់ព្រះមហាក្សត្រីយានីឲ្យបានជាសះស្បើយ និងមានព្រះសុខភាពល្អឡើងវិញនៅពេលឆាប់ៗនេះ។
ក្រសួងការបរទេសសហរដ្ឋអាមេរិកបានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា រដ្ឋាភិបាលរុស្ស៊ីបានបណ្តេញអនុប្រធានបេសកកម្មការទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសរុស្ស៊ីលោក Bart Gorman ចេញពីប្រទេស។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
ប្រទេសរុស្ស៊ី អាចឈ្លានពានប្រទេសអ៊ុយក្រែននៅពេលណាមួយ ហើយអាចបង្កើតលេសដ៏ភ្ញាក់ផ្អើលមួយដើម្បីធ្វើការវាយប្រហារលើអ៊ុយក្រែន។ នេះបើតាមការបញ្ជាក់របស់សហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យ នៅពេលដែលខ្លួនបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ខ្លួនដើម្បីការពារទឹកដីរបស់អង្គការអ
ក្រុមអង្គការសិទ្ធិមនុស្ស បានជំរុញប្រទេសថៃ កុំឲ្យនិរទេសសកម្មជននយោបាយជាតិឡាវម្នាក់ដែលត្រូវបានចាប់ខ្លួនកាលពីចុងសប្តាហ៍ ដោយសារតែការព្រួយបារម្ភថា លោកអាចត្រូវដាក់គុកដោយរដ្ឋាភិបាលកុម្មុយនីស្តឡាវ ប្រសិនបើបញ្ជូនត្រឡប់ទៅប្រទេសវិញ។
តុលាការនៅក្នុងប្រទេសមីយ៉ាន់ម៉ាដែលគ្រប់គ្រងដោយពួកយោធា នឹងចាប់ផ្តើមការកាត់ទោសលោកស្រី Aung San Suu Kyi មេដឹកនាំដែលគេទម្លាក់ចេញពីតំណែងពីបទលួចបន្លំការបោះឆ្នោត នៅថ្ងៃទី១៤ ខែកុម្ភៈ ខាងមុខ។
រដ្ឋមន្ត្រីការបរទេសអាស៊ាន នឹងជួបគ្នានៅខែក្រោយដើម្បីពិភាក្សាអំពីជំនួយមនុស្សធម៌សម្រាប់ប្រទេសមីយ៉ាន់ម៉ា។ នេះបើតាមប្រធានសមាគមអាស៊ាននៅពេលបច្ចុប្បន្ន គឺប្រទេសកម្ពុជា បានប្រាប់ឲ្យដឹងកាលពីថ្ងៃសៅរ៍ ទី២៩ ខែមករា ហើយត្រូវបានរាយការណ៍ដោយទីភ្នាក់ងារព័ត៌មាន Reuters។
យុវជនរាប់ពាន់នាក់នៅឥណ្ឌានាំគ្នាដុតរថភ្លើងទទេមួយគ្រឿងកាលពីថ្ងៃទី២៦ ខែមករា កន្លងទៅនេះ ដើម្បីតវ៉ានឹងអ្វីដែលពួកគេហៅថាជាភាពអយុត្តិធម៌នៅក្នុងក្រសួងអយស្ម័យយាន។
រដ្ឋាភិបាលចិន បានប្រាប់ស.រ.អ.ថា ខ្លួនចង់ឃើញភាគីទាំងអស់ដែលពាក់ព័ន្ធនៅក្នុងបញ្ហាអ៊ុយក្រែន រក្សាភាពអត់ធ្មត់ និងបញ្ចៀសការបង្កើនភាពតានតឹង។ ចំណែកឯស.រ.អ.វិញ បានសង្កត់ធ្ងន់អំពីការបន្ធូរបន្ថយភាពតានតឹង និងបានព្រមានថា ភាពគឃ្លើនរបស់រុស្ស៊ី នឹងបង្កឲ្យមានហានិភ័យផ្នែកសន្តិសុខនិងសេដ្ឋកិច្ច។
ដោយជួបជុំគ្នានៅទីលាន National Mall ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ហើយបន្ទាប់មក បានដើរទៅកាន់វិមានរំឭកគុណប្រធានាធិបតី Lincoln អ្នកតវ៉ាប្រឆាំង បានលើកបដាដោយមានពាក្យស្លោកថា «សេចក្តីស្រឡាញ់ មិនមែនជាការដាក់បញ្ជានោះឡើយ» ហើយ«ការបង្ខិតបង្ខំ មិនមែនជាជម្រើសទេ»។
