Quebec ដែលជាខេត្តមានប្រជាពលរដ្ឋច្រើនជាងគេទី២នៃប្រទេសកាណាដា កំពុងរៀបចំផែនការបង្ខំមនុស្សពេញវ័យដែលមិនព្រមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឲ្យបង់ប្រាក់«វិភាគទានផ្នែកសុខភាព»នៅក្នុងចំណាត់ការមួយដែលទំនងធ្វើឲ្យមានការជជែកដេញដោលអំពីសិទ្ធិបុគ្គល និងការទទួលខុសត្រូវក្នុងសង្គម។
ប្រទេសថៃ បានបង្កើនកម្រិតប្រុងប្រយ័ត្នអំពីជំងឺកូវីដ១៩របស់ខ្លួននៅថ្ងៃព្រហស្បតិ៍បន្ទាប់ពីការឆ្លងកើនឡើងបណ្តាលមកពីការរាលដាលនៃវីរុសបំប្លែងខ្លួនអូមីក្រុង។
រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោកស្រី Annalena Baerbock ដែលកំពុងធ្វើដំណើរមកកាន់រដ្ឋធានីវ៉ាស៊ីនតោនដើម្បីជួបប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken នៅថ្ងៃពុធនេះ បាននិយាយថា លោកស្រីនឹងបញ្ជាក់ឡើងវិញពីសារៈសំខាន់នៃការ សន្ទនាជាមួយប្រទេសរុស្សីដើម
លោក Fauci បាននិយាយថា សហរដ្ឋអាមេរិក អាចត្រូវចាក់វ៉ាក់សាំងជំរុញដូសទី២ ប៉ុន្តែគេមិនអាចដឹងទេលុះត្រាបានកំណត់ត្រាអំពីអង្គបដិប្រាណជំរុញដោយវ៉ាក់សាំងជំរុញដូសដំបូងសិន។
ចិននឹងចាត់«វិធានការជាក់លាក់» បើកោះតៃវ៉ាន់ឆ្ពោះទៅកាន់ឯករាជ្យ។នេះតាមការព្រមានរបស់មន្ត្រីរដ្ឋាភិបាលក្រុងប៉េកាំងម្នាក់នៅថ្ងៃពុធនេះ។មន្ត្រីរូបនោះនិយាយទៀតថា ការបង្ក ហេតុរបស់តៃវ៉ាន់និងការជ្រៀតជ្រែកពីខាងក្រៅអាចរីកកាន់តែធំឡើងនៅឆ្នាំក្រោយ។ នេះបើតាមសេចក្តីរាយកា
ប៉ូលិសសន្តិសុខជាតិហុងកុងរាប់រយនាក់បានឆ្មក់ចូលការិយាល័យប្រព័ន្ធផ្សព្វផ្សាយគាំទ្រលទ្ធិប្រជាធិបតេយ្យតាមអ៊ីនធឺណេតឈ្មោះ Stand News នៅថ្ងៃពុធនេះហើយបានចាប់ខ្លួនមនុស្ស៦នាក់រួមទាំងបុគ្គលិកជាន់ខ្ពស់ផងដែរដោយចោទប្រកាន់ពីបទ«សមគំនិតក្នុងការចុះផ្សាយដែលបំផុសគំនិតប្រឆា
តុលាការកំពូលសហរដ្ឋអាមេរិក កាលពីថ្ងៃពុធ បានយល់ព្រមទទួលយកសំណុំរឿងជម្លោះអំពីការតម្រូវឲ្យចាក់វ៉ាក់សាំង ឬធ្វើតេស្តកូវីដ១៩ទូទាំងប្រទេសរបស់រដ្ឋបាលលោក Joe Biden សម្រាប់អាជីវកម្មធំៗ ហើយនឹងការតម្រូវឲ្យចាក់វ៉ាក់សាំងផ្សេងមួយទៀតសម្រាប់បុគ្គលិកថែទាំសុខភាព។
ប្រទេសថៃ បានដាក់កម្រិតឱ្យមានការធ្វើចត្តាឡីស័កបង្ការជំងឺកូវីដ១៩ឡើងវិញ សម្រាប់ភ្ញៀវទេសចរបរទេស និងបោះបង់ចោលការលើកលែងការធ្វើចត្តាឡីស័កចាប់តាំងពីថ្ងៃអង្គារ ទី២១ ខែធ្នូ ម្សិលមិញនេះទៅ បណ្តាលមកពីការព្រួយបារម្ភអំពីការរាលដាលនៃវីរុសកូរ៉ូណាបំប្លែងខ្លួនអូមីក្រុង (Omicron)។
ប្រទេសនូវែលសេឡង់នៅថ្ងៃអង្គារនេះ បានពន្យារពេលការបើកព្រំដែនអន្តរជាតិរបស់ខ្លួនឡើងវិញ ពីព្រោះតែការរាលដាលយ៉ាងខ្លាំងនៃវីរុសអូមីក្រុង(Omicron)នៅជុំវិញពិភពលោក ខណៈដែលប្រទេសជាច្រើន បានដាក់វិធានការរឹតត្បិតឲ្យរក្សាគម្លាតពីគ្នាក្នុងសង្គមឡើងវិញ។ នេះបើតាមសេចក្តីរាយកា
ប្រមុខការទូតកំពូលរបស់ប្រទេសចិន បាននិយាយកាលពីថ្ងៃចន្ទម្សិលមិញថា កោះតៃវ៉ាន់ប្រៀបបាននឹង «អ្នកត្រាច់ចរគ្មានគោលដៅ» ម្នាក់ ដែលនឹងវិលត្រឡប់មកផ្ទះវិញនៅពេលណាមួយ ហើយមិនមែនជាកូនអុកដែលប្រទេសផ្សេង ត្រូវប្រើប្រាស់នោះទេ។
