សន្និសីទព័ត៌មានមួយត្រូវបានធ្វើឡើងនៅថ្ងៃព្រហស្បតិ៍នេះដើម្បីបង្ហាញផែនទី និងការបោះបង្គោលព្រំដែនកម្ពុជាវៀតណាមដ៏ចម្រូងចម្រាស។
លោក វ៉ា គឹមហុង ប្រធានគណៈកម្មការព្រំដែនចម្រុះកិច្ចការព្រំដែនកម្ពុជា បានធ្វើសន្និសីទកាសែតបង្ហាញផែនទីដែលទទួលស្គាល់ជាផ្លូវការសម្រាប់ប្រើបោះបង្គោលព្រំដែននៅឯទីស្តីការគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៥។
អាជ្ញាធរកម្ពុជាបានចាប់ផ្តើមយុទ្ធនាការស្រាវជ្រាវ និងបង្ក្រាបជនអនោ្តប្រវេសន៍ខុសច្បាប់មកកម្ពុជានាពេលថ្មីៗ ជាពិសេសពលករដែលមកធ្វើការខុសច្បាប់នៅក្នុងប្រទេសកម្ពុជា។
អ្នកវិភាគយល់ថា ការផ្លាស់ប្ដូរទាំងនេះ រួមការប្រមូលផ្តុំអំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងការគ្រប់គ្រងគណបក្ស និងការប្រកួតប្រជែងរកសំឡេងឆ្នោតនាពេលខាងមុខ។
លោក ជា មុន្នី ប្អូនលោកជាវិជ្ជាថា គណៈកម្មការពិសេសជាច្រើនដែលត្រូវបានបង្កើតកន្លងមកនោះ មិនបានផ្តល់ផលជាដុំកំភួននៅឡើយនោះទេ។
តំណាងសង្គមស៊ីវិលនិងពលរដ្ឋយល់ថា ច្បាប់ដ៏ចម្រូងចម្រាសនេះជាការដាក់កំហិត និងការរឹតបន្តឹងដំណើរការរបស់អង្គការសង្គមស៊ីវិលនៅក្នុងប្រទេសកម្ពុជា។
លោក សម រង្ស៊ី នឹងរិះរកយុទ្ធវិធី ដើម្បីទប់ស្កាត់សេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល មិនឲ្យមានការអនុម័តក្នុងសម័យប្រជុំពេញអង្គសភានាពេលខាងមុខនេះ។
ការប្រណាំងម៉ូតូ Enduro Cross Cambodia (អ៊ីនជួរ៉ូក្រូស កម្ពុជា) លើកទីពីបានប្រារព្ធធ្វើឡើងកាលពីថ្ងៃអាទិត្យកន្លងទៅនាខេត្តកណ្តាល ដើម្បីកាត់បន្ថយការជិះម៉ូតូប្រណាំងតាមដងផ្លូវសាធារណៈនិងទាក់ទាញយុវជនកម្ពុជាកុំឲ្យប្រពឹត្តអំពើអបាយមុខ។
ប្រទេសកម្ពុជាអះអាងថា ខ្លួនបានរៀបចំជាស្រេចក្នុងការតាមដាន និងការពារជំងឺផ្លូវដង្ហើមមជ្ឈឹមបូព៌ា ឬ MERS។
ពលករចំណាកស្រុកកម្ពុជាចំនួន២៣០នាក់បានធ្វើមាតុភូមិនិវត្តន៍មកដល់ប្រទេសកំណើតវិញនៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីត្រូវបានជួយសង្គ្រោះពីតំបន់កោះអំបន់ (Ambon) នៃប្រទេសឥណ្ឌូនេស៊ី។
អង្គការសង្គមស៊ីវិលកម្ពុជាទទូចសុំឲ្យរដ្ឋសភាបើកឱកាសដល់អង្គការសង្គមស៊ីវិលបានផ្តល់យោបល់ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ NGO ដ៏ចម្រូងចម្រាស។
សេចក្តីព្រាងច្បាប់ដ៏ចម្រូងចម្រាសស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលបានបញ្ជូនដល់រដ្ឋសភាជាតិកាលពីព្រឹកថ្ងៃអង្គារនេះដើម្បីពិភាក្សាបន្ត និងអនុម័ត។
លោក សម រង្ស៊ី បានហៅទង្វើរបស់រដ្ឋាភិបាលកម្ពុជាក្នុងការតវ៉ារឿងព្រំដែនជាមួយវៀតណាម ថាជា«ទង្វើស្នេហាជាតិ»។
បើទោះជាជំនួយ និងទំនាក់ទំនងថ្នាក់រដ្ឋរវាងប្រទេសចិន និងកម្ពុជាបានឈានដល់ចំណុចកំពូលក៏ដោយ តែទំនាក់ទំនងសង្គម និងវប្បធម៌នៅតែមានគម្លាតនៅឡើយ។
រដ្ឋាភិបាលបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលរួចហើយកាលពីព្រឹកថ្ងៃសុក្រនេះ បើទោះជាមានសំណើសុំពិភាក្សា និងការរិះគន់យ៉ាងណាក៏ដោយ។
តំណាងឧត្តមស្នងការអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនបានឲ្យដឹងថា ជនភៀសខ្លួនពីតំបន់ភ្នំនៃប្រទេសវៀតណាម ឬជនភាគតិចម៉ុងតាញ៉ាមកកាន់កម្ពុជាមានចំនួនកើនឡើងជាបន្តបន្ទាប់។
អាជ្ញាធរកម្ពុជាថ្លែងថា ជនភៀសខ្លួន៤រូបពីកោះណូរូនឹងមកដល់ទីក្រុងភ្នំពេញនៅថ្ងៃព្រហស្បតិ៍នេះ។
សៀវភៅថ្មីមួយដែលមានចំណងជើងថា «ពេលដែលពពកធ្លាក់ពីលើមេឃ» ឬ “When Clouds Fell from the Sky” និយាយអំពីផលវិបាករបស់ប្រជាជនខ្មែរ និងការបាត់បង់របស់ជនជាតិបារាំងដែលមានស្វាមីនិងឪពុកជាជនជាតិខ្មែរដោយសាររបបខ្មែរក្រហម។
លោកស្គុត បើសប៊ី ឧបការីរងរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកផ្នែកលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការងារស្នើឲ្យរដ្ឋាភិបាលកម្ពុជាគិតឡើងវិញឲ្យហ្មត់ចត់លើដំណើរការព្រាងច្បាប់NGOដ៏ចម្រូងចម្រាស។
មន្ត្រីជាន់ខ្ពស់របស់ក្រសួងការបរទេសសហរដ្ឋអាមេរិកកំពុងបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃនៅប្រទេសកម្ពុជា ចាប់ពីថ្ងៃច័ន្ទនេះ ដោយផ្តោតជាសំខាន់លើសេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលជាច្បាប់ដ៏ចម្រូងចម្រាស ហើយនឹងពិភាក្សាបញ្ហាសិទ្ធិមនុស្ស សិទ្ធិការងារនិងបញ្ហាផ្សេងទៀត។
ព័ត៌មានផ្សេងទៀត