ប្រជាពលរដ្ឋស៊ីរី បានសង់មនុស្សព្រិល ហើយបានគប់ដុំព្រិលដាក់គ្នាលេង បន្ទាប់ពីព្យុះព្រិលដ៏កម្របានបោកបក់ទៅលើទីក្រុងដាម៉ាស កាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែមករា ឆ្នាំ២០២២។ នេះ បើតាមវីដេអូដែលត្រូវបានបង្ហោះតាមបណ្តាញសង្គម។
អគ្គរដ្ឋអាជ្ញាហ្គំប៊ីបានលើកយកសំណុំរឿងជនជាតិភាគតិចរ៉ូហ៊ីងយ៉ាទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ។ សវនាការជាសាធារណៈជុំទី១ត្រូវបានធ្វើឡើងនៅឆ្នាំ២០១៩ ហើយតុលាការសម្រេចបើកសវនាការបន្តទៀតចាប់ពីថ្ងៃទី២១ ខែកុម្ភៈខាងមុខ។
យោធារបស់ប្រទេសចិនបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា កងកម្លាំងចិន បានតាម និងព្រមានដេញនាវាចម្បាំងរបស់សហរដ្ឋអាមេរិកដែលចូលដែនទឹកនៅជិតប្រជុំកោះ Paracel ក្នុងសមុទ្រចិនខាងត្បូង នៅក្នុងភាពតានតឹងចុងក្រោយបង្អស់នៅក្នុងផ្លូវទឹកដែលមានជម្លោះនេះ។
នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Scott Morrison បានសន្យាផ្តល់ជំនួយដល់កោះ Tonga ឲ្យបានឆាប់រហ័សទៅតាមលទ្ធភាពដែលអាចធ្វើបាន ក៏ប៉ុន្តែ បាននិយាយថា ផេះពីបន្ទុះភ្នំភ្លើងនោះ បានធ្វើឲ្យរំខានដល់ការប្រឹងប្រែងផ្តល់ជំនួយសង្គ្រោះ។
មិនដល់២សប្តាហ៍ផង កូរ៉េខាងជើងដែលមានអាវុធនុយក្លែអ៊ែរ បានធ្វើការសាកល្បងកាំជ្រួចមីស៊ីល៣ផ្សេងទៀត ដែលជាការបាញ់បង្ហោះញឹកញាប់ខុសធម្មតា។
សត្វអណ្តើកពណ៌បៃតងពីរក្បាល និងអណ្តើកប្រភេទ loggerhead ចំនួនបួនក្បាលទៀត ត្រូវបានជួយសង្គ្រោះចេញពីសំណាញ់នេសាទនៅក្រុង San Clemente del Tuyu ក្នុងខេត្ត Buenos Aires។
សាក្សីបាននិយាយថា យ៉ាងហោចណាស់មនុស្ស ៣នាក់ ត្រូវបានសម្លាប់កាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងការផ្ទុះជាបន្តបន្ទាប់រួមមានការបំផ្ទុះគ្រាប់បែកអត្តឃាតពីរនៅភាគពាយព្យប្រទេសស៊ីរីក្បែរព្រំដែនប្រទេសតួកគី នៅក្នុងការវាយប្រហារលើកដំបូងក្នុងឆ្នាំនេះ។
អង្គការសិទ្ធិមនុស្ស HRW នៅថ្ងៃព្រហស្បតិ៍នេះ បានរិះគន់លោក Joe Biden និងមេដឹកនាំប្រទេសលោកខាងលិចផ្សេងទៀតចំពោះភាពទន់ខ្សោយក្នុងការការពារលទ្ធិប្រជាធិបតេយ្យ និងចំពោះការខកខានមិនបានដោះស្រាយបញ្ហាប្រឈមទាំងឡាយ ដែលរួមទាំងវិបត្តិអាកាសធាតុ ការរាតត្បាតនៃជំងឺកូវីដ១៩ និងបញ្ហាមួយចំនួនទៀត។
បេសកជនពិសេសរបស់អ.ស.ប. បានជំរុញឲ្យបណ្តាប្រទេសអាស៊ីអាគ្នេយ៍ គាំទ្រកិច្ចប្រឹងប្រែងរបស់អន្តរជាតិដើម្បីឲ្យមានការចូលរួមរបស់ភាគីទាំងអស់នៅក្នុងវិបត្តិនៅមីយ៉ានម៉ា ប៉ុន្មានថ្ងៃបន្ទាប់ពីមេដឹកនាំជាន់ខ្ពស់ម្នាក់ក្នុងតំបន់ បានធ្វើដំណើរទៅកាន់ប្រទេសនោះដើម្បីជួបជាមួយមេដឹកនាំយោធាមីយ៉ាន់ម៉ា។
ប្រធានអាជ្ញាធរទេសចរណ៍ថៃលោក Yuthasak Supasorn បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា៖ «មួយផ្នែកនៃថវិកាដែលយកពីភ្ញៀវទេសចរនេះ គឺសម្រាប់ការថែទាំពួកគេ»។
ព័ត៌មានផ្សេងទៀត