ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ភ្លើង​ឆេះ​កាស៊ីណូ​នៅ​កម្ពុជា​ស្លាប់​យ៉ាងហោច​១៩​នាក់ និង​រាប់​សិប​នាក់​ទៀត​របួស​​​និង​បាត់​ខ្លួន


ទាញ​យក​ពី​តំណភ្ជាប់​ដើម

មនុស្ស ១៩នាក់ស្លាប់ ៦០នាក់រងរបួស ហើយ ៣០នាក់បាត់ខ្លួន ក្រោយករណីអគ្គិភ័យបាន​ឆេះ​សណ្ឋាគារ ​និង​កាស៊ីណូ​ Grand Diamond​ City ស្ថិតនៅទីក្រុងប៉ោយប៉ែត ក្នុងខេត្តបន្ទាយមានជ័យ ជាប់ព្រំដែនប្រទេសថៃ។ ​នេះ​បើ​តាម​អាជ្ញាធរ​ពាក់ព័ន្ធ។​ ចំនួន​អ្នក​ស្លាប់​អាច​បន្ត​កើន​ឡើង ​ដោយសារ​មាន​មនុស្ស​ជាប់​គាំង​ក្នុង​អគារ ​ខណៈ​បន្ទប់​ខ្លះ​ទៀត​ជាប់សោរ។​ អាជ្ញាធរ​បាន​ឲ្យ​ដឹង​ថា មនុស្ស​ប្រមាណ​ ៤០០​ នាក់​មាន​វត្តមាន​នៅ​ក្នុង​អគារ​ដែល​ឆាប​ឆេះ​ស្ទើរ​តែ​ទាំង​ស្រុង​នោះ។​ ករណី​អគ្គិភ័យ​នោះ​បាន​កើត​ឡើង​នៅ​ម៉ោង​ប្រមាណ ​១១ ​និង ​៣០ ​នាទី​យប់ ​ថ្ងៃ​ពុធ ​ទី​ ២៨​ ខែ​ធ្នូ ​ឆ្នាំ​ ២០២២​ ដោយ​មន្ត្រី​នានា​បញ្ជាក់​ថា ​ដោយ​សារ​ឆ្លង​ចរន្ត​អគ្គិសនី៕

XS
SM
MD
LG