ប្រទេសថៃ កំពុងពិចារណាការតម្រូវឲ្យមានការធ្វើចត្តាឡីស័កឡើងវិញសម្រាប់ភ្ញៀវទេសចរបរទេស ដោយសារការព្រួយកង្វល់អំពីការរាលដាលនៃវីរុសជំងឺកូវីដ១៩បំប្លែងថ្មីអូមីក្រុង (Omicron) ខណៈដែលក្រសួងសុខាភិបាលបានរាយការណ៍នៅថ្ងៃចន្ទនេះថា មានករណីនៃការឆ្លងក្នុងស្រុកដំបូងនៃវីរុសអូមីក្រុង។
សហរដ្ឋអាមេរិកកាលពីថ្ងៃទី១០ ខែធ្នូ បានដាក់ទណ្ឌកម្មទ្រង់ទ្រាយធំទៅលើពលរដ្ឋ និងស្ថាប័ននៅប្រទេសមួយចំនួនពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្ស ដូចជាប្រទេសចិន មីយ៉ាន់ម៉ា កូរ៉េខាងជើង និងបង់ក្លាដែស។ សហរដ្ឋអាមេរិកក៏បានបញ្ចូលក្រុមហ៊ុនបញ្ញាសិប្បនិម្មិតចិនមួយឈ្មោះ SenseTime Group
បេសកកម្មរុករកនិងជួយសង្គ្រោះមួយ កំពុងធ្វើឡើងដើម្បីស្វែងរកជនជាតិឥណ្ឌូណេស៊ី ២៥នាក់ ដែលកំពុងបាត់ខ្លួន បន្ទាប់ពីការលិចទូកនៅផ្ទៃទឹកម៉ាឡេស៊ី កាលពីថ្ងៃពុធ ដោយបានសម្លាប់មនុស្ស១១នាក់ ដែលក្នុងចំណោមនោះ ត្រូវបានគេសង្ស័យថា ជាជនចំណាកស្រុកដែលគ្មានឯកសារត្រឹមត្រូវ។
អង្គការសុខភាពពិភពលោក (WHO) បានប្រាប់ឲ្យដឹងកាលពីថ្ងៃអង្គារថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ទំនងជាធ្លាក់ចុះប្រសិទ្ធិភាពបន្តិចនៅក្នុងការបង្ការការឈឺធ្ងន់ធ្ងរនិងការស្លាប់ ប៉ុន្តែនៅតែមាន«កម្រិតការការពារខ្ពស់»។ នេះបើតាមការរាយការណ៍ដោយទីភ្នាក់ងារព័ត៌មាន Reuters។
រដ្ឋាភិបាលវិមានក្រឹមឡាំងថា ប្រធានាធិតីរុស្ស៊ីលោក Vladimir Putin និងប្រធានាធិបតីចិនលោក Xi Jinping នឹងពិភាក្សាអំពីភាពតានតឹងនៅក្នុងតំបន់អឺរ៉ុប និងវោហាសាស្ត្រដ៏«គឃ្លើន» របស់សហរដ្ឋអាមេរិកនិងអង្គការអូតង់ក្នុងអំឡុងពេលនៃជំនួបតាមវីដេអូនៅថ្ងៃពុធនេះ។
តុលាការមួយក្នុងប្រទេសវៀតណាម បានកាត់ទោសដាក់ពន្ធនាគារអតីតប្រធានគ្រប់គ្រងស្ថាប័នរបស់ទីក្រុងហាណូយមួយរូបចំនួន៨ឆ្នាំបន្ថែមទៀត កាលពីថ្ងៃចន្ទលើបទរំលោភអំណាចដែលនេះ ជាការផ្តន្ទាទោសលើកទី២ចំពោះរូបលោកនៅក្នុងការបង្ក្រាបទៅលើអំពើពុករលួយរបស់គណបក្សកុម្មុយនីស្តវៀតណាម។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានអញ្ជើញទៅដល់ប្រទេសឥណ្ឌូណេស៊ីនៅថ្ងៃចន្ទនេះដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចនៅតំបន់អាស៊ីអាគ្នេយ៍ដែលមានគោលបំណងពង្រឹងចំណងទាក់ទងនៅក្នុងតំបន់មួយដែលបានក្លាយសមរភូមិយុទ្ធសាស្ត្រមួយរវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននិងរ
សត្វខ្លាពីរក្បាលដែលមានឈ្មោះថា Asim និងGaysha នៅសួនសត្វក្នុងទីក្រុងឡុងដ៍ រីករាយខាំប្រលែងជាមួយនឹងរូបស្ករគ្រាប់ក្រដាសដែលគេបិទភ្ជាប់នឹងបង្គោលឈើ ក្នុងរដូវបុណ្យណូអែល។
រដ្ឋមន្ត្រីក្រសួងព័ត៌មានរបស់របបយោធាមីយ៉ាន់ម៉ាលោក Maung Maung Ohn បាននិយាយនៅថ្ងៃអង្គារនះថា ការកាត់ទោសអ្នកស្រី Aung San Suu Kyi ដាក់ពន្ធនាគារ គឺជាការបង្ហាញថា «គ្មាននរណាម្នាក់ស្ថិតនៅពីលើច្បាប់នោះទេ»។
ព័ត៌មានផ្សេងទៀត